柬埔寨与老挝卫生部在吉隆坡举行双边会谈










分类医疗
事件时间2026-09-09 10:00
地点吉隆坡
来源柬埔寨卫生部
发布时间2026/09/09 17:33
详情描述
2026年9月9日上午10时,柬埔寨卫生部部长秦拉(Chheang Ra)率领代表团,在马来西亚吉隆坡JW万豪酒店出席第17届东盟卫生部长会议期间,与老挝卫生部部长Baykham Khatthiya举行双边会谈,旨在深化两国在公共卫生领域的合作。
双方在会谈中重点讨论了关于签署卫生领域合作谅解备忘录(MoU)的相关事宜。双方对技术工作组于2026年7月完成的备忘录草案表示认可。该备忘录将作为两国在多个优先领域开展合作的框架,涵盖传染病与非传染病防控、跨境实验室能力建设、母婴健康、食品安全、药品质量保障及人力资源开发。
此外,双方还就区域卫生安全合作进行了交流,探讨内容包括简化药品进出口监管程序、药品注册以及开展联合技术培训,以提升两国卫生系统的韧性。
📋 简要摘要 ▸
柬埔寨卫生部部长与老挝卫生部部长在吉隆坡东盟卫生部长会议期间举行会谈,旨在深化两国在公共卫生领域的合作与交流。
📋 完整原文 ▸
**កិច្ចប្រជុំទ្វេភាគីរវាង ក្រសួងសុខាភិបាលកម្ពុជា និងឡាវ នៅទីក្រុងគូឡាឡាំពួ**
______
**ទីក្រុងគូឡាឡាំពួ៖** នាព្រឹកថ្ងៃពុធ ទី៩ ខែកញ្ញា ឆ្នាំ២០២៦ វេលាម៉ោង ១០:០០ នាទីព្រឹក នៅសណ្ឋាគារ JW Marriott ទីក្រុងគូឡាឡាំពួ ប្រទេសម៉ាឡេស៊ី ក្នុងឱកាសចូលរួមកិច្ចប្រជុំរដ្ឋមន្ត្រីសុខាភិបាលអាស៊ានលើកទី១៧ (17th AHMM) ឯកឧត្តមសាស្ត្រាចារ្យ **ឈាង រ៉ា** រដ្ឋមន្ត្រីក្រសួងសុខាភិបាលកម្ពុជា បានដឹកនាំគណៈប្រតិភូជួបពិភាក្សាទ្វេភាគីជាមួយ លោកជំទាវ **Baykham Khatthiya** រដ្ឋមន្ត្រីក្រសួងសុខាភិបាល នៃសាធារណរដ្ឋប្រជាធិបតេយ្យប្រជាមានិតឡាវ ដើម្បីពង្រឹងកិច្ចសហប្រតិបត្តិការសុខាភិបាលរវាងប្រទេសទាំងពីរ។
គោលបំណងនៃជំនួបនេះ គឺដើម្បីពិនិត្យ និងពិភាក្សាបន្ថែមលើការរៀបចំពង្រាង និងឈានដល់ការរៀបចំការចុះហត្ថលេខាលើអនុស្សរណៈនៃការយោគយល់គ្នា (MoU) ស្តីពីកិច្ចសហប្រតិបត្តិការលើវិស័យសុខាភិបាល រវាងប្រទេសទាំងពីរ។ ភាគីទាំងពីរបានវាយតម្លៃខ្ពស់ចំពោះក្រុមការងារបច្ចេកទេស ដែលបានពិភាក្សា និងសម្រេចសេចក្តីព្រាង MoU នេះកាលពីខែកក្កដា ឆ្នាំ២០២៦។
អនុស្សរណៈនៃការយោគយល់គ្នា (MoU) នេះនឹងក្លាយជាក្របខ័ណ្ឌការងារដ៏សំខាន់សម្រាប់កិច្ចសហប្រតិបត្តិការទ្វេភាគី លើវិស័យអាទិភាពនានា រួមមាន៖ ការទប់ស្កាត់ជំងឺឆ្លង និងជំងឺមិនឆ្លង, ការពង្រឹងសមត្ថភាពមន្ទីរពិសោធន៍ឆ្លងដែន, សុខភាពមាតា និងទារក, សុវត្ថិភាពម្ហូបអាហារ, ការធានាគុណភាពឱសថ, និងការអភិវឌ្ឍធនធានមនុស្ស។
បន្ថែមពីនេះ ភាគីទាំងពីរបានពិភាក្សាអំពីកិច្ចសហប្រតិបត្តិការសន្តិសុខសុខភាពតំបន់ លើការសម្រួលបទប្បញ្ញត្តិនាំចេញ-នាំចូលឱសថ, ការចុះបញ្ជីឱសថ, និងការបណ្តុះបណ្តាលបច្ចេកទេសរួមគ្នា ដើម្បីពង្រឹងភាពធន់នៃប្រព័ន្ធសុខាភិបាលនៃប្រទេសទាំងពីរ។
**🌐**[Website](https://moh.gov.kh/kh/home)
📱[Facebook](https://www.facebook.com/MinistryofHealthofCambodia?mibextid=ZbWKwL)
📱[Telegram](https://t.me/MOHCambodia)
📱[X (twitter](https://x.com/MohCambodia))
📱[Tiktok](https://www.tiktok.com/@mohcambodia)
📱[YouTube](https://www.youtube.com/@MOHCambodia)