劳工部与TAFTAC开展职场反骚扰培训 强化合规










分类劳工
事件时间2026-09-01 09:00
地点金边
来源柬埔寨劳工部
发布时间2026/09/01 21:31
详情描述
2026年9月1日上午9时,柬埔寨劳工部与柬埔寨纺织、服装、鞋类和旅行用品协会(TAFTAC)在金边联合举办职场反骚扰培训。此次培训为期4天,将于9月4日结束,旨在提升企业对职场暴力及不当言行的预防与管理能力,共有约3900名来自各类企业、公司及工厂的代表参加。
柬埔寨劳工部国务秘书恩里(Nguy Rith)出席开幕式并表示,此次培训重点在于向行政人员、翻译、人力资源管理人员、生产部门主管及企业高层普及相关法律权利与义务。培训内容涵盖预防和制止职场中的身体、心理、性骚扰、经济剥削及基于性别的暴力行为,确保工作环境符合国家法律及国际劳工标准。
恩里指出,尽管目前职场不当行为有所减少,但相关案例仍时有发生,并可能引发劳资纠纷、罢工或抗议,进而影响企业的生产效率及声誉。他要求企业管理层及直接接触员工的负责人,必须严格禁止辱骂、威胁、暴力及各类骚扰行为,尊重员工的劳动权利与人格尊严。
劳工部同时呼吁员工遵守劳动纪律,在履行职责的同时尊重他人,如遇不当言行应及时向劳工监察员或相关部门报告。劳工部强调,将持续加强职场检查力度,针对违规行为采取严厉措施,确保执法过程公正、透明。
📋 简要摘要 ▸
柬埔寨劳工部与TAFTAC合作,在金边举办为期4天的职场反骚扰培训,旨在提升企业对职场暴力及不当言行的预防与管理能力,确保工作环境合规。
📋 完整原文 ▸
វិទ្យាស្ថានជាតិការងារ និង TAFTAC រួមគ្នាជំរុញការបង្ការនិងទប់ស្កាត់អាក្បកិរិយានិងពាក្យសម្ដីមិនសមរម្យនៅកន្លែងធ្វើការ
(ភ្នំពេញ)៖ ឯកឧត្តម ងុយ រិទ្ធ រដ្ឋលេខាធិការ ក្រសួងការងារនិងបណ្តុះបណ្តាលវិជ្ជាជីវៈ បានអញ្ជើញជាអធិបតីក្នុងវគ្គបណ្តុះបណ្តាលស្តីពី "ការលើកកម្ពស់ការយល់ដឹងស្ដីពីការបង្ការនិងទប់ស្កាត់ហិង្សានិងការបៀតបៀននៅកន្លែងធ្វើការ" នាព្រឹកថ្ងៃទី១ ខែកញ្ញា ឆ្នាំ២០២៦ នៅសមាគមវាយនភណ្ឌ សម្លៀកបំពាក់ ស្បែកជើង និងផលិតផលធ្វើដំណើរនៅកម្ពុជា (TAFTAC)។
វគ្គបណ្តុះបណ្តាលនេះ ត្រូវបានរៀបចំឡើងក្រោមកិច្ចសហការរវាងវិទ្យាស្ថានជាតិការងារ និងសមាគម TAFTAC ពីថ្ងៃទី១ ដល់ថ្ងៃទី៤ ខែកញ្ញា ឆ្នាំ២០២៦ ដែលការចូលរួមពីតំណាងមកពីសហគ្រាស ក្រុមហ៊ុន និងរោងចក្រប្រមាណ ៣៩០០នាក់។ វគ្គបណ្តុះបណ្តាលមានគោលបំណងលើកកម្ពស់ការយល់ដឹងអំពីសិទ្ធិនិងកាតព្វកិច្ចរបស់ភាគីពាក់ព័ន្ធ ព្រមទាំងជំរុញការកសាងបរិយាកាសការងារប្រកបដោយសុវត្ថិភាព សេចក្ដីថ្លៃថ្នូរ និងការគោរពគ្នាទៅវិញទៅមក។
ថ្លែងទៅកាន់អង្គពិធី ឯកឧត្តមរដ្ឋលេខាធិការបានគូសបញ្ជាក់ពីសារៈសំខាន់នៃការបញ្ជ្រាបនិងលើកកម្ពស់ការយល់ដឹងអំពីសិទ្ធិនិងកាតព្វកិច្ចដល់គ្រប់ភាគីពាក់ព័ន្ធ ជាពិសេសបុគ្គលិករដ្ឋបាល អ្នកបកប្រែ អ្នកគ្រប់គ្រងធនធានមនុស្ស ប្រធានផ្នែកផលិតកម្ម និងថ្នាក់ដឹកនាំក្រុមហ៊ុន រោងចក្រ សហគ្រាស ដើម្បីចូលរួមបង្ការនិងទប់ស្កាត់អាកប្បកិរិយានិងពាក្យសម្ដីមិនសមរម្យនៅកន្លែងធ្វើការ។
