马德望省桑克河水位暴涨 沿岸基础设施受损
分类灾害
事件时间2026-08-31 11:00
地点马德望
来源CN123
发布时间2026/08/31 19:17
详情描述
2026年8月31日上午11时,马德望省桑克河水位急剧上涨,导致埃普农县(Ek Phnom)4个乡受灾。埃普农县县长比索帕(Bi Sophap)已率领相关部门前往现场视察并开展应急工作。
此次洪涝灾害共造成1467户民宅被淹,受灾农作物包括1141公顷稻田、2公顷玉米地及1公顷其他农作物。基础设施方面,共有48处道路受损,总长度达22635米,具体包括3220米沥青路、620米混凝土路、13500米碎石路及5290米土路。
受灾情况具体分布如下:
普雷诺林乡(Prek Norin):1016户民宅受淹,涉及1201个家庭;39处道路受损,总长21115米;1028公顷稻田、2公顷玉米及1公顷其他农作物受灾。
普雷隆乡(Prek Luong):313户民宅受淹,涉及348个家庭;道路受损,133公顷稻田受灾。
普雷克波乡(Prek Khpob):84户民宅受淹,580米碎石路受损。
萨姆隆康乡(Samrong Knong):58户民宅受淹,瓦凯小学(Wat Keo)受灾。
截至当日上午11时,桑克河萨拉塔昂(Sala Ta On)水坝水位已升至13.05米,达到警戒水位。当地政府提醒沿岸居民提高警惕,特别是注意看管儿童。目前,县政府已部署武装力量及救援设备,随时准备应对可能恶化的灾情。
📋 简要摘要 ▸
受强降雨影响,马德望省桑克河水位急剧上升,导致沿岸道路及农作物受灾,当地政府已启动应急响应。
📋 完整原文 ▸
ស្ថានភាពទឹកស្ទឹងសង្កែ ខេត្តបាត់ដំបង!
យោងតាមការបង្ហោះព័ត៌មានរបស់ រដ្ឋបាលស្រុកឯកភ្នំ នៅថ្ងៃទី៣១ ខែសីហា ឆ្នាំ២០២៦ នេះបញ្ជាក់ថាទឹកស្ទឹងសង្កែបានហក់ឡើងយ៉ាងគំហុក ធ្វើឱ្យជន់លិចប៉ះពាល់ដល់ហេដ្ឋារចនាសម្ព័ន្ធ និងដំណាំរបស់បងប្អូនប្រជាពលរដ្ឋ ក្នុងភូមិសាស្ត្រស្រុកឯកភ្នំ ខេត្តបាត់ដំបង!
នាព្រឹកថ្ងៃចន្ទ ៣រោច ខែស្រាពណ៍ ឆ្នាំមមី អដ្ឋស័ក ព.ស២៥៧០ ត្រូវនឹងថ្ងៃទី៣១ ខែសីហា ឆ្នាំ២០២៦ លោក ប៊ី សុភាព អភិបាលនៃគណៈអភិបាលស្រុកឯកភ្នំ បានដឹកនាំកម្លាំងគណៈបញ្ជាការឯកភាពរដ្ឋបាលស្រុក ចុះពិនិត្យស្ថានភាពទឹកជំនន់ស្ទឹងសង្កែដែលធ្វើឱ្យប៉ះពាល់ហេដ្ឋារចនាសម្ព័ន្ធផ្លូវថ្នល់ និងដំណាំរបស់បងប្អូនប្រជាពលរដ្ឋគិតត្រឹមម៉ោង ១១:០០នាទីព្រឹក ប៉ះពាល់ចំនួន ០៤ឃុំ ក្នុងភូមិសាស្រ្តស្រុកឯកភ្នំ ខេត្តបាត់ដំបង សរុបផលប៉ះពាល់រួមមាន៖
-លិចចូលខ្នងផ្ទះប្រជាពលរដ្ឋ សរុបចំនួន ១,៤៦៧ខ្នងផ្ទះ
-ប៉ះពាល់ដំណាំស្រូវ សរុបចំនួន ១,១៤១ហិកតា, ដំណាំពោត ចំនួន ០២ហិកតា និងដំណាំរួមផ្សំមានចំនួន០១ហិកតា
-ជន់លិចផ្លូវថ្នល់ សរុបចំនួន ៤៨ទីតាំង ស្មើនឹង២២,៦៣៥ម៉ែត្រក្នុងនោះ 👉ផ្លូវកៅស៊ូ=៣,២២០ម៉ែត្រ
👉ផ្លូវបេតុង=៦២០ម៉ែត្រ
