马德望省一名边防警察因病去世 政府代表前往慰问







分类社会
事件时间2026-11-27
地点马德望
来源柬埔寨司法部
发布时间2026/11/27 13:45
详情描述
2026年11月27日,马德望省发生一起边防警察因病去世事件。死者为陆军边防警察第817营警官Khiev Phat,其在执行边境任务期间因病离世。
司法部国务秘书Uong Sopharin代表副总理兼司法部长、马德望省政府工作组组长Keut Rith,前往位于马德望省桑宝伦县和平乡13公里村的死者家中吊唁。
慰问期间,代表团转达了柬埔寨首相洪玛奈及夫人Pich Chanmony,以及副总理Keut Rith夫妇的慰问信,并向死者家属转交了抚恤金。此次慰问旨在对该名在边境一线履行职责期间殉职的警官表示哀悼,并对其家属提供必要的支持。
📋 简要摘要 ▸
马德望省一名边防警察因病去世,柬埔寨司法部部长代表前往其位于马德望省的家中进行慰问并表达哀悼。
📋 完整原文 ▸
ឯកឧត្តម អ៊ួង សុភារិន្ទ អញ្ជើញជាតំណាងដ៏ខ្ពង់ខ្ពស់របស់ ឯកឧត្តម កើត រិទ្ធ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងយុត្តិធម៌ គោរពវិញ្ញាណក្ខន្ធ វរសេនីយ៍ត្រី ខៀវ ផាត ជាមន្ត្រីនគរបាល នៃវរសេនាតូចនគរបាលការពារព្រំដែនគោកលេខ៨១៧ ចំណុះនាយកដ្ឋាននគរបាលការពារព្រំដែនគោក ដែលបានទទួលមរណភាពដោយរោគាពាធ ក្នុងពេលបំពេញភារកិច្ចនៅតាមបណ្ដោយព្រំដែន
====================
បាត់ដំបង៖ នៅថ្ងៃសុក្រ ៣រោច ខែកត្តិក ឆ្នាំមមី អដ្ឋស័ក ពុទ្ធសករាជ ២៥៧០ ត្រូវនឹងថ្ងៃទី២៧ ខែវិច្ឆិកា ឆ្នាំ២០២៦ នេះ, ដោយទទួលបានការចាត់តាំងដ៏ខ្ពង់ខ្ពស់ពី ឯកឧត្តម កើត រិទ្ធ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងយុត្តិធម៌ និងជាប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្តបាត់ដំបង, ឯកឧត្តម អ៊ួង សុភារិន្ទ រដ្ឋលេខាធិការក្រសួងយុត្តិធម៌ បានអញ្ជើញគោរពវិញ្ញាណក្ខន្ធ វរសេនីយ៍ត្រី ខៀវ ផាត ជាមន្ត្រីនគរបាល នៃវរសេនាតូចនគរបាលការពារព្រំដែនគោកលេខ៨១៧ ចំណុះនាយកដ្ឋាននគរបាលការពារព្រំដែនគោក ដែលបានទទួលមរណភាពដោយរោគាពាធ ក្នុងពេលបំពេញបេសកកម្មនៅតាមបណ្ដោយព្រំដែន។ ក្នុងឱកាសនេះដែរ, ឯកឧត្តម អ៊ួង សុភារិន្ទ ក៏បាននាំយកសារលិខិតរំលែកមរណទុក្ខ និងថវិការបស់ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា និងលោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត ព្រមទាំងសារលិខិតរំលែកមរណទុក្ខនិងថវិការបស់ ឯកឧត្តម កើត រិទ្ធ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងយុត្តិធម៌ និងជាប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្តបាត់ដំបង និងលោកជំទាវ ជូនដល់ក្រុមគ្រួសារសព នៅគេហដ្ឋានសពស្ថិតនៅភូមិគីឡូ១៣ ឃុំសន្តិភាព ស្រុកសំពៅលូន ខេត្តបាត់ដំបង។