柬埔寨商务部代表出席马来西亚全球清真峰会

柬埔寨商务部代表出席马来西亚全球清真峰会
柬埔寨商务部代表出席马来西亚全球清真峰会
柬埔寨商务部代表出席马来西亚全球清真峰会
柬埔寨商务部代表出席马来西亚全球清真峰会
柬埔寨商务部代表出席马来西亚全球清真峰会
柬埔寨商务部代表出席马来西亚全球清真峰会
柬埔寨商务部代表出席马来西亚全球清真峰会
柬埔寨商务部代表出席马来西亚全球清真峰会
柬埔寨商务部代表出席马来西亚全球清真峰会
柬埔寨商务部代表出席马来西亚全球清真峰会
1/10
分类贸易
事件时间2026-09-25
地点马来西亚吉隆坡
来源柬埔寨商务部
发布时间2026/09/29 09:31

详情描述

2026年9月25日上午,柬埔寨商务部国务秘书南利纳(Nam Lynal)率领代表团,在马来西亚吉隆坡出席了全球清真峰会(GHaS 2026)及马来西亚国际清真产品展(MIHAS 2026)的开幕仪式。本次活动于9月23日至26日在马来西亚国际贸易展览中心(MITEC)举行。 开幕式由马来西亚第一副总理兼乡村及区域发展部长阿末扎希(Ahmad Zahid bin Hamidi)主持,代表马来西亚总理安瓦尔(Anwar Ibrahim)出席。多国政府代表、外交使节、投资者及企业界人士参加了此次活动。 本届展会为第22届马来西亚国际清真产品展,主题为“建立信任,推动韧性”。展会由马来西亚对外贸易发展局(MATRADE)主办,马来西亚投资、贸易及工业部(MITI)支持。据统计,展会吸引了约5万名参观者,共有来自58个国家的1700家企业参展,设置了2000个展位及13个国际展馆。 访问期间,南利纳与马来西亚对外贸易发展局首席执行官阿布·巴卡尔(Abu Bakar Yusof)举行了会晤,并与部分私营部门代表交流,旨在促进柬埔寨产品出口并扩大其在马来西亚市场的份额。此外,代表团还考察了在吉隆坡KK Super Mart总部超市销售的“花姜”(Phka Khnhei)品牌柬埔寨大米(1公斤及5公斤装)。目前,KK Super Mart在马来西亚全国拥有超过1000家门店。
📋 简要摘要 ▸
柬埔寨商务部代表团出席在吉隆坡举办的全球清真峰会及国际清真产品展,旨在促进清真产业贸易合作。
📋 完整原文 ▸
(គូឡាឡាំពួរ, ម៉ាឡេស៊ី)៖ នាព្រឹកថ្ងៃសុក្រទី២៥ ខែកញ្ញា ឆ្នាំ២០២៦ ឯកឧត្តម ណាំ លីណាល់ អនុរដ្ឋលេខាធិការក្រសួងពាណិជ្ជកម្ម បានអញ្ជើញដឹកនាំគណៈប្រតិភូ ចូលរួមពិធីបើកកិច្ចប្រជុំកំពូលហាឡាលសកល ឆ្នាំ២០២៦ (GHaS 2026) និងពិព័រណ៍ផលិតផលហាឡាលអន្តរជាតិម៉ាឡេស៊ី ឆ្នាំ២០២៦ (MIHAS 2026) ដែលបានប្រព្រឹត្តទៅចាប់ពីថ្ងៃទី២៣ ដល់ថ្ងៃទី២៦ ខែកញ្ញា ឆ្នាំ២០២៦ នៅមជ្ឈមណ្ឌលពាណិជ្ជកម្ម និងពិព័រណ៍អន្តរជាតិម៉ាឡេស៊ី (MITEC) ទីក្រុងគូឡាឡាំពួរ។ ពិធីបើកជាផ្លូវការនៃព្រឹត្តិការណ៍នេះ បានប្រព្រឹត្តទៅក្រោមអធិបតីភាព ឯកឧត្តម YAB Dato' Seri Dr. Ahmad Zahid bin Hamidi ឧបនាយករដ្ឋមន្ត្រីទី១ និងជារដ្ឋមន្ត្រីក្រសួងអភិវឌ្ឍន៍ជនបទ និងតំបន់ម៉ាឡេស៊ី តំណាងដ៏ខ្ពង់ខ្ពស់ ឯកឧត្តម Dato' Seri Anwar Ibrahim នាយករដ្ឋមន្ត្រីម៉ាឡេស៊ី ដោយមានការចូលរួមពីសំណាក់ ឯកឧត្តម លោកជំទាវ និងភ្ញៀវកិត្តិយសជាតំណាងរដ្ឋាភិបាល អង្គទូត អ្នកវិនិយោគិន និងថ្នាក់ដឹកនាំធុរកិច្ច ជាច្រើនរូប។ សូមបញ្ជាក់ផងដែរថា ពិព័រណ៍ MIHAS 2026 ជាព្រឹត្តិការណ៍ពាណិជ្ជកម្មផលិតផលហាឡាលអន្តរជាតិលើកទី២២ ក្រោមមូលបទ «កសាងទំនុកចិត្ត និងជំរុញភាពធន់» (Shaping Trust, Driving Resilience) ដែលរៀបចំដោយ អង្គភាពអភិវឌ្ឍន៍ពាណិជ្ជកម្មក្រៅប្រទេសម៉ាឡេស៊ី (MATRADE) ដោយមានការគាំទ្រពី ក្រសួងវិនិយោគ ពាណិជ្ជកម្ម និងឧស្សាហកម្មម៉ាឡេស៊ី (MITI)។ ព្រឹត្តិការណ៍នេះ មានអ្នកចូលរួមទស្សនាប្រមាណ ៥០.០០០ នាក់, អ្នកតាំងពិព័រណ៍អន្តរជាតិ និងអ្នកទិញសក្តានុពល មកពី ៥៨ ប្រទេស, ពន្លាពិព័រណ៍អន្តរជាតិចំនួន ១៣, ក្រុមហ៊ុនចូលរួមតាំងពិព័រណ៍ចំនួន ១.៧០០ ក្រុមហ៊ុន ព្រមទាំងស្តង់ពិព័រណ៍សរុបចំនួន ២.