👉ផ្លូវក្រាគ្រួសក្រហម=១៣,៥០០ម៉ែត្រ
👉ផ្លូវដី=៥,២៩០ម៉ែត្រ។
នៅក្នុងការជន់លិចខាងលើឃុំដែលរងផលប៉ះពាល់រួមមាន៖
១/ឃុំព្រែកនរិន្ទ ស្ថានភាពទឹកជំនន់ស្ទឹងសង្កែ បានហូរចូលលិចខ្នងផ្ទះប្រជាពលរដ្ឋចំនួន ១,០១៦ខ្នងផ្ទះ ស្មើនឹង ១,២០១គ្រួសារ និងលិចហូរកាត់ប៉ះពាល់សរុបចំនួន៣៩ទីតាំង ស្មើនឹង ២១,១១៥ម៉ែត្រ និងប៉ះពាល់ដំណាំស្រូវ សរុបចំនួន ១,០២៨ហិកតា ,ពោត ចំនួន ០២ហិកតា និងដំណាំរួមផ្សំមានចំនួន ០១ហិកតា ។
👉ផ្លូវកៅស៊ូ=២,៥០០ម៉ែត្រ
👉ផ្លូវបេតុង=៥៥០ម៉ែត្រ
👉ផ្លូវក្រាគ្រួសក្រហម=១៣,៣៥០ម៉ែត្រ
👉ផ្លូវដី=៤,៧១៥ម៉ែត្រ
២/ឃុំព្រែកហ្លួង ស្ថានភាពទឹកជំនន់ស្ទឹងសង្កែ បានហូរចូលលិចខ្នងផ្ទះប្រជាពលរដ្ឋចំនួន៣១៣ខ្នងផ្ទះ ស្មើនឹង៣៤៨គ្រួសារ និងលិចហូរកាត់ផ្លូវ និងប៉ះពាល់ដំណាំស្រូវ សរុបចំនួន ១៣៣ហិកតា
👉ផ្លូវកៅស៊ូ=៧២០ម៉ែត្រ
👉ផ្លូវបេតុង=៧០ម៉ែត្រ
👉ផ្លូវក្រាលគ្រួសក្រហម=១៥០ម៉ែត្រ
៣/ឃុំព្រែកខ្ពប ស្ថានភាពទឹកជំនន់ស្ទឹងសង្កែបានហូរចូលលិចខ្នងផ្ទះប្រជាពលរដ្ឋចំនួន៨៤ខ្នងផ្ទះ និងហូរកាត់ផ្លូវគ្រួសក្រហម ប្រវែង ៥៨០ម៉ែត្រ ។
៤/ឃុំសំរោងក្នុង ៖ចំនួនផ្ទះប្រជាពលរដ្ឋរស់នៅតាមដងស្ទឹងសង្កែ បានរងប៉ះពាល់លិចខាងក្រោមផ្ទះ សរុប ៥៨ ខ្នងផ្ទះ និងសាលាបឋមសិក្សាវត្តកែវ ១ទីតាំង។
បច្ចុប្បន្នគិតត្រឹមម៉ោង ១១:០០នាទីព្រឹកនេះ ទឹកស្ទឹងសង្កែនៅចំណុចទំនប់សាលាតាអន បានហក់ឡើងដល់កម្ពស់ ១៣.០៥ម៉ែត្រ ជាកម្ពស់ត្រៀមប្រកាសអាសន្ន ដូច្នេះសូមបងប្អូនប្រជាពលរដ្ឋដែលរស់នៅតាមបណ្ដោយស្ទឹងសង្កែ មេត្តាបង្កើនការប្រុងប្រយ័ត្នឱ្យបានខ្ពស់ ជាពិសេសកុមារតូច។
លោកអភិបាលស្រុកក៏បានដាក់បទបញ្ជាដល់អាជ្ញាធរ និងកងកម្លាំងប្រដាប់អាវុធគ្រប់ប្រភេទត្រូវត្រៀមលក្ខណៈកម្លាំង និងមធ្យោបាយសង្គ្រោះ ដើម្បីចុះអន្តរាគមន៍ជួយសង្គ្រោះប្រជាពលរដ្ឋបានទាន់ពេលវេលា ក្នុងករណីមានគ្រោះអាសន្ន ឬស្ថានភាពទឹកជំនន់បន្តវិវត្តកាន់តែធ្ងន់ធ្ងរឡើងជាយថាហេតុ៕
#រដ្ឋបាលស្រុកឯកភ្នំ #ខេត្តបាត់ដំបង #អរគុណសន្តិភាពនិងការអភិវឌ្ឍន៍ #ខ្មែរជួយខ្មែរ #humor #fypchallenge #hightlight #follower