波翁东医院理事会审议二季度收支 卫生部主持










分类医疗治理
事件时间2026-10-27
地点金边
来源柬埔寨卫生部
发布时间2026/10/28 13:35
详情描述
柬埔寨卫生部通报,波翁东医院理事会2026年第三次常会于10月27日上午召开,由卫生部国务秘书兼医院理事会主席主持。会议议程包括审议并表决2026年上半年第二季度及第三季度收支报告、第二季度公共采购执行情况报告等事项,属于该院年度例行治理议程。
📋 完整原文 ▸
កិច្ចប្រជុំក្រុមប្រឹក្សា នៃមន្ទីរពេទ្យព្រះអង្គឌួង សាមញ្ញ លើកទី៣ ឆ្នាំ២០២៦ អាណត្តិទី២។
——
រាជធានីភ្នំពេញ៖ ព្រឹកថ្ងៃអង្គារ ទី២៧ ខែតុលា ឆ្នាំ២០២៦ នៅមន្ទីរពេទ្យព្រះអង្គឌួង បានបើកកិច្ចប្រជុំក្រុមប្រឹក្សានៃមន្ទីរពេទ្យព្រះអង្គឌួង សាមញ្ញ លើកទី៣ ឆ្នាំ២០២៦ អាណត្តិទី២ ដែលដឹកនាំដោយ លោកជំទាវសាស្ត្រាចារ្យ អុឹម សិទ្ធិការ្យ រដ្ឋលេខាធិការក្រសួងសុខាភិបាល និងជាប្រធានក្រុមប្រឹក្សាភិបាលមន្ទីរពេទ្យព្រះអង្គឌួង។
ប្រជុំនេះ មានរបៀបវារៈដូចជា៖
១-សំណើសុំពិនិត្យ និងអនុម័តលើរបាយការណ៍ចំណូលចំណាយប្រចាំត្រីមាសទី២ ឆមាសទី១ និងត្រីមាសទី៣ ឆ្នាំ២០២៦
២-សំណើសុំពិនិត្យ និងអនុម័តលើរបាយការណ៍អនុវត្តកិច្ចលទ្ធកម្មសាធារណៈប្រចាំត្រីមាសទី២ ឆមាសទី១ និងត្រីមាសទី៣ ឆ្នាំ២០២៦
៣-សំណើសុំពិនិត្យ និងអនុម័តលើរបាយការណ៍សមិទ្ធកម្មតាមកម្មវិធី អនុកម្មវិធី ចង្កោមសម្មភាពប្រចាំឆមាសទី១ ឆ្នាំ២០២៦
៤-ផ្សេងៗ។
លោកជំទាវសាស្ត្រាចារ្យ បានមានមតិស្វាគមន៍ និងថ្លែងអំណរគុណដល់សមាជិក សមាជិកាទាំងអស់ដែលមានវត្តមាន និងបានអនុញ្ញាតឱ្យ លោកសាស្ត្រាចារ្យរង លូ លីឃាង នាយកមន្ទីរពេទ្យព្រះអង្គឌួង ជម្រាបអង្គប្រជុំនូវរបៀបវារៈខាងលើ ដើម្បីពិនិត្យ យល់ព្រម និងអនុម័ត។ បន្ទាប់មក លោកជំទាវសាស្ត្រាចារ្យប្រធាន បានអនុញ្ញាតឱ្យអង្គប្រជុំពិនិត្យ ពិភាក្សា ដើម្បីយល់ព្រមអនុម័តនូវរបៀបវារៈដែលបានជម្រាបជូនខាងលើ។
ក្នុងឱកានេះ លោកជំទាវសាស្ត្រាចារ្យ បានថ្លែងនូវការកោតសរសើរ និងវាយតម្លៃខ្ពស់ចំពោះកិច្ចខិតខំប្រឹងប្រែងរបស់ថ្នាក់ដឹកនាំ មន្ត្រីរាជការ និងបុគ្គលិកសុខាភិបាល នៃមន្ទីរពេទ្យព្រះអង្គឌួង ដែលបានរួមចំណែកធ្វើឱ្យមន្ទីរពេទ្យមានការរីកចម្រើនជាបន្តបន្ទាប់។ ជាមួយគ្នានេះ លោកជំទាវបានផ្តល់អនុសាសន៍សំខាន់ៗ ដូចខាងក្រោម៖
-បន្តជំរុញការអភិវឌ្ឍមន្ទីរពេទ្យ ដោយរក្សា និងពង្រឹងសមិទ្ធផលដែលសម្រេចបាន ឆ្លើយតបនឹងការកើនឡើង នៃចំនួនអ្នកជំងឺ តាមរយៈការពង្រីកសេវា និងផ្នែកឯកទេស ព្រមទាំងការបំពាក់ឧបករណ៍ និងបរិក្ខារវេជ្ជសាស្ត្រទំនើបៗ ស្របតាមតម្រូវការជាក់ស្តែង។
