农村发展银行促磅通省农户用纯种 300人受训

分类农业
事件时间2026-11-05
地点磅通省
来源柬埔寨国家电视台
发布时间2026/11/05 09:19
详情描述
在磅通省举行的农业推广活动上,农业与农村发展银行(ARDB)总经理、德崇农民网络协会主席高塔呼吁农户改变自留种、自行晒种的传统习惯,改从正规制种单位购买发芽率高的纯种,并按技术规范施肥用药,以实现单产提升。活动吸引约300名农户参加,重点讲解了品种选择、水肥管理与植保时机等关键环节。
📋 完整原文 ▸
[来源: 柬埔寨国家电视台] [分类提示: NEWS]
标题: ឯកឧត្តមបណ្ឌិត កៅ ថាច ជំរុញកសិករប្រើពូជសុទ្ធ ដាក់ជី-ថ្នាំឱ្យត្រូវតាមបច្ចេកទេស ដើម្បីបានទិន្នផលខ្ពស់
ខេត្តកំពង់ធំ៖ ឯកឧត្តមបណ្ឌិត កៅ ថាច ប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុកជាអគ្គនាយកធនាគារអភិវឌ្ឍន៍ជនបទ និងកសិកម្ម (ARDB) និងជាប្រធានសមាគមបណ្តាញកសិករតេជោ មានប្រសាសន៍ជំរុញកសិករធ្វើយ៉ាងណា អនុវត្តការដាក់ជីថ្នាំឱ្យត្រឹមត្រូវតាមបច្ចេកទេស និងប្រើពូជសុទ្ធ ដើម្បីឈានទៅសម្រេចបានទិន្នផលខ្ពស់ ។
ឯកឧត្តមអគ្គនាយក មានប្រសាសន៍ថា៖ “ដើម្បីបង្កើនទិន្នផល ចំណុចធំ គឺត្រូវជ្រើសរើសពូជ កុំប្រើប្រាស់ពូជ ទិញពូជដែលសុទ្ធល្អពីកន្លែងផលិតពូជលក់ មានដំណុះល្អ ហើយថែទាំថែមទៀតឱ្យដុះកាន់តែល្អ បញ្ចេញបញ្ចូលទឹកឱ្យបានល្អ ដាក់ជី ថ្នាំឱ្យត្រូវទៅតាមពេលវេលា ការពារឬគ្រប់គ្រង់សត្វល្អិតឱ្យបានល្អ ខ្ញុំថាទិន្នផលនឹងកើនឡើង។ តែផ្ទុយទៅវិញ បើកសិករប្រាស់ពូជដដែលៗ ឬប្រើតជំនាន់គ្នាយូរហើយ យកមកធ្វើបន្ត ទិន្នផលអាចនឹងមិនកើនឡើងនោះទេ”។
ឯកឧត្តមបណ្ឌិតលើកឡើងបែបនេះ ក្នុងកម្មវិធីសំណេះសំណាល និងសួរសុខទុក្ខប្រជាកសិករនៅសាលាស្រុកបារាយណ៍ ខេត្តកំពង់ធំ កាលព្រឹកថ្ងៃទី៤ ខែវិច្ឆិកា ឆ្នាំ២០២៦។ កម្មវិធីនេះមានការអញ្ជើញចូលរួមជាកិត្តិយសពីឯកឧត្តម សួង ណយ រដ្ឋលេខាធិការទីស្តីការគណៈរដ្ឋមន្ត្រី និងជាប្រធានក្រុមការងារអភិវឌ្ឍន៍សេដ្ឋកិច្ចមូលដ្ឋាន និងទីផ្សារផលិតផលខ្មែរខេត្តកំពង់ធំ, ឯកឧត្តម ចាន់ ថា អភិបាលរង នៃគណៈអភិបាលខេត្តកំពត លោក ឃន ចាន់ថៃ អភិបាលស្រុកបារាយណ៍ ក្រុមការងារបណ្តាញកសិករតេជោ មន្ទីរកសិកម្មខេត្ត រដ្ឋបាលស្រុក ការិយាល័យកសិកម្មស្រុក មេឃុំគ្រប់ឃុំ មេភូមិគ្រប់ភូមិ តំណាងសហគមន៍កសិកម្មសរុបប្រមាណជាង៣០០នាក់។
ឯកឧត្តមបណ្ឌិតលើកឡើងថា ការដែលកសិករយកពូជមកហាលដោយខ្លួនឯង មកធ្វើបន្តនេះវាជាទម្លាប់របស់បងប្អូនប្រជាកសិករយើងយូរមកហើយ ហើយគួរពិចារណាផ្លាស់ប្តូរទម្លាប់អនុវត្ត ឬផ្នត់គំនិតនេះ និងគួរទិ