洪玛奈会见马克龙 柬法同意深化经贸合作

洪玛奈会见马克龙 柬法同意深化经贸合作
分类外交
事件时间2026-11-15
地点金边和平宫
来源洪玛奈首相
发布时间2026/11/16 09:19

详情描述

2026年11月15日下午,柬埔寨总理洪玛奈在金边和平宫与到访的法国总统马克龙举行双边工作会谈。马克龙此次对柬埔寨进行国事访问,并出席11月14日至16日在金边举行的第20届法语国家组织峰会。 会谈中,双方就深化和扩大各领域合作达成共识,讨论覆盖经济、贸易与投资、安全与国防、能源、卫生、教育、科学与技术、人工智能、文化及农业。两国领导人还确认在多边主义、联合国宪章、国际法以及和平解决争端方面的共同承诺。法方在会谈中赞赏柬埔寨的发展愿景,马克龙表示此访将开启法柬关系的新历史篇章。 洪玛奈在会谈中提及柬泰边境局势,重申柬埔寨寻求基于国际法和现有协议和平解决的立场,并感谢马克龙在尊重国家主权和领土完整原则方面所作的协调努力。这一表态将双边会谈与柬埔寨当前面临的周边议题直接挂钩。 此访的实际成果是双方签署了29份合作文件,并附加一份联合政治宣言。文件涉及的具体项目清单尚未公布,企业界和关注柬法合作的人士可留意后续官方发布,判断哪些领域会先落地。 从外交层面看,马克龙此行的分量在柬方表述中被特别强调:这是继1966年戴高乐访问柬埔寨、1993年密特朗到访之后,法国总统时隔60年再次对柬埔寨进行国事访问。洪玛奈称此访为柬法关系提供了新动力,并推动务实合作进一步扩展。
📋 简要摘要 ▸
11月15日下午,柬埔寨总理洪玛奈在金边和平宫与来访的法国总统马克龙举行双边工作会谈。马克龙此行是出席11月14日至16日在柬埔寨举行的第20届法语国家组织峰会。会谈中法方赞赏柬埔寨的发展愿景,双方就进一步深化和扩大各领域合作达成共识,并同意推动双边关系向更实质方向推进。
📋 完整原文 ▸
**កម្ពុជា-បារាំង ឯកភាពពង្រឹង និងពង្រីកកិច្ចសហប្រតិបត្តិការឱ្យកាន់តែស៊ីជម្រៅ** នារសៀលថ្ងៃទី១៥ ខែវិច្ឆិកា ឆ្នាំ២០២៦ នៅវិមានសន្តិភាព, សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា បានជួបពិភាក្សាការងារទ្វេភាគីជាមួយ ឯកឧត្តម Emmanuel MACRON ប្រធានាធិបតីនៃសាធារណរដ្ឋបារាំង ក្នុងឱកាសដែលឯកឧត្តមប្រធានាធិបតី អញ្ជើញមកបំពេញទស្សនកិច្ចផ្លូវរដ្ឋ និងចូលរួមក្នុងកិច្ចប្រជុំកំពូលហ្វ្រង់កូហ្វូនីលើកទី២០ នៅព្រះរាជាណាចក្រកម្ពុជា ចាប់ពីថ្ងៃទី១៤ ដល់ថ្ងៃទី១៦ ខែវិច្ឆិកា ឆ្នាំ២០២៦។ ក្នុងឱកាសនៃជំនួបនេះ, ឯកឧត្តមប្រធានាធិបតីបានកោតសរសើរការដឹកនាំប្រកបដោយចក្ខុវិស័យរបស់ សម្តេចធិបតី និងអបអរសាទរកម្ពុជាចំពោះជោគជ័យនៃការរៀបចំកិច្ចប្រជុំកំពូលហ្វ្រង់កូហ្វូនីលើកទី២០ នាពេលនេះ។ ឯកឧត្តម បានបន្តថា ដំណើរទស្សនកិច្ចផ្លូវរដ្ឋរបស់ឯកឧត្តមនៅពេលនេះ នឹងបើកទំព័រប្រវត្ដិសាស្ត្រថ្មីនៃទំនាក់ទំនងបារាំង-កម្ពុជា។ ជាមួយគ្នានេះ, ឯកឧត្តមបានវាយតម្លៃខ្ពស់ចំពោះភាពរីកចម្រើននៃកិច្ចសហប្រតិបត្តិការរវាងប្រទេសទាំងពីរ និងសង្កត់ធ្ងន់ពីការបន្តពង្រឹង និងពង្រីកភាពជាដៃគូ រវាងប្រទេសទាំងពីរ ឱ្យកាន់តែស៊ីជម្រៅថែមទៀត។   ជាការឆ្លើយតប, សម្ដេចធិបតី បានចាត់ទុកវត្តមានរបស់ឯកឧត្ដមប្រធានាធិបតីបារាំង ដែលកំពុងបំពេញទស្សនកិច្ចផ្លូវរដ្ឋ និងចូលរួមក្នុងកិច្ចប្រជុំកំពូលហ្វ្រង់កូហ្វូនីលើកទី២០ នៅកម្ពុជា ជាដំណើរទស្សនកិច្ចប្រវត្តិសាស្ត្រ ក្នុងរយៈពេល ៦០ឆ្នាំ ក្រោយពីដំណើរទស្សនកិច្ចផ្លូវរដ្ឋរបស់ ឯកឧត្តម នាយឧត្តមសេនីយ៍ ហ្សារល៍ ដឺហ្គោល មកកាន់កម្ពុជា កាលពីឆ្នាំ១៩៦៦ និងទស្សនកិច្ចរបស់ឯកឧត្តមប្រធានាធិបតី ហ្វ្រង់ស្វ័រ មីទែរ៉ង់ នៅឆ្នាំ១៩៩៣។ សម្ដេចធិបតីបានបន្ថែមថា វត្តមានជាប្រវត្តិសាស្ត្ររបស់ឯកឧត្ដមប្រធានាធិបតីនាពេលនេះ បានផ្តល់សន្ទុះថ្មីដល់ទំនាក់ទំនងកម្ពុជា-បារាំង