柬埔寨退伍军人协会拉塔纳基里省分会开展行政与抚恤金培训

分类国家新闻
事件时间2026-07-01 08:00
地点拉塔纳基里省
来源柬埔寨国家电视台
发布时间2026/07/02 10:18
详情描述
2026年7月2日,柬埔寨退伍军人协会在拉塔纳基里省举办行政与抚恤金管理培训班。柬埔寨退伍军人协会副秘书长翁速代表协会副主席兼秘书长坤金出席并主持开幕仪式。
此次培训对象涵盖拉塔纳基里省各级退伍军人协会领导、工作组人员、省市县区及乡分区协会分支机构负责人,以及省国家社会救助基金分支机构负责人和相关职能部门官员。
翁速在会上强调,随着柬埔寨退伍军人协会全国特别代表大会通过新的组织架构,协会的会员管理工作进入了新的阶段。此次培训旨在帮助各级管理人员深入理解新架构下的工作要求,规范行政管理流程,并优化抚恤金发放机制。
培训课程由资深专家金占苏丽娜担任讲师。金占苏丽娜拥有超过10年的协会工作经验,此次授课重点在于分享实务经验与专业知识,要求参训人员通过学习,提升基层协会工作的执行效率,确保各项管理任务能够顺利开展。
📋 简要摘要 ▸
柬埔寨退伍军人协会副秘书长翁速主持拉塔纳基里省行政与抚恤金管理培训班。此次培训旨在提升各级管理人员对协会新架构的理解,并由资深专家金占苏丽娜授课,重点优化会员管理及抚恤金发放流程,确保协会工作高效运行。
📋 完整原文 ▸
[来源: 柬埔寨国家电视台] [分类提示: NEWS]
标题: ឯកឧត្តម អ៊ុំ សុខ អញ្ជើញបើកវគ្គបណ្តុះបណ្តាលស្តីពីការងាររដ្ឋបាល និងការងារបេឡាមរណសង្គ្រោះ អ.ន.ក. ជូនគណៈកម្មាធិការសមាគមអតីតយុទ្ធជន និងនិវត្តជនកម្ពុជាខេត្តរតនគិរី
នាព្រឹកថ្ងៃពុធ ទី២ ខែកក្កដា ឆ្នាំ២០២៦ ឯកឧត្តម អ៊ុំ សុខ អគ្គលេខាធិការរងសមាគមអតីតយុទ្ធជន និងនិវត្តជនកម្ពុជា តំណាងដ៏ខ្ពង់ខ្ពស់ ឯកឧត្តម នាយឧត្តមសេនីយ៍ កិត្តិសង្គហបណ្ឌិត គន់ គីម ទេសរដ្ឋមន្ត្រី អនុប្រធាន និងជាអគ្គលេខាធិការសមាគមអតីតយុទ្ធជន និងនិវត្តជនកម្ពុជា បានអញ្ជើញជាអធិបតីភាពក្នុងពិធីបើកវគ្គបណ្តុះបណ្តាលស្តីពីការងាររដ្ឋបាល និងការងារបេឡាមរណសង្គ្រោះ អ.ន.ក. ជូនដល់ថ្នាក់ដឹកនាំ និងក្រុមការងារ អ.ន.ក.គ្រប់ថ្នាក់របស់ខេត្ត ដោយមានការអញ្ជើញចូលរួមពីសមាជិកគណៈអចិន្រ្តៃយ៍ អ.ន.ក.ថ្នាក់កណ្តាល ថ្នាក់ដឹកនាំ និងក្រុមការងារនៃគណៈកម្មាធិការ អ.ន.ក.ខេត្ត ក្រុង ស្រុក និងសាខា អ.ន.ក.ឃុំ សង្កាត់ ប្រធានសាខាមូលនិធិជាតិជំនួយសង្គមខេត្ត ព្រមទាំងលោក លោកស្រី ជាមន្ត្រីជំនាញជុំវិញខេត្ត។
នៅក្នុងឱកាសនោះ ឯកឧត្តម អ៊ុំ សុខ អគ្គលេខាធិការរង អ.ន.ក. ក៏បានគូសបញ្ជាក់ពីចំណុចសំខាន់ៗក្នុងការងារគ្រប់គ្រងសមាជិក អ.ន.ក.ថ្នាក់ខេត្ត និងសមាជិក អ.ន.ក.តាមវិស័យ ដែលជាការងារថ្មីស្ថិតក្នុងរចនាសម្ព័ន្ធ និងបរិបថ្មីនៃ អ.ន.ក. បន្ទាប់ពីមហាសន្និបាតវិសាមញ្ញតំណាងសមាគមអតីតយុទ្ធជនកម្ពុជាទូទាំងប្រទេសបានអនុម័តរួចមក។
ឯកឧត្តមក៏បានមានប្រសាសន៍បន្ថែមទៀតថា ថ្នាក់ដឹកនាំ និងក្រុមការងារ អ.ន.ក.គ្រប់ថ្នាក់ទាំងអស់ត្រូវយកចិត្តទុកដាក់ស្តាប់បទបង្ហាញដែលឧទ្ទេសដោយលោកជំទាវ គឹម ច័ន្ទសុលីណា ដែលមានជំនាញបទពិសោធន៍លើការងារសមាគមនេះអស់រយៈពេលជាង ១០ឆ្នាំមកហើយ ដើម្បីយកធ្វើជាពិសោធន៍ ជាមេរៀន សម្រាប់អនុវត្តការងារសមាគមឱ្យកាន់តែរលូន និងមានប្រសិទ្ធភាពបន្ថែមទៀត។
作者: វិចិត្រ
分类: ព័ត៌មានជាតិ