-លើកកម្ពស់គុណភាពសេវាថែទាំ និងព្យាបាល ដោយផ្តោតលើសុវត្ថិភាពអ្នកជំងឺ ប្រសិទ្ធភាពនៃការព្យាបាល និងការផ្តល់សេវាប្រកបដោយក្រមសីលធម៌វិជ្ជាជីវៈ និងការយកចិត្តទុកដាក់ចំពោះអ្នកជំងឺជាចម្បង។
-ពង្រឹងសមត្ថភាពធនធានមនុស្ស តាមរយៈការបណ្តុះបណ្តាលជំនាញឯកទេសបន្ថែម ការផ្លាស់ប្តូរបទពិសោធន៍ និងការអនុវត្តបច្ចេកទេសព្យាបាលទំនើបៗ ដើម្បីបង្កើនសមត្ថភាពរបស់ក្រុមគ្រូពេទ្យ និងបុគ្គលិកសុខាភិបាល ឱ្យឆ្លើយតបទៅនឹងការវិវត្តនៃវិទ្យាសាស្ត្រវេជ្ជសាស្ត្រ។
-ពង្រឹងការគ្រប់គ្រង និងអភិបាលកិច្ច ដោយធានាការប្រើប្រាស់ធនធានមនុស្ស ហិរញ្ញវត្ថុ សម្ភារៈបរិក្ខារ និងហេដ្ឋារចនាសម្ព័ន្ធ ប្រកបដោយប្រសិទ្ធភាព តម្លាភាព និងសន្សំសំចៃ។
-ពង្រឹងសាមគ្គីភាព និងកិច្ចសហការផ្ទៃក្នុង ព្រមទាំងពង្រឹងកិច្ចសហការជាមួយ ដៃគូពាក់ព័ន្ធ និងមន្ទីរពេទ្យសម្ព័ន្ធមេត្រី ដើម្បីគាំទ្រដល់ការអភិវឌ្ឍ។
-ពង្រឹងការតាមដាន វាយតម្លៃ និងយកចិត្តទុកដាក់កែលម្អ ក៏ដូចជាដោះស្រាយមតិយោបល់ សំណូមពររបស់អ្នកជំងឺ ដើម្បីលើកកម្ពស់គុណភាពសេវា និងនិរន្តរភាពនៃការអភិវឌ្ឍមន្ទីរពេទ្យ។
ជាទីបញ្ចប់ លោកជំទាវប្រធានក្រុមប្រឹក្សាភិបាល បានលើកទឹកចិត្តដល់ថ្នាក់ដឹកនាំ មន្ត្រីរាជការ និងបុគ្គលិកទាំងអស់ឱ្យបន្តខិតខំបំពេញតួនាទី និងភារកិច្ចប្រកបដោយស្មារតីទទួលខុសត្រូវ សាមគ្គីភាព និងការប្តេជ្ញាចិត្តខ្ពស់ ដើម្បីបន្តលើកកម្ពស់គុណភាពសេវាសុខាភិបាល និងជំរុញការអភិវឌ្ឍមន្ទីរពេទ្យព្រះអង្គឌួង ឱ្យកាន់តែរីកចម្រើនប្រកបដោយចីរភាព។
កិច្ចប្រជុំមានការចូលរួមពីឯកឧត្តម ឡាយ សុខឃៀង តំណាងក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ លោកជំទាវ អ៊ុំ សាម៉ុល តំណាងឥស្សរជនមានចំណេះដឹង និងបទពិសោធន៍ខាងវិទ្យាសាស្រ្តសុខាភិបាល ឯកឧត្តមសាស្រ្តាចារ្យរង លូ លីឃាង នាយកមន្ទីរពេទ្យព្រះអង្គឌួង សមាជិកក្រុមប្រឹក្សាភិបាល និងមន្ត្រីពាក់ព័ន្ធសរុបចំនួន ១១រូប។
**🌐**[Website](https://moh.gov.kh/kh/home)
📱[Facebook](https://www.facebook.com/MinistryofHealthofCambodia?mibextid=ZbWKwL)
📱[Telegram](https://t.me/MOHCambodia)
📱[X (twitter)](https://x.com/MohCambodia)
📱[Tiktok](https://www.tiktok.com/@mohcambodia)
📱[YouTube](https://www.youtube.com/@MOHCambodia)