洪森亲王辟谣国家财政危机 强调储备金充足

洪森亲王辟谣国家财政危机 强调储备金充足
分类政治
事件时间2026-10-07
地点金边
来源CN123
发布时间2026/10/07 21:23

详情描述

2026年10月7日,柬埔寨参议院主席洪森亲王针对海外极端评论人士的言论作出回应,驳斥了关于柬埔寨政府陷入财政危机及被迫印钞的虚假传言。 洪森亲王指出,每当政府发行新纸币时,部分海外批评人士便散布政府财政枯竭的言论。为澄清事实,洪森亲王公布了国家财政数据,明确表示目前国家金库储备金不低于25亿美元。在支出方面,政府每月支付公务员工资的金额约为2.3亿美元。在收入方面,今年前9个月国家总收入超过50亿美元,平均每月收入在5亿至6亿美元之间。该收入水平足以覆盖政府日常开支,并确保金库储备金维持在25亿美元以上。 洪森亲王表示,此次公开数据旨在防止民众受到误导。他同时指责海外批评人士存在欺诈行为,并称其将以援助难民为名义,从“瓦普诺瑟里”(Wat Phnom Serei)筹集的善款挪用于资助国内某政党。洪森亲王表示,已掌握相关会议录音,并计划在未来予以公开。 针对海外批评人士的言行,洪森亲王表示,若对方坚信政府财政即将崩溃,理应感到高兴,因为这将导致政府倒台,从而实现他们重返权力的目标。
📋 简要摘要 ▸
洪森亲王针对海外极端评论进行回应,明确指出柬埔寨拥有数十亿美元储备金,驳斥了关于政府财政危机及印钞的虚假传言。
📋 完整原文 ▸
សម្តេចតេជោ ហ៊ុន សែន ឆ្លើយតបក្រុមអ្នកវិភាគក្រៅប្រទេស៖ កម្ពុជាមានទុនបម្រុងរាប់ពាន់លានដុល្លារ មិនមែនខ្វះខាតថវិកាដូចការមួលបង្កាច់ឡើយ … ភ្នំពេញ៖ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភានៃព្រះរាជាណាចក្រកម្ពុជា បានចេញមុខប្រតិកម្មយ៉ាងខ្លាំងទៅលើក្រុមអ្នករិះគន់ជ្រុលនិយមមួយចំនួននៅក្រៅប្រទេស ដែលតែងតែមួលបង្កាច់ថា រាជរដ្ឋាភិបាលកម្ពុជាជួបវិបត្តិហិរញ្ញវត្ថុ រហូតដល់ត្រូវបោះពុម្ពក្រដាសប្រាក់ថ្មីប្រើប្រាស់។ សម្តេចតេជោបានលើកឡើងក្នុងសារយ៉ាងច្បាស់ថា ការចេញមុខបកស្រាយនេះ គឺដើម្បីកុំឱ្យប្រជាពលរដ្ឋមានការភ័ន្តច្រឡំចំពោះការឃោសនាបោកប្រាស់របស់ក្រុមប្រឆាំងមួយក្តាប់តូច។ សម្តេចបានសង្កត់ធ្ងន់ថា រាល់ពេលដែលរាជរដ្ឋាភិបាលដាក់ឱ្យចរាចរក្រដាសប្រាក់ថ្មីម្តងៗ ក្រុមអ្នករិះគន់ទាំងនោះតែងតែលើកឡើងដដែលៗថា រដ្ឋអស់លុយទើបត្រូវបោះពុម្ពក្រដាសប្រាក់ថ្មី។ ដើម្បីបញ្ជាក់ពីភាពរឹងមាំនៃសេដ្ឋកិច្ចជាតិ សម្តេចតេជោ ហ៊ុន សែន បានបើកបង្ហាញទិន្នន័យជាក់ស្តែងថា សាច់ប្រាក់ក្នុងរតនាគារជាតិមានមិនក្រោម ២,៥០០ លានដុល្លារអាមេរិកនោះទេ។ ខណៈដែលការចំណាយលើបៀវត្សមន្ត្រីរាជការមានត្រឹមតែ ២៣០ លានដុល្លារក្នុងមួយខែប៉ុណ្ណោះ។ បន្ថែមពីនេះ ចំណូលក្នុងរយៈពេល ៩ ខែ មានជាង ៥,០០០ លានដុល្លារ ដែលជាមធ្យមទទួលបាន ៥០០ ទៅ ៦០០ លានដុល្លារក្នុងមួយខែ ដែលចំនួននេះគឺគ្រប់គ្រាន់សម្រាប់ចំណាយ និងរក្សាទុកទុនបម្រុងក្នុងរតនាគារឱ្យនៅថេរក្នុងកម្រិតលើសពី ២,៥០០ លានដុល្លារ។ ក្នុងឱកាសនេះ សម្តេចតេជោក៏បានទម្លាយរឿងអាស្រូវរបស់ក្រុមអ្នករិះគន់នៅក្រៅប្រទេស ដែលបានយកលុយរៃអង្គាសពីសប្បុរសជនក្រោមលេសជួយដល់ជនភៀសខ្លួន ទៅប្រើប្រាស់ខុសគោលដៅ។ សម្តេចបញ្ជាក់ថា លុយដែលប្រមូលបានពី «វត្តភ្នំសេរី» គឺមិនបានទៅដល់ដៃជនភៀសខ្លួនឡើយ ប៉ុន្តែត្រូវបានគេយកទៅចិញ្ចឹមគណបក្សនយោបាយមួយនៅក្នុងស្រុកទៅវិញ។ សម្តេចបានប្រកាសថា នឹងត្រៀមបង្ហោះសារសំឡេងនៃការប្រជុំដែលនិយាយពីការបង្វែរលុយនេះនៅពេលខាងមុខ។ ជាចុងក្រោយ សម្តេចតេជោបានរិះគន់ចំៗទៅលើក្រុមអ្នកប្រឆាំងទាំងនោះថា ជាក្រុមបោកប្រាស់ និងបានដាស់តឿនថា៖ «បើចេះត្រូវចេះឱ្យគេកោត តែបើឆោតគឺត្រូវឆោតឱ្យគេអាណិត»។ សម្តេចបានបញ្ជាក់ដោយកំប្លែងថា ប្រសិនបើក្រុមទាំងនោះជឿថា រដ្ឋាភិបាលនឹងអស់លុយមែន ពួកគេគួរតែអបអរសាទរទៅវិញទេ ព្រោះវានឹងធ្វើឱ្យរដ្ឋាភិបាលឆាប់ដួលរលំ ហើយពួកគេនឹងបានត្រឡប់មកកាន់អំណាចដូចដែលពួកគេស្រមៃចង់បានជារៀងរាល់ថ្ងៃ៕