柬埔寨哈萨克斯坦深化双边关系 承诺相互支持

柬埔寨哈萨克斯坦深化双边关系 承诺相互支持
分类外交
事件时间2026-10-17
地点哈萨克斯坦
来源洪玛奈首相
发布时间2026/10/17 21:04

详情描述

2026年10月16日至17日,柬埔寨首相洪玛奈对哈萨克斯坦进行正式访问。10月17日上午,洪玛奈在哈萨克斯坦首都阿斯塔纳与哈萨克斯坦总统托卡耶夫举行双边会谈。 托卡耶夫对洪玛奈的到访表示欢迎,并指出此次访问是继1982年时任柬埔寨外交部副部长洪森访问哈萨克斯坦后的又一次重要访问,将为两国双边关系与合作开辟新路径。洪玛奈对哈方的接待表示感谢,并强调此次访问旨在进一步深化两国在双边、区域及国际框架内的合作。 双方就多个潜在合作领域交换意见,包括政治外交、经济贸易与投资、科学技术与人工智能、安全领域,以及通过提供奖学金、促进旅游业和探讨签署航空协议来加强民间交流。两国领导人承诺将在区域及国际事务中保持相互支持,以维护双方利益。 会谈结束后,双方共同见证了6项合作文件的签署与交换,涵盖领域包括:柬埔寨内政部与哈萨克斯坦人工智能与数字发展部及国家信息技术股份公司在数字政府与信息通信技术领域的合作;柬埔寨邮电部与哈萨克斯坦人工智能与数字发展部关于数字政府的合作;柬埔寨政府与哈萨克斯坦政府关于经贸合作的谅解备忘录;柬埔寨旅游部与哈萨克斯坦旅游与体育部关于旅游合作的谅解备忘录;以及柬埔寨文化部与哈萨克斯坦相关部门的合作协议。
📋 简要摘要 ▸
柬埔寨与哈萨克斯坦达成共识,将继续深化双边关系,并在区域及国际框架内保持相互支持。
📋 完整原文 ▸
កម្ពុជា-កាហ្សាក់ស្ថាន ឯកភាពបន្តពូនជ្រំទំនាក់ទំនងទ្វេភាគី និងគាំទ្រគ្នាទៅវិញទៅមក ក្នុងក្រខ័ណ្ឌតំបន់ និង អន្តរជាតិ នាព្រឹកថ្ងៃទី១៧ ខែតុលា ឆ្នាំ២០២៦, សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានជួបពិភាក្សាទ្វេភាគីជាមួយ ឯកឧត្តម Kassym-Jomart Tokayev ប្រធានាធិបតីនៃសាធារណរដ្ឋកាហ្សាក់ស្ថាន ក្នុងឱកាសនៃការអញ្ជើញបំពេញទស្សនកិច្ចផ្លូវការ នៅរដ្ឋធានីអាស្ដាណា នៃសាធារណរដ្ឋកាហ្សាក់ស្ថាន ពីថ្ងៃទី១៦ ដល់ ថ្ងៃទី១៧​ ខែតុលា ឆ្នាំ២០២៦។ ក្នុងឱកាសនៃជំនួប, ឯកឧត្តមប្រធានាធិបតីកាហ្សាក់ស្ថាន បានសម្ដែងនូវការស្វាគមន៍យ៉ាងកក់ក្ដៅជូនចំពោះសម្ដេចធិបតី និងគណៈប្រតិភូកម្ពុជា ព្រមទាំងបានវាយតម្លៃខ្ពស់ចំពោះវត្តមានជាប្រវត្តិសាស្ត្ររបស់សម្ដេចធិបតី​ ក្នុងនាមជានាយករដ្ឋមន្ត្រីកម្ពុជា នៅសាធារណរដ្ឋកាហ្សាក់ស្ថាន បន្ទាប់ពីដំណើរទស្សនកិច្ចក្នុងឆ្នាំ១៩៨២ របស់សម្ដេចតេជោ ហ៊ុន សែន ក្នុងនាមជាអនុរដ្ឋមន្ត្រីក្រសួងការបរទេសកម្ពុជា នាពេលនោះ។ ឯកឧត្តមបានបន្តថា ការបំពេញទស្សនកិច្ចផ្លូវការនាពេលនេះ នឹងក្លាយជារបត់ថ្មីក្នុងការកំណត់នូវមាគ៌ា នៃទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការទ្វេភាគី