ឯកឧត្តមបានបញ្ជាក់ថា ការបង្ការនិងទប់ស្កាត់សកម្មភាពទាំងនេះ ត្រូវអនុវត្តស្របតាមក្របខ័ណ្ឌច្បាប់ជាតិ និងគោលការណ៍នៃបទដ្ឋានអន្តរជាតិខាងការងារ ដែលផ្តោតលើការការពារមនុស្សគ្រប់រូបក្នុងពិភពការងារ ពីអំពើហិង្សានិងការបៀតបៀនទាំងផ្លូវកាយ ផ្លូវចិត្ត ផ្លូវភេទ សេដ្ឋកិច្ច និងអំពើហិង្សានិងការបៀតបៀនដោយផ្អែកលើយេនឌ័រ។
ឯកឧត្តមបានកត់សម្គាល់ថា ទោះបីបញ្ហាទាំងនេះត្រូវបានកាត់បន្ថយគួរឱ្យកត់សម្គាល់ក៏ដោយ ក៏ករណីមួយចំនួននៅតែបន្តកើតមាន និងអាចបង្កឱ្យមានវិវាទការងារ កូដកម្ម ឬការតវ៉ា ដែលជះផលប៉ះពាល់ដល់ទំនាក់ទំនងវិជ្ជាជីវៈ ផលិតកម្ម និងកេរ្តិ៍ឈ្មោះរបស់សហគ្រាស។
ក្នុងន័យនេះ ឯកឧត្តមបានជំរុញឱ្យគ្រប់ភាគីចូលរួមសហការជាមួយក្រសួងការងារនិងបណ្តុះបណ្តាលវិជ្ជាជីវៈ ដើម្បីរួមគ្នាលើកកម្ពស់លក្ខខណ្ឌការងារនិងបរិយាកាសការងារ ព្រមទាំងប្រែក្លាយសហគ្រាសមួយជាសហគមន៍សុខសាន្តមួយ។
ឯកឧត្តមរដ្ឋលេខាធិការ បានលើកទឹកចិត្តដល់ម្ចាស់ ឬនាយកសហគ្រាស ក្រុមហ៊ុន និងរោងចក្រទាំងអស់ ឱ្យណែនាំដល់គណៈគ្រប់គ្រងនិងប្រធានផ្នែកផលិតកម្មរបស់ខ្លួន ជាពិសេសបុគ្គលដែលធ្វើការដោយផ្ទាល់ជាមួយកម្មករនិយោជិត ឱ្យប្រកាន់ខ្ជាប់នូវការគោរពសិទ្ធិការងារ សេចក្ដីថ្លៃថ្នូរ និងតម្លៃរបស់មនុស្ស ព្រមទាំងហាមឃាត់និងទប់ស្កាត់ជាដាច់ខាតនូវរាល់ទម្រង់នៃការជេរប្រមាថ ការគំរាមកំហែង អំពើហិង្សា និងការបៀតបៀននៅកន្លែងធ្វើការ។
ជាមួយគ្នានេះ ក្រសួងក៏បានអំពាវនាវដល់បងប្អូនកម្មករនិយោជិតទាំងអស់ឱ្យប្រកាន់ខ្ជាប់នូវវិន័យការងារ បំពេញកាតព្វកិច្ចរបស់ខ្លួន គោរពសិទ្ធិនិងសេចក្ដីថ្លៃថ្នូររបស់អ្នកដទៃ និងរាយការណ៍ជូនអធិការការងារឬអាជ្ញាធរមានសមត្ថកិច្ច ប្រសិនបើបានឃើញ ឬទទួលរងអាកប្បកិរិយាឬពាក្យសម្ដីមិនសមរម្យណាមួយនៅកន្លែងធ្វើការ។ ឯកឧត្តមបានណែនាំឱ្យអធិការការងារបន្តពង្រឹងការត្រួតពិនិត្យ និងចាត់វិធានការយ៉ាងម៉ឺងម៉ាត់ ដោយឈរលើគោលការណ៍យុត្តិធម៌ តម្លាភាព និងមិនលម្អៀង៕
#MLVT #HENGSour