李萨梅特在第一惩教中心病逝 终年73岁法医确认死因








分类社会
事件时间2026-05-06 07:35
地点金边
来源CN123
发布时间2026/05/06 20:58
详情描述
2026年5月6日上午7时35分,前政界人物李萨梅特在金边第一惩教中心病逝,终年73岁。
据官方通报,李萨梅特自2024年11月入狱以来,一直患有严重的糖尿病及高血压。尽管未被批准前往外部医院治疗,但他生前在惩教中心卫生站接受定期健康监测,并保持日常活动。近期,受多起司法诉讼影响,其情绪表现消沉。
事发当日早晨,惩教中心工作人员在例行检查时,发现李萨梅特在床上失去生命体征,身体已僵硬。中心随即封锁现场,并通报金边初级法院检察署、监狱总局及国家警察总署技术与科学警察局。经法医专家现场鉴定,确认其死因为严重糖尿病及高血压引发的心脏病发作。
在完成相关司法程序后,惩教中心邀请李萨梅特的家属到场确认,随后遗体已移交家属,并按宗教习俗进行后续仪式。
针对网络上关于此事的传言,惩教中心负责人予以否认,并呼吁公众尊重逝者及家属,停止传播不实信息及诽谤言论。
📋 简要摘要 ▸
前政界人物李萨梅特于2026年5月6日在第一惩教中心病逝,终年73岁。官方通报显示其生前患有严重糖尿病及高血压,法医鉴定死因为心脏病发作。目前遗体已移交家属处理,官方呼吁公众尊重逝者及家属,停止网络诽谤。
📋 完整原文 ▸
ករណីមរណភាព លោក លី សាម៉េត នៅមណ្ឌលអប់រំកែប្រែទី១ សូមសាធារណជន និងបងប្អូនអ្នកសារព័ត៌មានមេត្តាជ្រាប ដូចខាងក្រោម ៖
- លោក លី សាម៉េត ក្នុងវ័យ៧៣ឆ្នាំ គាត់មានជំងឺប្រចាំកាយធ្ងន់ធ្ងរ គឺជំងឺទឹកនោមផ្អែម និងលើសសម្ពាធឈាមខ្ពស់ តាំងពីមិនទាន់បញ្ជូនមកឃុំខ្លួន នៅ ម១ កាលពីខែវិច្ឆិកា ឆ្នាំ២០២៤
- ថ្វីត្បិតគាត់ពុំត្រូវបានអនុញ្ញាតឱ្យសម្រាកព្យាបាលនៅមន្ទីរពេទ្យខាងក្រៅ គាត់ត្រូវបានអនុញ្ញាតឱ្យសម្រាកនៅប៉ុស្តិសុខភាពរបស់មណ្ឌលដើម្បីតាមដានសុខភាពជាប្រចាំពីសំណាក់គ្រូពេទ្យរបស់មណ្ឌល និងលេងកីឡាវាយប៊ូលជារៀងរាល់ថ្ងៃផងដែរ
- មួយរយៈចុងក្រោយនេះ គាត់បានបង្ហាញអាការៈបាក់ទឹកចិត្ត មានអាកប្បកិរិយាស្រងូតស្រងាត់ និងឧស្សាហ៍ងងិតមុខផង ដោយបញ្ហាក្តីក្តាំនៅតុលាការ (ទោសសរុប ២៤ឆ្នាំ និងមួយសំណុំរឿងទៀតត្រៀមប្រកាសទោស)
- នៅវេលាម៉ោង ៧:៣៥នាទីព្រឹក ថ្ងៃពុធ ៥រោច ខែពិសាខ ឆ្នាំមមី អដ្ឋស័ក ព.ស.២៥៧០ ត្រូវនឹងថ្ងៃទី០៦ ខែឧសភា ឆ្នាំ២០២៦ ក្រោយប្រជុំជួររួច មន្ត្រីប្រចាំការនៅអគារសម្រាកព្យាបាល នៃប៉ុស្តិសុខភាព ម១ បានធ្វើការចាក់សោរបញ្ចេញជនជាប់ឃុំដូចសព្វមួយដង បានប្រទះឃើញសពលោក លី សាម៉េត នៅលើគ្រែ មានទម្រង់កំពុងសំរានលក់ តែសពមានសភាពរឹងស្តូកស្តឹងទៅហើយ។ ភ្លាមៗនោះមន្ត្រីក៏បានប្រកាសអាសន្ន និងរាយការណ៍សុំជំនួយពីជំនាញសុខាភិបាល
