柬埔寨榴莲及水果节在永旺梦乐城开幕 商务部主持










类型展览
时间2026-07-10
地点金边永旺梦乐城
票价免费
组织柬埔寨商务部
发布时间2026/07/10 15:16
活动详情
2026年7月10日,由柬埔寨商务部主办的“2026年榴莲及季节性水果节”在金边永旺梦乐城正式开幕。柬埔寨商务部部长占尼莫主持开幕仪式,农业、林业和渔业部副国务秘书基占隆,以及相关政府部门代表、永旺梦乐城代表及多位国内外嘉宾出席活动。
本次活动旨在推广柬埔寨本地优质水果,通过搭建展示平台,为农户、生产社区及本地企业拓展市场渠道。活动现场展示了多种具有高品质的季节性水果,体现了从农场到餐桌的产业链发展成果。
商务部部长占尼莫在致辞中表示,政府将持续致力于提升农产品的商业化效率,通过增加附加值确保产品质量,并加强对本地品牌的保护与推广。目前,商务部已采取多项措施支持本地产品,包括开展“柬埔寨制造”及“女性制造”推广活动、组织国内外展会、建立批发市场以及推进集体商标和地理标志产品的注册工作。
本次水果节活动面向公众免费开放,活动时间为2026年7月10日至7月26日。活动地点覆盖金边市内的三家永旺梦乐城。关于具体展期及相关安排,建议前往现场咨询或联系发布方确认。
📋 简要摘要 ▸
柬埔寨商务部部长占尼莫主持“2026年榴莲及季节性水果节”开幕仪式,旨在推广本地优质水果并拓展市场渠道。
📋 完整原文 ▸
លោកជំទាវរដ្ឋមន្ត្រី ចម និម្មល អញ្ជើញជាអធិបតីក្នុងពិធីសម្ពោធ “ពិព័រណ៍ទុរេន និងផ្លែឈើក្នុងស្រុក”
(ភ្នំពេញ) នាព្រឹកថ្ងៃសុក្រ ទី១០ ខែកក្កដា ឆ្នាំ២០២៦ នៅផ្សារទំនើប អ៊ីអន ម៉ល ភ្នំពេញ រាជធានីភ្នំពេញ លោកជំទាវ ចម និម្មល រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម បានអញ្ជើញជាអធិបតីក្នុងពិធីសម្ពោធ “ពិព័រណ៍ទុរេន និងផ្លែឈើក្នុងស្រុក (Durian and Seasonal Fruits Festival 2026)” ដែលពិធីនេះមានការអញ្ជើញចូលរួមពី ឯកឧត្តម គី ច័ន្ទរំដួល អនុរដ្ឋលេខាធិការក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ព្រមទាំងថ្នាក់ដឹកនាំក្រសួងពាណិជ្ជកម្ម តំណាងក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ តំណាងក្រុមហ៊ុន អ៊ីអន ម៉ល ខេមបូឌា ព្រមទាំងឯកឧត្តម លោកជំទាវ លោក លោកស្រី ភ្ញៀវកិត្តិយសជាតិ និងអន្តរជាតិជាច្រើនរូប។
ថ្លែងទៅកាន់អង្គពិធី លោកជំទាវរដ្ឋមន្ត្រី បានថ្លែងកោតសរសើរ និងវាយតម្លៃខ្ពស់ចំពោះក្រុមហ៊ុន អ៊ីអន ខេមបូឌា ដែលបានរៀបចំពិព័រណ៍ដ៏មានអត្ថន័យនេះឡើង និងចំពោះការបន្តភាពជាដៃគូជាមួយក្រសួងពាណិជ្ជកម្ម ក្នុងការលើកកម្ពស់ផលិតផលកម្ពុជា និងបង្កើតឱកាសទីផ្សារកាន់តែទូលំទូលាយជូនដល់ប្រជាកសិករ សហគមន៍ផលិតករ និងសហគ្រាសក្នុងស្រុក។
លោកជំទាវរដ្ឋមន្ត្រី បានបញ្ជាក់ថា ថ្ងៃនេះមិនត្រឹមតែអបអរសាទរចំពោះផ្លែឈើតាមរដូវកាលរបស់កម្ពុជាដែលមានឱជារស និងគុណភាពខ្ពស់ប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងអបអរសាទរនូវដំណើរវិវត្តន៍របស់ផលិតផលកម្ពុជា ផ្តើមចេញពីចម្ការ មកដល់ទីផ្សារ និងរហូតដល់មានវត្តមាននៅលើតុអាហារនៅជុំវិញពិភពលោកជាបន្តបន្ទាប់ ដែលដំណើរវិវត្តន៍នេះអាចសម្រេចទៅបាន ដោយសារការប្តេជ្ញាចិត្តខ្ពស់របស់បងប្អូនកសិករ ការផ្តល់ទំនុកចិត្តរបស់អ្នកប្រើប្រាស់ និងភាពជាដៃគូដ៏រឹងមាំរវាងរាជរដ្ឋាភិបាល និងវិស័យឯកជន ដែលមានទំនួលខុសត្រូវខ្ពស់ តួយ៉ាង ក្រុមហ៊ុន អ៊ីអន ខេមបូឌា។
