分析人士批评泰国人权状况及诈骗中心
分类社会
地点泰国
来源朱鹭传媒
发布时间2026/10/06 19:16
详情描述
分析人士及社会活动家Michael B. Alfaro近日针对泰国境内的人权侵犯、人口贩运及虐待行为提出严厉批评,并呼吁相关部门采取紧急且严厉的法律行动。
此次批评源于泰国中央调查局(CIB)近期在北碧府(Kanchanaburi)一家护理中心开展的执法行动。此前有举报称,一名女性在该中心被非法拘禁超过两年半。警方在现场发现,该中心设有带有铁栅栏和铁丝网的房间,内部设施形似铁笼,并直接安装在病床旁。Michael B. Alfaro对此表示愤慨,指出这种将人关押在狭窄铁笼中、限制行动自由的行为属于非人道待遇。
Michael B. Alfaro认为,北碧府护理中心的恶劣环境与该地区跨境诈骗园区(Scam Compounds)内受害者的遭遇存在相似之处。他指出,许多受害者因轻信虚假招聘广告而陷入困境,随后遭到绑架、殴打,并被迫在恐惧中从事诈骗活动。他将此类行为定性为“人口贩运及文明掩盖下的酷刑”,并强调泰国及区域内政府不能仅通过发布声明或象征性执法来应对。
针对跨境犯罪网络频繁通过更换地点、名称及重组架构来逃避监管的现状,Michael B. Alfaro提出两点要求:首先,必须对犯罪分子、不法商人及背后的腐败官员实施严厉且迅速的法律制裁;其次,各国政府需建立长期且实质性的合作机制,从根源上铲除犯罪网络,且该机制不应受政权更迭影响。
Michael B. Alfaro表示,尽管他支持并尊重该地区的文化与民众,但面对此类残酷的侵权行为,必须采取公开批评的态度,以寻求为受害者争取正义与自由。
📋 简要摘要 ▸
分析人士Michael B. Alfaro批评泰国存在人权侵犯及诈骗中心问题,呼吁采取法律行动。
📋 完整原文 ▸
**លោក Michael B. Alfaro រិះគន់ចំៗជុំវិញការរំលោភសិទ្ធិមនុស្ស និងសង្កេតឃើញភាពប្រហាក់ប្រហែលរវាងបណ្តាញឆបោក និងមជ្ឈមណ្ឌលថែទាំនៅថៃ**
**បាងកក៖** អ្នកវិភាគ និងជាសកម្មជនមតិសាធារណៈ លោក Michael B. Alfaro បានសម្តែងការខឹងសម្បារយ៉ាងខ្លាំង និងបានចេញមុខរិះគន់ឥតសំចៃមាត់ ចំពោះករណីរំលោភសិទ្ធិមនុស្ស ការជួញដូរមនុស្ស និងអំពើជិះជាន់កៀបសង្កត់យ៉ាងធ្ងន់ធ្ងរ ដែលកំពុងកើតមានឡើងនៅក្នុងប្រទេសថៃ និងតំបន់អាស៊ីអាគ្នេយ៍ ដោយបានអំពាវនាវឲ្យមានចំណាត់ការផ្លូវច្បាប់ជាបន្ទាន់ និងម៉ឺងម៉ាត់បំផុត។
ការចេញមុខប្រតិកម្មយ៉ាងក្តៅគគុកពីសំណាក់លោក Michael B. Alfaro នាពេលនេះ បានធ្វើឡើងបន្ទាប់ពីអាជ្ញាធរនៃ**ការិយាល័យវិភាគស្រាវជ្រាវកណ្តាល** ឬ **នាយកដ្ឋានស៊ើបអង្កេតកណ្តាលថៃ **(CIB) បានចុះទៅត្រួតពិនិត្យមជ្ឈមណ្ឌលថែទាំអ្នកជំងឺមួយកន្លែង ស្ថិតក្នុងខេត្តកញ្ចនបុរី (Kanchanaburi) ក្រោយទទួលបានបណ្តឹងចោទប្រកាន់ថាស្ត្រីម្នាក់ត្រូវបានឃុំឃាំងទុកដោយខុសច្បាប់អស់រយៈពេលជាង ២ឆ្នាំកន្លះ។ នៅក្នុងទីតាំងនោះ សមត្ថកិច្ចបានរកឃើញបន្ទប់ដែលមានចម្រឹងដែក បន្លាលួសក្រវាត់ជុំវិញ និងមានរូបរាងស្រដៀងនឹងទ្រុងដែក ភ្ជាប់នៅជាប់នឹងគ្រែរបស់អ្នកជំងឺតែម្តង។
លោក Michael B. Alfaro បានរៀបរាប់ដោយក្តីរំជួលចិត្ត និងសម្តែងការរិះគន់យ៉ាងធ្ងន់ធ្ងរថា៖ «សូមស្រមៃគិតមើលថា ប្រសិនបើអ្នកជាមនុស្សចាស់ ឬជានរណាក៏ដោយ ដែលត្រូវដេកក្នុងទ្រុងដែកចង្អៀតណែន ស្ទើរតែប្រែខ្លួនមិនរួច ហើយត្រូវគេចាក់សោជាប់រាប់ម៉ោង។ តើអ្នកត្រូវបត់ជើងដោយរបៀបណា? តើត្រូវនោមដាក់ខោខ្លួនឯងឬ?»
