卫生部部长与日本议会代表团会谈,感谢日本政府及JICA在医疗
分类医疗
事件时间2026-09-14
地点金边
来源柬埔寨卫生部
发布时间2026/09/14 19:37
详情描述
2026年9月14日,柬埔寨卫生部部长秦拉在金边卫生部办公大楼,与日本参议院代表团举行工作会谈。日本驻柬埔寨大使馆代表及日本国际协力机构(JICA)代表共同出席。
秦拉在会谈中表示,感谢日本政府及人民通过官方发展援助(ODA),在柬埔寨医疗基础设施建设、国家级及省级医院现代化改造方面提供的支持。他同时肯定了日方在医疗技术合作、医护人员能力建设及持续培训方面的工作,认为这些举措与柬埔寨《第四期卫生战略计划(HSP4 2025-2034)》的核心目标高度契合。
双方就未来合作方向进行了探讨。柬方提出,希望日方继续支持缩小医疗服务差距,将区域医院升级为高级医疗中心,并推动数字医疗系统建设,以实现2030年全民健康覆盖的目标。
柬埔寨卫生部重申,将确保日本提供的所有官方发展援助项目在执行过程中保持透明度与高效性。
📋 简要摘要 ▸
卫生部部长与日本议会代表团会谈,感谢日本政府及JICA在医疗体系建设及人才培养方面的支持,旨在实现全民健康覆盖。
📋 完整原文 ▸
រដ្ឋមន្ត្រីសុខាភិបាល៖ «ជំនួយអភិវឌ្ឍន៍ផ្លូវការ របស់ជប៉ុន បានពង្រឹងកិច្ចសហប្រតិបត្តិការសុខាភិបាលកម្ពុជា-ជប៉ុន ចូលរួមជំរុញការអភិវឌ្ឍប្រព័ន្ធសុខាភិបាល ការបណ្តុះបណ្តាលធនធានមនុស្ស ដើម្បីឈានទៅសម្រេចបានការគ្របដណ្តប់សុខភាពជាសកល»
—
រាជធានីភ្នំពេញ៖ នាថ្ងៃទី១៤ ខែកញ្ញា ឆ្នាំ២០២៦ ឯកឧត្តមសាស្ត្រាចារ្យ ឈាង រ៉ា រដ្ឋមន្ត្រីក្រសួងសុខាភិបាល បានទទួលជំនួបពិភាក្សាការងារជាមួយគណៈប្រតិភូព្រឹទ្ធសភាជប៉ុន ដឹកនាំដោយ ឯកឧត្តម FURUKAWA TOSHIHARU ព្រមទាំងតំណាងស្ថានទូតជប៉ុន និងអង្គការ JICA នៅទីស្តីការក្រសួងសុខាភិបាល។
ក្នុងឱកាសនោះ ឯកឧត្តមសាស្ត្រាចារ្យរដ្ឋមន្ត្រី បានសម្តែងនូវការអរគុណយ៉ាងជ្រាលជ្រៅចំពោះរដ្ឋាភិបាល និងប្រជាជនជប៉ុន តាមរយៈជំនួយអភិវឌ្ឍន៍ផ្លូវការ ដែលបានចូលរួមយ៉ាងសកម្មក្នុងការកសាង និងធ្វើទំនើបកម្មហេដ្ឋារចនាសម្ព័ន្ធសុខាភិបាលកម្ពុជា ទាំងមន្ទីរពេទ្យជាតិ និងខេត្ត ព្រមទាំងកោតសរសើរ កិច្ចសហប្រតិបត្តិការបច្ចេកទេស ក្នុងការអភិវឌ្ឍសមត្ថភាពបុគ្គលិកសុខាភិបាល និងការបណ្តុះបណ្តាលបន្ត ដែលឆ្លើយតបយ៉ាងចំទិសដៅទៅនឹងសសរស្ដម្ភនៃផែនការយុទ្ធសាស្ត្រសុខាភិបាល (HSP4 2025-2034)។
លើសពីនេះ កម្ពុជាបានស្នើឱ្យជប៉ុនបន្តគាំទ្រលើការកាត់បន្ថយគម្លាតសេវាសុខាភិបាល ការប្រែក្លាយមន្ទីរពេទ្យតំបន់ជាមជ្ឈមណ្ឌលព្យាបាលកម្រិតខ្ពស់ និងការអភិវឌ្ឍប្រព័ន្ធសុខភាពឌីជីថល ដើមី្បឈានទៅសម្រេចបានការគ្របដណ្តប់សុខភាពជាសកល ត្រឹមឆ្នាំ២០៣០។ ក្រសួងសុខាភិបាលបានបញ្ជាក់សារជាថ្មីនូវការប្តេជ្ញាចិត្តអនុវត្តរាល់ជំនួយអភិវឌ្ឍន៍ផ្លូវការរបស់ជប៉ុនទាំងអស់ ដោយតម្លាភាព និងប្រសិទ្ធភាពខ្ពស់។
**🌐**[Website](https://moh.gov.kh/kh/home)
📱[Facebook](https://www.facebook.com/MinistryofHealthofCambodia?mibextid=ZbWKwL)
📱[Telegram](https://t.me/MOHCambodia)
📱[X (twitter)](https://x.com/MohCambodia)
📱[Tiktok](https://www.tiktok.com/@mohcambodia)
📱[YouTube](https://www.youtube.com/@MOHCambodia)