皇家金边大学举办教师升级考试 1655名学员参加









分类教育
事件时间2026-05-17
地点金边
来源金边皇家大学
发布时间2026/05/18 09:37
详情描述
2026年5月17日,皇家金边大学举行了第二期教师升级项目(TUP)毕业考试。该项目隶属于柬埔寨基础教育改进项目(GEIP),旨在通过提升教师的专业资质与能力,推动教育质量发展。
本次考试共有1655名符合条件的学员参加,其中包括960名女性学员。考试地点设在皇家金边大学的T栋和D栋教学楼,共启用了68个考场。
考试涵盖的学科包括高棉语、数学、历史、物理、生物和化学。校方表示,此次考试流程严格遵循专业标准,以确保评估过程的透明度与安全性。
📋 简要摘要 ▸
5月17日,皇家金边大学举行第二期教师升级项目(TUP)毕业考试。共有1655名学员参加,涵盖高棉语、数学、物理等多个学科,旨在通过GEIP项目提升柬埔寨基础教育师资水平。
📋 完整原文 ▸
ការប្រឡងបញ្ចប់ការសិក្សាថ្នាក់បរិញ្ញាបត្រអប់រំវិជ្ជាជីវៈគ្រូបង្រៀន ក្នុងកម្មវិធីលើកកម្ពស់គុណវុឌ្ឍិគ្រូបង្រៀន (Teacher Upgrading Program: TUP) ជំនាន់ទី២ ក្រោមគម្រោងកែលម្អការអប់រំចំណេះទូទៅ (GEIP) នៅមណ្ឌលប្រឡងសាកលវិទ្យាល័យភូមិន្ទភ្នំពេញ។
📅 នាថ្ងៃទី១៧ ខែឧសភា ឆ្នាំ២០២៦ សាកលវិទ្យាល័យភូមិន្ទភ្នំពេញ បានរៀបចំការប្រឡងបញ្ចប់ការសិក្សាថ្នាក់បរិញ្ញាបត្រអប់រំវិជ្ជាជីវៈគ្រូបង្រៀន ក្នុងកម្មវិធីលើកកម្ពស់គុណវុឌ្ឍិគ្រូបង្រៀន (Teacher Upgrading Program: TUP) ជំនាន់ទី២ ក្រោមគម្រោងកែលម្អការអប់រំចំណេះទូទៅ (GEIP) នៅមណ្ឌលប្រឡងសាកលវិទ្យាល័យភូមិន្ទភ្នំពេញ។ ការប្រឡងនេះ បានប្រព្រឹត្តទៅដោយមានការរៀបចំយ៉ាងម៉ត់ចត់ ប្រកបដោយតម្លាភាព សុវត្ថិភាព និងស្តង់ដារវិជ្ជាជីវៈខ្ពស់ ដើម្បីធានាគុណភាព និងប្រសិទ្ធភាពនៃការវាយតម្លៃសមត្ថភាពបេក្ខជន។
បេក្ខជនដែលបានបំពេញគ្រប់លក្ខខណ្ឌសម្រាប់ការប្រឡងមានចំនួនសរុប ១,៦៥៥ នាក់ ក្នុងនោះស្រីចំនួន ៩៦០ នាក់ ដោយធ្វើការប្រឡងលើឯកទេសផ្សេងៗ រួមមាន អប់រំអក្សរសាស្ត្រខ្មែរ គណិតវិទ្យា ប្រវត្តិវិទ្យា រូបវិទ្យា ជីវវិទ្យា និងគីមី។ ការប្រឡងត្រូវបានរៀបចំក្នុងបន្ទប់ប្រឡងចំនួន ៦៨ បន្ទប់ ស្ថិតនៅអគារ T និងអគារ D នៃសាកលវិទ្យាល័យភូមិន្ទភ្នំពេញ។
ការប្រឡងបញ្ចប់ការសិក្សានេះ គឺជាផ្នែកមួយដ៏សំខាន់ក្នុងការលើកកម្ពស់គុណវុឌ្ឍិ និងសមត្ថភាពវិជ្ជាជីវៈរបស់គ្រូបង្រៀន ដើម្បីរួមចំណែកអភិវឌ្ឍវិស័យអប់រំកម្ពុជា ឱ្យកាន់តែមានគុណភាព ប្រសិទ្ធភាព និងឆ្លើយតបទៅនឹងតម្រូវការនៃសង្គមនាពេលបច្ចុប្បន្ន និងអនាគត។
សាកលវិទ្យាល័យភូមិន្ទភ្នំពេញ សូមជូនពរដល់បេក្ខជនទាំងអស់ឱ្យទទួលបានលទ្ធផលល្អប្រសើរ និងជោគជ័យក្នុងការប្រឡងនេះ ដើម្បីបន្តក្លាយជាគ្រូបង្រៀនប្រកបដោយសមត្ថភាព គុណភាព និងវិជ្ជាជីវៈសម្រាប់សង្គមជាតិ។ 🇰🇭📚
#RUPP #TeacherUpgradingProgram #TUP #GEIP #TeacherEducation #HigherEducation #CambodiaEducation
គេហទំព័រ និងបណ្ដាញសង្គមផ្លូវការរបស់ RUPP
🌐 | [Facebook Page](https://www.facebook.com/ruppedu.kh/)
🌐 | [Telegram Channel](https://t.me/ruppnews)
🌐 | [Telegram Chat](https://t.me/+2N5cth6hKMg0M2Jl)
🌐 | [Tiktok](https://www.tiktok.com/@www.rupp.edu.kh?_r=1&_t=ZS-95lg8eK61rg)