西港警方破获网络诈骗案 抓获多名涉案人员








分类治安
事件时间2026-08-23
地点西港
来源CN123
发布时间2026/08/24 20:10
详情描述
2026年8月23日23时30分,西哈努克省宪兵队在西港第3分区第2村的春怡酒店(22层建筑)开展打击网络诈骗行动。此次行动由柬埔寨王家军副总司令兼国家宪兵司令邵速卡、西哈努克省省长芒西内指导,并由西哈努克省宪兵司令兴文提直接指挥。
西哈努克省宪兵副司令宋古索带领20名安全信息调查部门人员,在西哈努克省初级法院副检察官蔡速塔的协调下,对该酒店进行了搜查。
行动中,警方共抓获35名外籍涉案人员,其中包括4名女性。具体国籍分布为:印度籍1名(男)、巴基斯坦籍2名(女)、中国台湾籍1名(男)以及中国籍31名(含2名女性)。
现场查获的涉案物品包括:13台笔记本电脑、28台一体机电脑、40部个人手机、55部用于诈骗的手机以及10本护照。
目前,所有涉案人员及物证已被移送至西哈努克省宪兵司令部专业部门,案件正在进一步审理及法律程序处理中。
📋 简要摘要 ▸
西港宪兵队在西港春怡酒店开展行动,破获一起网络诈骗案,抓获多名涉案人员并查获相关设备。
📋 完整原文 ▸
**(ព្រះសីហនុ)៖** ថ្ងៃទី២៤ ខែសីហា ឆ្នាំ២០២៦ កម្លាំងកងរាជអាវុធហត្ថខេត្តព្រះសីហនុ បានបើកប្រតិបត្តិការបង្ក្រាបករណីបទល្មើសឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា (Online Scams) កាលពីវេលាម៉ោង ២៣:៣០នាទី យប់ថ្ងៃទី២៣ ខែសីហា ឆ្នាំ២០២៦ នៅទីតាំងសណ្ឋាគារ ឈុនអុី កម្ពស់២២ជាន់ ស្ថិតក្នុងភូមិ២ សង្កាត់លេខ៣ ក្រុង-ខេត្តព្រះសីហនុ។
ប្រតិបត្តិការនេះ ធ្វើឡើងក្រោមការដឹកនាំចង្អុលបង្ហាញដពីនាយឧត្ដមសេនីយ៍ សៅ សុខា អគ្គមេបញ្ជាការរងនៃកងយោធពលខេមរភូមិន្ទ មេបញ្ជាការកងរាជអាវុធហត្ថលើផ្ទៃប្រទេស និងលោក ម៉ាង ស៊ីណេត អភិបាល នៃគណៈអភិបាលខេត្ដព្រះសីហនុ ព្រមទាំងក្រោមការដឹកនាំបញ្ជាផ្ទាល់ពី លោកឧត្តមសេនីយ៍ត្រី ហេង ប៊ុនទី មេបញ្ជាការ កងរាជអាវុធហត្ថខេត្តព្រះសីហនុ។
កម្លាំងជំនាញមន្ទីរស្រាវជ្រាវព័ត៌មានសន្តិសុខ ចំនួន ២០នាក់ ដឹកនាំដោយ លោកវរសេនីយ៍ឯក សុង កុសល មេបញ្ជាការរង កងរាជអាវុធហត្ថខេត្តព្រះសីហនុ ដោយមានការសម្របសម្រួលនីតិវិធីពី លោក ឆាយ សុត្រា ព្រះរាជអាជ្ញារង នៃអយ្យការអមសាលាដំបូងខេត្តព្រះសីហនុ បានចុះត្រួតពិនិត្យឆែកឆេរទីតាំងខាងលើ។
ជាលទ្ធផល កម្លាំងសមត្ថកិច្ចបានរកឃើញ និងឃាត់ខ្លួនជនបរទេសសរុបចំនួន ៣៥នាក់ ក្នុងនោះមានស្រី ០៤នាក់។
ជនបរទេសទាំងនោះរួមមាន ជនជាតិឥណ្ឌា ០១នាក់ (ប្រុស), ជនជាតិប៉ាគីស្ថាន ០២នាក់ (ស្រី), ជនជាតិចិនតៃវ៉ាន់ ០១នាក់ (ប្រុស) និងជនជាតិចិន ៣១នាក់ (ស្រី ០២នាក់)។
ក្នុងប្រតិបត្តិការនេះ សមត្ថកិច្ចក៏បានដកហូតវត្ថុតាងជាច្រើន រួមមាន៖ កំព្យូទ័រយួរដៃ (laptop) ចំនួន ១៣គ្រឿង, កំព្យូទ័រលើតុ All in one ចំនួន ២៨គ្រឿង, ទូរសព្ទដៃផ្ទាល់ខ្លួន ចំនួន ៤០គ្រឿង, ទូរសព្ទពាក់ព័ន្ធនឹងករណីឆបោក (Scams) ចំនួន ៥៥គ្រឿង និងលិខិតឆ្លងដែន ចំនួន ១០ក្បាល។
បច្ចុប្បន្ន ជនសង្ស័យរួមនឹងវត្ថុតាងទាំងអស់ ត្រូវបានបញ្ជូនមកការិយាល័យជំនាញ បញ្ជាការដ្ឋានកងរាជអាវុធហត្ថខេត្តព្រះសីហនុ ដើម្បីធ្វើការសាកសួរ និងចាត់ការតាមនីតិវិធីច្បាប់ជាបន្តបន្ទាប់។