布拉索昆出席国际会议 强调和平解决争端
分类外交
事件时间2026-08-28
地点金边
来源柬埔寨外交国际合作部
发布时间2026/08/29 08:37
详情描述
2026年8月28日上午,柬埔寨副总理兼外交与国际合作部部长布拉索昆在金边出席第二届国际议会会议(2nd ISC)。本次会议主题为“团结促进和平与共同繁荣:加强国际法与和平解决争端”。
布拉索昆在致辞中表示,在当前国际环境充满不确定性的背景下,和平、尊重国际法及共同繁荣是三个不可分割的目标。他结合柬埔寨的实践经验指出,和平是国家发展的基石,必须坚持尊重国际法、尊重国家主权,并摒弃威胁或使用武力。他强调,柬埔寨在处理与邻国关系时,始终坚持通过和平手段解决争端。
布拉索昆同时指出,议会在加强国际法、预防冲突以及将和平转化为共同繁荣方面发挥着不可替代的作用。
针对柬埔寨与泰国的边境争端,布拉索昆重申了柬方的立场,即坚持依据国际法及现有的双边协议,通过和平方式解决问题。他强调,国际边界不应通过武力或在实地制造既成事实的方式进行改变。
📋 简要摘要 ▸
柬埔寨副总理兼外交部长布拉索昆在金边出席国际会议,强调在当前国际环境下,和平、尊重国际法及共同繁荣的重要性。
📋 完整原文 ▸
នៅព្រឹកថ្ងៃទី២៨ ខែសីហា ឆ្នាំ២០២៦ ឯកឧត្តមឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន រដ្ឋមន្ត្រីការបរទេស និងសហប្រតិបត្តិការអន្តរជាតិ បានអញ្ជើញថ្លែងសុន្ទរកថាពិសេសនៅក្នុងសន្និសីទប្រធានសភានៃអន្តរសភាលើកទី២ (2nd ISC) ដែលប្រព្រឹត្តទៅក្រោមមូលបទ «សាមគ្គីភាពដើម្បីសន្តិភាព និងវិបុលភាពរួម៖ ការពង្រឹងច្បាប់អន្តរជាតិ និងដំណោះស្រាយជម្លោះដោយសន្តិវិធី» នៅរាជធានីភ្នំពេញ។
នៅក្នុងសុន្ទរកថា ឯកឧត្តមឧបនាយករដ្ឋមន្ត្រី បានសង្កត់ធ្ងន់លើសារៈសំខាន់នៃមូលបទរបស់សន្និសីទ ដែលរួមបញ្ចូលនូវគោលបំណងធំចំនួនបីមិនអាចកាត់ផ្តាច់ពីគ្នា គឺ៖ សន្តិភាព ការគោរពច្បាប់អន្តរជាតិ និងវិបុលភាពរួម នៅចំពោះមុខភាពមិនប្រាកដប្រជា នៃបរិយាកាសអន្តរជាតិនាពេលបច្ចុប្បន្ន។ ឯកឧត្តមឧបនាយករដ្ឋមន្ត្រីបានលើកពីបទពិសោធន៍និងតម្លៃនៃសន្តិភាពដែលពុំអាចខ្វះបាននៅកម្ពុជា ការលើកកម្ពស់ការគោរពច្បាប់អន្តរជាតិ ការបោះបង់ការគំរាមកំហែង ឬការប្រើប្រាស់កម្លាំង ការគោរពអធិបតេយ្យគ្នា ការដោះស្រាយជម្លាះដោយសន្តិវិធី និងការប្រកាន់យកវិធីសាស្រ្តទាំងនេះរបស់កម្ពុជាក្នុងការដោះស្រាយជម្លោះជាមួយប្រទេសជិតខាង។ ជាមួយគ្នានេះ ឯកឧត្តមឧបនាយករដ្ឋមន្ត្រីបានគូសបញ្ជាក់ពីតួនាទីដាច់ដោយឡែក និងមិនអាចខ្វះបានរបស់សភាក្នុងការពង្រឹងច្បាប់អន្តរជាតិ ការទប់ស្កាត់ជម្លោះ និងការប្រែក្លាយសន្តិភាពទៅជាវិបុលភាពរួម។
ពាក់ព័ន្ធនឹងបញ្ហាជម្លោះព្រំដែនកម្ពុជា-ថៃ ឯកឧត្តមឧបនាយករដ្ឋមន្ត្រី បានគូសបញ្ជាក់ពីជំហររបស់កម្ពុជា ក្នុងការដោះស្រាយជម្លោះដោយសន្តិវិធី ស្របតាមច្បាប់អន្តរជាតិ និងកិច្ចព្រមព្រៀងទ្វេភាគីដែលមានស្រាប់ ព្រមទាំងបានសង្កត់ធ្ងន់ថា ព្រំដែនអន្តរជាតិមិនត្រូវផ្លាស់ប្តូរដោយកម្លាំង ឬតាមរយៈការបង្កើតស្ថានភាពថ្មីនៅលើដីជាក់ស្តែង នោះឡើយ។
On the morning of 28 August 2026, His Excellency Deputy Prime Minister PRAK Sokhonn, Minister of Foreign Affairs and International Cooperation, delivered special remarks at the Second Inter-Parliamentary Speakers’ Conference (2nd ISC), held under the theme “Solidarity for Peace and Shared Prosperity: Strengthening International Law and Resolving Conflicts Peacefully” in Phnom Penh.
In his remarks, the Deputy Prime Minister emphasized the significance of the conference’s theme, which encompasses three inseparable objectives: peace, respect for international law, and shared prosperity, amidst the current uncertainties of the international environment. The Deputy Prime Minister highlighted Cambodia's invaluable experiences and the indispensable value of peace, the promotion of respect for international law, the renunciation of threats or use of force, mutual respect for sovereignty, the peaceful resolution of disputes, and Cambodia's adherence to these approaches in resolving conflicts with neighboring countries. At the same time, the Deputy Prime Minister underscored the distinct and indispensable role of parliament in strengthening international law, preventing conflicts, and translating peace into shared prosperity.
Regarding the Cambodia-Thailand border dispute, His Excellency the Deputy Prime Minister reaffirmed Cambodia’s position in resolving the dispute in peaceful means, in accordance with international law and existing bilateral agreements. He underscored that international border must not be changed by force or through faits accomplis on the ground.