ឈានឆ្ពោះទៅកម្រិតខ្ពស់បន្ថែមទៀត។ ជាការឆ្លើយតប, សម្ដេចធិបតីបានថ្លែងអំណរគុណចំពោះការស្វាគមន៍យ៉ាងកក់ក្តៅ​ និងការអញ្ជើញរសម្តេច​ មកបំពេញទស្សនកិច្ចផ្លូវការនៅរដ្ឋធានីអាស្ដាណា​ សាធារណរដ្ឋកាហ្សាក់ស្ថាន នាពេលនេះ។ សម្ដេចធិបតីក៏បានគូសបញ្ជាក់អំពីសារៈសំខាន់នៃការបំពេញទស្សនកិច្ចនេះ ដែលជាបង្កើតកាលានុវត្តភាពបន្ថែមទៀតដល់កម្ពុជា និងកាហ្សាក់ស្ថាន ក្នុងការបន្តជំរុញទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការឱ្យកាន់តែស៊ីជម្រៅ និងរឹងមាំ ទាំងក្នុងក្របខ័ណ្ឌទ្វេភាគី តំបន់ និងអន្តរជាតិ។ ថ្នាក់ដឹកនាំទាំងពីរបានបន្តពិភាក្សា និងផ្លាស់ប្ដូរទស្សនៈគ្នា សំដៅបន្តពូនជ្រំទំនាក់ទំនងទ្វេភាគី និងបំពេញឱ្យគ្នាទៅវិញទៅមក ក្នុងវិស័យសក្កានុពល រួមមាន៖ នយោបាយ និងការទូត, សេដ្ឋកិច្ច ពាណិជ្ជកម្ម និងការវិនិយោគ, វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងបញ្ញាសិប្បនិម្មិត, សន្តិសុខ, ក៏ដូចជាការតភ្ជាប់ប្រជាជននិងប្រជាជនតាមរយៈការផ្ដល់អាហារូបករណ៍ឱ្យគ្នាទៅវិញទៅមក, ការលើកកម្ពស់វិស័យទេសចរណ៍ និងពិនិត្យលទ្ធភាពក្នុងការបង្តើតកិច្ចព្រមព្រៀងអាកាសចរណ៍។ ក្នុងក្រខ័ណ្ឌតំបន់ និងអន្តរជាតិ, ថ្នាក់ដឹកនាំទាំងពីរប្ដេជ្ញានឹងបន្តគាំទ្រគ្នាទៅវិញទៅមក ដើម្បីជាឧត្តមប្រយោជន៍ដល់ប្រជាជននៃប្រទេសទាំងពីរ។ បន្ទាប់ពីកិច្ចពិភាក្សាទ្វេភាគី, សម្ដេចធិបតី និងឯកឧត្តមប្រធានាធិបតីកាហ្សាក់ស្ថាន ក៏បានចូលរួមជាអធិបតី ក្នុងពិធីចុះហត្ថលេខា និងប្ដូរឯកសារ ចំនួន ៦ រួមមាន៖ ១-អនុស្សរណៈនៃការយោគយល់គ្នា រវាងក្រសួងមហាផ្ទៃ នៃព្រះរាជាណាចក្រកម្ពុជា និងក្រសួងបញ្ញាសិប្បនិមិត្ត និងអភិវឌ្ឍន៍ឌីជីថល នៃសាធារណរដ្ឋ កាហ្សាក់ស្ថាន និងរវាងក្រុមហ៊ុនភាគហ៊ុនរួម “បច្ចេកវិទ្យាព័ត៌មានជាតិ”ស្តីពីកិច្ច សហប្រតិបត្តិការក្នុងវិស័យរដ្ឋាភិបាលឌីជីថល និងបច្ចេកវិទ្យាព័ត៌មាន និងទំនាក់ទំនង ។ ២-អនុស្សរណៈនៃការយោគយល់គ្នា ស្តីពីកិច្ចសហប្រតិបត្តិការរដ្ឋាភិបាលឌីជីថល