实居省巴塞县召开党务会议 部署2027年乡分区选举
分类政务
事件时间2026-09-19 08:00
地点实居省巴塞县
来源洪玛尼官方频道
发布时间2026/09/19 18:32
详情描述
2026年9月19日上午8时,实居省巴塞县波奥克隆乡举行党务工作会议。会议由该乡工作组组长普拉·索纳拉主持,参会人员包括中央、省、县、乡各级工作组成员,以及全乡19个村的党支部负责人及副职,共计71人,其中女性11人。
会议主要总结了9月份的工作成果,并部署了10月份的任务。会上宣读了关于调整乡工作组成员构成的决定。会议重点讨论了各项工作报告,并就如何落实行动计划以迎接2027年第六届乡分区理事会选举进行了详细规划。
会议结束后,中央工作组前往切南查村发放2026年选民名单核对及登记通知书。期间,工作组走访慰问了2户患有慢性疾病且生活困难的家庭,并提供总计32万瑞尔的资金援助。此外,善心人士辛斯雷波捐赠100美元,用于帮助上述困难家庭。
📋 简要摘要 ▸
2026年9月19日,实居省巴塞县波奥克隆乡举行党务工作会议,总结9月成果并规划10月任务,重点推进2027年乡分区理事会选举筹备工作。会议期间还对当地困难家庭进行了慰问与捐助。
📋 完整原文 ▸
នៅព្រឹកថ្ងៃសៅរ៍ ទី១៩ ខែកញ្ញា ឆ្នាំ២០២៦ នៅទីស្នាក់ការគណបក្សប្រជាជនកម្ពុជាឃុំពោធិអង្គ្រង ស្រុកបសេដ្ឋ ខេត្តកំពង់ស្ពឺ ឯកឧត្តម ប្រាក់ សុណ្ណារ៉ា ប្រធានក្រុមការងារចុះមូលដ្ឋានឃុំ បានដឹកនាំអង្គប្រជុំបូកសរុបលទ្ធផលការងារខែកញ្ញា និងលើកទិសដៅការងារបន្តសម្រាប់ខែតុលា ឆ្នាំ២០២៦ រួមទាំងប្រកាសសេចក្ដីសម្រេចកែសម្រួលសមាសភាពក្រុមការងារចុះមូលដ្ឋានឃុំ។
ឯកឧត្តមប្រធាន ជាប្រធានអង្គប្រជុំបានពិនិត្យនិងពិភាក្សាលម្អិតលើលទ្ធផលការងារនីមួយៗនៃរបាយការណ៍ និងផ្ដល់អនុសាសន៍កែលម្អ ដើម្បីសម្រេចផែនការសកម្មភាពឆ្ពោះទៅកាន់ការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ/សង្កាត់អាណត្តិទី៦ ឆ្នាំ២០២៧។
ក្នុងកិច្ចប្រជុំនេះមានសមាសភាពចូលរួមក្រុមក្រុមការងារថ្នាក់កណ្ដាល ខេត្ត ស្រុក និងក្រុមការងារថ្នាក់ឃុំ ប្រធានគណៈកម្មាធិការសាខាបក្សភូមិ និងអនុប្រធានសាខាគណៈកម្មាធិការសាខាបក្សភូមិ ទាំង១៩ភូមិ និងសាខាបក្សចំណុះក្នុងឃុំ សរុបចំនួន៧១នាក់ ស្រី១១នាក់។
ក្រោយកិច្ចប្រជុំក្រុមការងារថ្នាក់កណ្ដាលចុះជួយភូមិច្រនាងចាស់ បានចុះចែកលិខិតអញ្ជើញពិនិត្យឈ្មោះនិងចុះឈ្មោះបោះឆ្នោតឆ្នាំ២០២៦ កំឡុងពេលចែកលិខិតអញ្ជើញ ក្រុមការងារក៏បានទៅសួរសុខទុក្ខប្រជាពលរដ្ឋមានជំងឺរ៉ាំរ៉ៃដែលមានជីវភាពលំបាក ចំនួន ០២គ្រួសារ និងបានចូលរួមឧបត្ថម្ភថវិកាសរុបចំនួន៣២០,០០០៛ រួមទាំងថវិការបស់សប្បុរសជន ឈ្មោះ ស៊ិន ស្រីពៅ ដែលមានចំនួន 100$ (ដុល្លារ)មកជួយរំលែកទុក្ខអ្នកជំងឺផងដែរ