លោកជំទាវរដ្ឋមន្ត្រី បន្តថា កសិកម្មផ្តល់នូវទិន្នផល ប៉ុន្តែទីផ្សារផ្តល់នូវវិបុលភាព ដូច្នេះ ទំនួលខុសត្រូវរបស់យើង គឺមិនត្រឹមតែជួយកសិករក្នុងការបង្កើនទិន្នផលប៉ុណ្ណោះទេ ប៉ុន្តែយើងត្រូវបន្តជួយពួកគាត់ក្នុងការធ្វើពាណិជ្ជូបនីយកម្មឱ្យកាន់តែមានប្រសិទ្ធភាព បង្កើតតម្លៃបន្ថែមពីគ្រប់ទិន្នផលដែលប្រមូលបាន និងធានាថាផលិតផលកម្ពុជាដែលមានគុណភាព បានទៅដល់ដៃអតិថិជនប្រកបដោយទំនុកចិត្ត។
ជាមួយគ្នានោះ លោកជំទាវរដ្ឋមន្ត្រី ក៏បានជម្រាបជូនអំពីកិច្ចខិតខំប្រឹងប្រែងរបស់ក្រសួងពាណិជ្ជកម្មក្នុងការលើកកម្ពស់ផលិតផលខ្មែរផងដែរ ក្នុងនោះមានជាអាទិ៍ ការលើកកម្ពស់ផលិតផលក្នុងស្រុកតាមរយៈយុទ្ធនាការផលិតផលជាតិ #MadeInCambodia, យុទ្ធនាការផលិតផលស្ត្រី #MadeByHer, ការរៀបចំព្រឹត្តិការណ៍ពិព័រណ៍ក្នុង និងក្រៅប្រទេស, ការជំរុញអនុលោមភាពផលិតផល និងសិទ្ធិអំណាចអ្នកប្រើប្រាស់ តាមរយៈកិច្ចការពារអ្នកប្រើប្រាស់ និងសុចរិតភាពធុរកិច្ចដោយស្មើភាព, ការសិក្សាបង្កើតផ្សារលក់ដុំ ឬកន្លែងប្រមូលផ្តុំផលិតផល, ការចុះបញ្ជីជាផ្លូវការម៉ាកសមូហភាព (Collective Mark) «ទុរេនបែកអន្លូង», និងការបន្តចុះបញ្ជីម៉ាកសម្គាល់ភូមិសាស្ត្រទំនិញ និងរៀបចំបង្កើតម៉ាកវិញ្ញាតកម្មជាតិ (Certification Mark) ជាដើម។
គួរជម្រាបជូនផងដែរថា “ពិព័រណ៍ទុរេន និងផ្លែឈើក្នុងស្រុក (Durian and Seasonal Fruits Festival 2026)” ប្រព្រឹត្តទៅពីថ្ងៃទី១០ ដល់២៦ ខែកក្កដា ឆ្នាំ២០២៦ នៅផ្សារទំនើប អ៊ីអន ទាំងបីទីតាំង ក្នុងរាជធានីភ្នំពេញ៕
**——————**
Connect with AKP:
🌐[Telegram
](https://t.me/TheAKP)🌐[Facebook
](https://www.facebook.com/akp.official/)🌐[Website
](http://akp.gov.kh/)👉[X](https://twitter.com/kampucheapresse) ([Twitter](https://twitter.com/kampucheapresse))
🌐[Instagram](https://www.instagram.com/akp_news/)
🌐[TikTok](https://www.tiktok.com/@agencekampucheapresse)
🌐[YouTube](https://www.youtube.com/@agencekampucheapresse/featured)
#CambodiaWantsPeace
#JusticeForCambodia