រវាងក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍នៃព្រះរាជាណាចក្រកម្ពុជា និងក្រសួងបញ្ញាសិប្បនិមិត្ត និងអភិវឌ្ឍន៍ឌីជីថល នៃសាធារណរដ្ឋកាហ្សាក់ស្ថាន។ ៣-អនុស្សរណៈនៃការយោគយល់គ្នា ស្តីពីកិច្ចសហប្រតិបត្តិការពាណិជ្ជកម្ម និង សេដ្ឋកិច្ច រវាងរាជរដ្ឋាភិបាលនៃព្រះរាជាណាចក្រកម្ពុជា និងរដ្ឋាភិបាល នៃសាធារណរដ្ឋកាហ្សាក់ស្ថាន។ ៤-អនុស្សរណៈនៃការយោគយល់គ្នា ស្តីពីកិច្ចសហប្រតិបត្តិការទេសចរណ៍ កម្ពុជា-កាហ្សាក់ស្ថាន រវាងក្រសួងទេសចរណ៍ នៃព្រះរាជាណាចក្រកម្ពុជា និង ក្រសួងទេសចរណ៏ និងកីឡា នៃសាធារណរដ្ឋកាហ្សាក់ស្ថាន។ ៥-អនុស្សរណៈនៃការយោគយល់គ្នារវាងក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ នៃ ព្រះរាជាណាចក្រកម្ពុជា និងក្រសួងវប្បធម៌នឹងព័ត៌មាន នៃសាធារណរដ្ឋកាហ្សាក់ស្ថាន ស្តីពីកិច្ចសហប្រតិបត្តិការលើវិស័យវប្បធម៌និងវិចិត្រសិល្បៈ។ ៦-អនុស្សរណៈនៃការយោគយល់គ្នា ស្តីពីការបង្កើតចំណងសម្ព័ន្ធមេត្រីភាព រវាង រាជធានីភ្នំពេញ នៃព្រះរាជាណាចក្រកម្ពុជា និងរដ្ឋធានីអាស្តាណា នៃសាធារណរដ្ឋកាហ្សាក់ស្ថាន៕ 🌐 [Hun Manet](https://www.facebook.com/profile.php?id=100069511484329) 🌐 [Samdech Thipadei Hun Manet, Prime Minister ](https://www.facebook.com/Dr.Hunmanetofcambodia)[of Cambodia](https://www.facebook.com/Dr.Hunmanetofcambodia/posts/pfbid0LmbQiD5QcHYoUaa5j3CwGJa1w5cEYS1hdo8DNogvvBjAqxzRvVj5tovmbGWzX75ol) 🌐[ Telegram ](https://t.me/Dr_Hunmanetofcambodia) 🌐 [Tiktok](https://www.tiktok.com/@dr.hunmanetofcambodia?is_from_webapp=1&sender_device=pc) 🌐 [YouTube](https://www.youtube.com/@Dr.Hunmanetofcambodia) 🌐 [Instagram](https://www.instagram.com/dr.hunmanetofcambodia) 😃 [X](https://twitter.com/dr_hunmanet_pm) 😍 [CoolApp](https://channel.coolapp.com.kh/@dr.hunmanetofcambodia) #ហ៊ុនម៉ាណែត #Hunmanet #កម្ពុជា #cambodia #សន្តិភាពនៅកម្ពុជា #Peaceincambodia