លោកបានគូសបញ្ជាក់បន្ថែមថា រូបភាពដ៏ជូរចត់ និងអមនុស្សធម៌នៅឯមជ្ឈមណ្ឌលថែទាំក្នុងខេត្តកញ្ចនបុរីនេះ គឺមិនខុសពីសុបិនអាក្រក់ និងភាពវេទនារបស់ជនរងគ្រោះ ដែលត្រូវគេបោកប្រាស់ និងឃុំឃាំងនៅក្នុងតំបន់ឆបោក (Scam Compounds) ឆ្លងដែនក្នុងតំបន់នោះឡើយ។ ជនរងគ្រោះជាច្រើនបានចាញ់បោកការផ្សាយពាណិជ្ជកម្មស្វែងរកការងារធ្វើ តែបែរជាត្រូវគេចាប់ពង្រត់ វាយដំ និងបង្ខំឲ្យធ្វើសកម្មភាពឆបោកទាំងភ័យខ្លាចរាប់ខែរាប់ឆ្នាំ។
ទាក់ទិននឹងបញ្ហានេះ លោក Michael B. Alfaro បានសង្កត់ធ្ងន់ថា ទង្វើទាំងនេះមិនមែនជាបទល្មើសឆបោកធម្មតានោះទេ ប៉ុន្តែវាគឺជា «អំពើជួញដូរមនុស្ស និងការទារុណកម្មបែបស៊ីវិល័យ» ដែលអាជ្ញាធរថៃ និងរដ្ឋាភិបាលក្នុងតំបន់ មិនអាចគ្រាន់តែចេញសេចក្តីថ្លែងការណ៍ ឬធ្វើការបង្ក្រាបបែបបង្គ្រប់កិច្ចនោះឡើយ។
យោងតាមការលើកឡើងរបស់លោក Michael B. Alfaro បណ្តាញឧក្រិដ្ឋជនឆ្លងដែន រួមទាំងបណ្តាញដែលពាក់ព័ន្ធនឹងក្រុមឆបោកធំៗ តែងតែប្រើល្បិចផ្លាស់ប្តូរទីតាំង ប្តូរឈ្មោះ និងបង្កើតបណ្តាញឡើងវិញជានិច្ច នៅពេលដែលមានការរឹតបន្តឹងពីសមត្ថកិច្ច។ ដូច្នេះ លោកបានទាមទារឲ្យមាន៖
១. **ការអនុវត្តច្បាប់ដ៏តឹងរ៉ឹង និងឥតប្រណី៖** ជនល្មើស អ្នកជំនួញខិលខូច និងមន្ត្រីពុករលួយនៅពីក្រោយខ្នង ត្រូវតែប្រឈមមុខនឹងទោសទណ្ឌតាមផ្លូវច្បាប់យ៉ាងធ្ងន់ធ្ងរ និងឆាប់រហ័សបំផុត។
២. **កិច្ចសហប្រតិបត្តិការប្រកបដោយចីរភាព៖** រដ្ឋាភិបាលត្រូវតែសហការគ្នាយ៉ាងពិតប្រាកដ រយៈពេលយូរអង្វែង ដើម្បីលុបបំបាត់បណ្តាញឧក្រិដ្ឋជនទាំងនេះឲ្យដល់ឫសគល់ ដោយមិនខ្វល់ថា នរណានឹងឡើងកាន់អំណាចនោះឡើយ។
លោក Michael B. Alfaro បានបញ្ជាក់នៅចុងបញ្ចប់ថា លោកតែងតែជាអ្នកគាំទ្រ និងស្រឡាញ់ចូលចិត្តវប្បធម៌ ក៏ដូចជាប្រជាជននៅក្នុងតំបន់នេះ ប៉ុន្តែការស្រឡាញ់ដែលពិតប្រាកដ គឺត្រូវតែហ៊ាននិយាយរិះគន់ចំៗ និងប្រឆាំងដាច់ខាតចំពោះអំពើអាក្រក់ និងការរំលោភបំពានដ៏ឃោរឃៅទាំងនេះ ដើម្បីស្វែងរកយុត្តិធម៌ និងសេរីភាពជូនដល់ជនរងគ្រោះទាំងអស់៕
ប្រភព ៖ https://www.facebook.com/share/p/1JRBXMQv34/?mibextid=wwXIfr