០០០ ស្តង់។ ក្នុងដំណើរបេសកកម្មនេះ ឯកឧត្តមអនុរដ្ឋលេខាធិការ ក៏បានដឹកនាំគណៈប្រតិភូ ជួបសម្តែងការគួរសមជាមួយ YBhg. Dato’ Indera Abu Bakar Yusof នាយកប្រតិបត្តិ MATRADE និងបានជួបប្រជុំជាមួយតំណាងវិស័យឯកជនមួយចំនួន ដើម្បីជំរុញការនាំចេញ និងពង្រីកវត្តមានផលិតផលខ្មែរនៅលើទីផ្សារម៉ាឡេស៊ី។ ជាពិសេស គណៈប្រតិភូបានចុះពិនិត្យមើលផលិតផលអង្ករខ្មែរម៉ាក «ផ្កាខ្ញី» (ទម្ងន់ ១ គីឡូក្រាម និង ៥ គីឡូក្រាម) ដែលបានដាក់តាំងលក់ក្នុងផ្សារ KK Super Mart នៅអគារទីស្នាក់ការកណ្តាល Menara KK (HQ) ក្នុងទីក្រុងគូឡាឡាំពួរ។ ផ្សារ KK Super Mart បច្ចុប្បន្នមានសាខាជាង ១.០០០ ទីតាំង នៅទូទាំងប្រទេសម៉ាឡេស៊ី។ --- (Kuala Lumpur, Malaysia): On the morning of Friday, 25 September 2026, His Excellency Nam Lynal, Undersecretary of State of the Ministry of Commerce, led a Cambodian delegation to attend the Opening Ceremony of the Global Halal Summit 2026 (GHaS 2026) and the Malaysia International Halal Showcase 2026 (MIHAS 2026), held from 23 to 26 September 2026 at the Malaysia International Trade and Exhibition Centre (MITEC) in Kuala Lumpur. The official opening ceremony presided over by His Excellency YAB Dato' Seri Dr. Ahmad Zahid bin Hamidi, Deputy Prime Minister I and Minister of Rural and Regional Development of Malaysia, representing His Excellency Dato' Seri Anwar Ibrahim, Prime Minister of Malaysia. The ceremony was attended by many distinguished guests, including government representatives, the diplomatic corps, investors, and business executives. MIHAS 2026 marks the 22nd edition of the international halal trade showcase, held under the theme "Shaping Trust, Driving Resilience." Organized by the Malaysia External Trade Development Corporation (MATRADE) with support from the Ministry of Investment, Trade and Industry of Malaysia (MITI), the event attracted approximately 50,000 visitors, international exhibitors and potential buyers from 58 countries, 13 international pavilions, 1,700 exhibiting companies, and 2,000 exhibition booths. During the mission, the Under Secretary of State also led the delegation to pay a courtesy call on YBhg. Dato’ Indera Abu Bakar Yusof, Chief Executive Officer of MATRADE, and met with private sector representatives to boost exports and expand the market presence of Cambodian products in Malaysia. Notably, the delegation inspected Cambodian "Phka Khei" milled rice (available in 1kg and 5kg packaging) retailed at KK Super Mart, located at the Menara KK Headquarters in Kuala Lumpur. KK Super Mart currently operates over 1,000 retail outlets across Malaysia. … ភ្ជាប់មកកាន់ក្រសួងពាណិជ្ជកម្ម តាមតំណភ្ជាប់ខាងក្រោម៖ Connect with Ministry of Commerce: 🌐 [Facebook ](https://web.facebook.com/moc.gov.kh) 🌐 [Telegram](https://t.me/mocnewsfeed) 🌐 [Website](https://www.moc.gov.kh/) 🌐 [YouTube](https://www.youtube.com/@mocgovkhcambodia) 🌐 [X (Twitter](https://twitter.com/MoCCambodia))