- ក្រោយពិនិត្យឃើញថា ពុំមានសញ្ញាណជីវិតទាល់តែសោះ មណ្ឌលក៏បានធ្វើការបិទខ្ទប់ទីតាំងកើតហេតុ និងបានរាយការណ៍ជូនអយ្យការអមសាលាដំបូងរាជធានីភ្នំពេញ អគ្គនាយកដ្ឋានពន្ធនាគារ និងនាយកដ្ឋាននគរបាលបច្ចេកទេសនិងវិទ្យាសាស្រ្ត នៃអគ្គស្នងការដ្ឋាននគរបាលជាតិ ដើម្បីស្នើសុំជំនាញកោសល្យវិច័យ និងអង្កេតស្រាវជ្រាវករណីមរណភាព ស្របតាមនីតិវិធីពន្ធនាគារ ដោយមានការចូលរួមពីសំណាក់ ឧកញ៉ា វេជ្ជបណ្ឌិត នន សុវណ្ណរ័ត្ន គ្រូពេទ្យជំនាញកោសល្យវិច័យ របស់ស្ថាប័នតុលាការ
- បន្ទាប់ពីបានចំណាយពេលពិនិត្យអស់រយៈពេលពេញមួយព្រឹក មណ្ឌលក៏បានអញ្ជើញគ្រួសារសព រួមមាន៖ កូនប្រុស ស្រីបង្កើត និងភរិយាសព ដើម្បីចូលរួមពិនិត្យទាំងអស់គ្នា និងបានឯកភាពនិមន្តព្រះសង្ឃ និងអាចារ្យ ធ្វើពិធីតាមបែបសាសនា និងដង្ហែរសពចេញពីមណ្ឌលទៅកាន់គេហដ្ឋានគ្រួសារគាត់វិញដោយក្តីក្រៀមក្រំ
- ទាំងមន្ត្រីជំនាញ និងគ្រួសារសពបានឯកភាពគ្នាថា លោក លី សាម៉េត បានទទួលមរណភាពដោយអាការៈគាំងបេះដូងដោយសារគាត់មានបញ្ហាលើសជាតិស្ករ ទឹកនោមផ្អែមធ្ងន់ធ្ងរ និងសម្ពាធឈាមខ្ពស់
- ក្នុងនាមអង្គភាពអនុវត្តសាលក្រម សាលដីកាតុលាការ និងអប់រំកែប្រែ ស្តារនីតិសម្បទាជូនជនជាប់ឃុំ យើងខ្ញុំមានភារកិច្ចចាំបាច់ក្នុងការមើលថែសុខមាលភាព និងអាយុជីវិតជនជាប់ឃុំទាំងអស់ ដែលកំពុងអនុវត្តទោស និងរង់ចាំតស៊ូក្តីនៅតុលាការ តែជាអកុសល បញ្ហាស្លាប់តែងកើតមានជាយថាហេតុ មិនអាចទប់ស្កាត់បានទាំងស្រុងឡើយ
- ក្នុងនាមប្រធានមណ្ឌល ខ្ញុំសូមច្រានចោលរាល់ការចោទប្រកាន់យ៉ាងងងើលរបស់ជនឱកាសនិយម ពាលអគតិមួយចំនួន ដែលបានបង្ហោះផ្សព្វផ្សាយមិនពិត ថាមរណភាពរបស់លោក លី សាម៉េត ជាការបង្វែងសភាពការណ៍ឆបោកអនឡាញ និងបញ្ហាមួយចំនួនទៅវិញ។ ពួកនោះជាទមិឡឥតសាសនា គ្មានសីលធម៌ គ្មានសច្ចៈធម៌ក្នុងខ្លួន រកតែឱកាសញុះញង់បង្កការភាន់ច្រលំមកលើសមត្ថកិច្ច និងអាជ្ញាធរដែលកំពុងបំពេញភារកិច្ចដោយមិនខ្លាចនឿយហត់
- ខ្ញុំក៏សូមស្នើសុំបងប្អូនអ្នកលេងបណ្តាញសង្គមទាំងអស់មេត្តាយោគយល់អធ្យាស្រ័យដល់វិញ្ញាណក្ខន្ធសព និងគ្រួសារសពដែលកំពុងមានទុក្ខជាទម្ងន់ សូមមេត្តាកុំប្រើប្រាស់ពាក្យប្រមាថមាក់ងាយ និន្ទា ជាន់ឈ្លី ធ្វើម្តេចគាត់បានចែកឋានទៅហើយ
- សូមបួងសួងដល់គុណបុណ្យ ព្រះពុទ្ធ ព្រះធម៌ ព្រះសង្ឃ សូមវិញ្ញាណក្ខន្ធ លោក លី សាម៉េត បានចាកចេញទៅកាន់សេរីភាព និងបានសោយសុខក្នុងឋានសុគតិភព កុំបីឃ្លៀងឃ្លាតឡើយ 🙏🙏🙏