និងជំរុញកិច្ចសហប្រតិបត្តិការជាក់ស្តែងឱ្យកាន់តែរីកចម្រើនខ្លាំងក្លាថែមទៀត។ សម្ដេចធិបតីក៏បានគូសរំលេចពីសារៈសំខាន់នៃការពង្រឹង និងពង្រីកភាពជាដៃគូ ឱ្យកាន់តែរឹងមាំថែមទៀត​ ជាពិសេស ការការអភិវឌ្ឍសេដ្ឋកិច្ច, ការកសាងសមត្ថភាព, ការផ្លាស់ប្ដូររវាងប្រជាជននិងប្រជាជន និងការតភ្ជាប់រវាងធុរកិច្ចនិងធុរកិច្ចនៃប្រទេសទាំងពីរ។ សម្តេចធិបតីថ្លែងអំណរគុណចំពោះតួនាទីរបស់បារាំង ក្នុងដំណើរការស្វែងរកសន្តិភាពសម្រាប់កម្ពុជា និងការបន្តគាំទ្រការអភិវឌ្ឍនៅកម្ពុជា។   សម្តេចធិបតី និងឯកឧត្តមប្រធានាធិបតីបារាំង ក៏បានពិភាក្សា និងផ្លាស់ប្ដូរយោបល់គ្នា អំពីការបន្តពង្រឹង និងពង្រីកកិច្ចសហប្រតិបត្តិការលើវិស័យសំខាន់ៗ​ ​ រួមមាន៖ សេដ្ឋកិច្ច, ពាណិជ្ជកម្ម និងការវិនិយោគ, សន្តិសុខនិងការពារជាតិ, ថាមពល, សុខាភិបាល, អប់រំ, វិទ្យាសាស្ត្រនិងបច្ចេកវិទ្យា, បញ្ញាសិប្បនិម្មិត, វប្បធម៌, និងកសិកម្ម។ ក្នុងក្របខ័ណ្ឌតំបន់ និងអន្តរជាតិ ថ្នាក់ដឹកនាំទាំងពីរបានបញ្ជាក់អំពីការប្តេជ្ញាចិត្តរួម ចំពោះពហុភាគីនិយម, ធម្មនុញ្ញអង្គការសហប្រជាជាតិ, ច្បាប់អន្តរជាតិ និងការដោះស្រាយវិវាទដោយសន្តិវិធី។ ពាក់ព័ន្ធស្ថានការណ៍ព្រំដែនកម្ពុជា-ថៃ, សម្ដេចធិបតីបានបញ្ជាក់ជាថ្មីពីការប្តេជ្ញាចិត្តដ៏មុតមាំរបស់កម្ពុជា ក្នុងការស្វែងរកដំណោះស្រាយដោយសន្តិវិធី, ផ្អែកលើច្បាប់អន្តរជាតិ និងកិច្ចព្រមព្រៀងដែលមានស្រាប់។ សម្ដេចធិបតីបានថ្លែងអំណរគុណចំពោះឯកឧត្តមប្រធានាធិបតីបារាំង ចំពោះការខិតខំសម្របសម្រួល និងការប្តេជ្ញាចិត្តរបស់ឯកឧត្តម ក្នុងការប្រកាន់ខ្ជាប់នូវច្បាប់អន្តរជាតិ និងគោលការណ៍គ្រឹះនៃធម្មនុញ្ញអង្គការសហប្រជាជាតិ ជាពិសេសការគោរពអធិបតេយ្យ និងបូរណភាពទឹកដីរបស់រដ្ឋ។   ក្នុងឱកាសនៃទស្សនកិច្ចផ្លូវរដ្ឋនេះ,  ឯកសារកិច្ចសហប្រតិបត្តិការសរុបចំនួន ២៩ ត្រូវបានចុះហត្ថលេខា បន្ថែមលើសេចក្តីប្រកាសនយោបាយរួម។ 🌐 [Hun Manet](https://www.facebook.com/profile.php?id=100069511484329) 🌐 [Samdech Thipadei Hun Manet, Prime Minister ](https://www.facebook.com/Dr.Hunmanetofcambodia)[of Cambodia](https://www.facebook.com/Dr.Hunmanetofcambodia/posts/pfbid0LmbQiD5QcHYoUaa5j3CwGJa1w5cEYS1hdo8DNogvvBjAqxzRvVj5tovmbGWzX75ol) 🌐[ Telegram ](https://t.me/Dr_Hunmanetofcambodia) 🌐 [Tiktok](https://www.tiktok.com/@dr.hunmanetofcambodia?is_from_webapp=1&sender_device=pc) 🌐 [YouTube](https://www.youtube.com/@Dr.Hunmanetofcambodia) 🌐 [Instagram](https://www.instagram.com/dr.hunmanetofcambodia) 😃 [X](https://twitter.com/dr_hunmanet_pm) 😍 [CoolApp](https://channel.coolapp.com.kh/@dr.hunmanetofcambodia) 🌐 [Website](https://hunmanet.gov.kh/) #ហ៊ុនម៉ាណែត #Hunmanet #កម្ពុជា #cambodia #សន្តិភាពនៅកម្ពុជា #Peaceincambodia