柬埔寨敦促泰方履行边境划界协议 洪玛奈总理访俄成果丰硕
分类政治
事件时间2026-06-21
地点柬泰边境/俄罗斯
来源柬埔寨快讯
发布时间2026/06/21 21:00
详情描述
2026年6月21日,柬埔寨政府就边境划界及外交访问发布相关消息。
在边境问题上,柬方指出,泰方推迟任命联合边界委员会(JBC)主席及成员,且未派遣联合测量小组(JSTs)开展实地工作,此举违背了2025年10月22日柬泰JBC特别会议纪要及2025年12月27日柬泰总边境委员会(GBC)特别会议联合声明的精神。柬方强调,上述协议明确要求优先推进实地测量与划界,以确保当地民众能安全、有尊严地返回家园。柬方敦促泰方立即停止在柬埔寨领土内非法占领区域的一切单方面行动。
此外,东盟观察员小组(AOT)近期对班迭棉吉省斯瓦杰县及奥多棉吉省安隆汶县等受影响地区进行了实地考察,确认了当地存在被泰方军事力量非法占领及设置铁丝网的情况。观察员小组认为,必须尽快启动JBC实地测量工作,以解决民众返乡受阻的问题。
在外交层面,柬埔寨首相洪玛奈于6月17日至18日赴俄罗斯喀山出席东盟-俄罗斯对话伙伴关系建立35周年纪念峰会,并与俄罗斯总统普京举行会晤。双方对柬俄建交70周年以来的双边关系进展表示满意,并就未来加强互利合作达成共识,强调两国在过去70年间始终保持紧密联系。
📋 简要摘要 ▸
柬埔寨政府敦促泰方尽快任命JBC成员并派遣测量小组,以履行边境划界协议。同时,总结了洪玛奈总理访俄期间与普京总统会晤的成果,强调两国建交70周年的深厚友谊。
📋 完整原文 ▸
ការអូសបន្លាយពេលនៃការតែងតាំងប្រធាននិងសមាសភាព JBC ថ្មី និងការមិនចាត់បញ្ជូនក្រុមវាស់វែងចម្រុះ (JSTs) ដើម្បីបន្តចុះអនុវត្តការងារនៅលើដីជាក់ស្តែង គឺផ្ទុយនឹងខ្លឹមសារនៃកំណត់ហេតុកិច្ចប្រជុំពិសេសរបស់គណៈកម្មការ JBC កម្ពុជា-ថៃ ចុះថ្ងៃទី២២ ខែតុលា ឆ្នាំ២០២៥ និងស្មារតីនៃសេចក្តីប្រកាសរួមនៃកិច្ចប្រជុំពិសេសលើកទី៣របស់គណៈកម្មាធិការព្រំដែនទូទៅ(GBC) ចុះថ្ងៃទី២៧ ខែធ្នូ ឆ្នាំ២០២៥ ដែលផ្តល់អាទិភាពខ្ពស់បំផុតដល់គណៈកម្មការ JBC ក្នុងការបន្តចុះវាស់វែងនិងខណ្ឌសីមាលើដីជាក់ស្តែងឱ្យបានឆាប់បំផុតព្រមទាំងអនុញ្ញាតឱ្យប្រជាពលរដ្ឋវិលត្រឡប់ទៅផ្ទះសម្បែងរបស់ពួកគាត់វិញក្នុងពេលឆាប់បំផុតដោយគ្មានការរារាំងប្រកបដោយសុវត្ថិភាព និងសេចក្តីថ្លៃថ្នូរ។ កម្ពុជាក៏បានអំពាវនាវឱ្យប្រទេសថៃបញ្ឈប់ជាបន្ទាន់នូវរាល់សកម្មភាពឯកតោភាគី នៅក្នុងតំបន់ដែលខ្លួនកំពុងកាន់កាប់ដោយខុសច្បាប់លើទឹកដីកម្ពុជា។
ទី៣៖ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី បានអញ្ជើញចូលរួមកិច្ចប្រជុំកំពូលរំឭកខួបអនុស្សាវរីយ៍អាស៊ាន-រុស្ស៊ី ដើម្បីប្រារព្ធខួបទី៣៥ នៃទំនាក់ទំនងដៃគូសន្ទនាអាស៊ាន-រុស្សី នៅទីក្រុងកាហ្សាន សហព័ន្ធរុស្ស៊ី ពីថ្ងៃទី១៧ ដល់ ១៨ ខែមិថុនា និងបានជួបពិភាក្សាការងារជាមួយឯកឧត្តម Vladimir Putin ប្រធានាធិបតីរុស្ស៊ី។ ថ្នាក់ដឹកនាំទាំងពីរបានសម្តែងការពេញចិត្តចំពោះការរីកចម្រើននៃទំនាក់ទំនងរវាងកម្ពុជា-រុស្ស៊ី ដែលឈានដល់ខួបទី៧០ឆ្នាំ និងបានសង្កត់ធ្ងន់លើគុណភាពនៃទំនាក់ទំនងដែលក្នុងរយៈពេល៧០ឆ្នាំមកនេះ ប្រទេសទាំងពីរតែងឈរនៅជាមួយគ្នា។ ដូច្នេះ ជំនួបនេះក៏ជាឱកាសដែលភាគីទាំងពីរសម្លឹងមើលទៅមុខក្នុងទិសដៅរួមគ្នាសម្រាប់ផលប្រយោជន៍ទៅវិញទៅមក។
ទី៤៖ ក្រុមអ្នកសង្កេតការណ៍អាស៊ាន (AOT) នៅសប្តាហ៍នេះបានចុះសង្កេតការណ៍ ផ្ទៀងផ្ទាត់ និងសួរសុខទុក្ខជនភៀសសឹក នៅភូមិរង់ចាំ ឃុំស្លក្រាម ស្រុកស្វាយចេក ខេត្តបន្ទាយមានជ័យ និងតំបន់ច្រកអន្តរជាតិជាំ និងតំបន់ដែលរងផលប៉ះពាល់ផ្សេងៗទៀត ស្ថិតក្នុងឃុំត្រពាំងប្រីយ៍ ស្រុកអន្លង់វែង ខេត្តឧត្តរមានជ័យ តំបន់ដែលបានរងការវាយប្រហារ និងរាយបន្លាលួសដើម្បីកាន់កាប់ដោយខុសច្បាប់ពីសំណាក់យោធាថៃ។
ស្ថានភាពជាក់ស្តែងនៅក្នុងតំបន់ដែលក្រុមអ្នកសង្កេតការណ៍អាស៊ានទៅដល់បានគូសបញ្ជាក់ពីភាពចាំបាច់មិនអាចបង្អែរបង្អង់បាននៃការចាប់ផ្តើមកិច្ចការវាស់វែងខ័ណ្ឌសីមាដោយគណៈកម្មការចម្រុះខ័ណ្ឌសីមាព្រំដែនគោក (JBC) កម្ពុជា-ថៃ ឱ្យបានឆាប់បំផុត ស្របតាមសេចក្តីប្រកាសរួមថ្ងៃទី២៧ ខែធ្នូ ឆ្នាំ២០២៥ ដើម្បីអនុញ្ញាតឱ្យប្រជាពលរដ្ឋស៊ីវិលស្លូតត្រង់របស់កម្ពុជាអាចវិលត្រលប់ទៅលំនៅដ្ឋានវិញដោយគ្មានការរារាំង ដោយសុវត្ថិភាព និងសេចក្តីថ្លៃថ្នូរ៕
សូមអរគុណ!