暹粒良好治理论坛圆满闭幕 推动公共服务数字化改革








分类政务
事件时间2026-08-04 00:00
地点暹粒
来源公共职能信息
发布时间2026/08/05 00:58
详情描述
2026年8月4日,在第23届东盟公务员合作会议(23rd ACCSM)及第8届东盟加三(ACCSM+3)会议框架下,以“创新以提供更好的公共服务”为主题的良好治理论坛在暹粒索卡酒店圆满闭幕。柬埔寨公务员部国务秘书约本纳主持闭幕式。
本次论坛共举行三场专题讨论,内容涵盖公共服务领域的创新实践、利用数字化工具推动公共服务改革,以及公共服务领域的新趋势与创新解决方案。
约本纳在闭幕致辞中表示,此次论坛为东盟成员国及东盟加三国家在公共行政领域的经验分享与合作提供了平台。通过各方的深入交流,旨在提升公共行政的韧性与效率,以应对未来不可预见的挑战。
作为轮值主席国,柬埔寨公务员部将负责整理论坛期间提出的各项倡议、建议及最佳实践案例,并汇编成册分享给各参会国,作为后续深化合作的参考依据。约本纳强调,公共行政改革的核心在于以人为本,通过技术创新、机构优化及工作方法改进,最终目标是提升民众的公共服务体验。
出席此次论坛的人员包括东盟公务员合作会议及东盟加三会议的代表团成员、东盟秘书处代表、各国高级官员及联络官,以及柬埔寨国家和地方政府机构的相关负责人。
📋 简要摘要 ▸
在第23届东盟公务员合作会议框架下,良好治理论坛于8月4日在暹粒圆满闭幕。公务员部国务秘书约本纳主持闭幕式,强调通过创新手段提升公共服务质量,并加强东盟各国在行政领域的经验分享与合作。
📋 完整原文 ▸
វេទិកាស្តីពីអភិបាលកិច្ចល្អ ក្រោមមូលបទ «នវានុវត្តន៍សម្រាប់ការផ្តល់សេវាសាធារណៈឱ្យកាន់តែប្រសើរឡើង» បានបិទបញ្ចប់ដោយជោគជ័យ ក្រោយការពិភាក្សាយ៉ាងផុសផុលចំនួន ៣វគ្គ
សៀមរាប៖ វេទិកាស្តីពីអភិបាលកិច្ចល្អ ក្នុងក្របខ័ណ្ឌនៃកិច្ចប្រជុំកិច្ចសហប្រតិបត្តិការអាស៊ាន ស្តីពីកិច្ចការមុខងារសាធារណៈលើកទី២៣ (23rd ACCSM) និងអាស៊ានបូកបីលើកទី៨ (8th ACCSM+3) ក្រោមមូលបទ «នវានុវត្តន៍សម្រាប់ការផ្តល់សេវាសាធារណៈឱ្យកាន់តែប្រសើរឡើង» បានបិទបញ្ចប់ដោយជោគជ័យគួរឱ្យកត់សម្គាល់ នាថ្ងៃទី០៤ ខែសីហា ឆ្នាំ២០២៦ ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់របស់ ឯកឧត្តម យក់ ប៊ុនណា រដ្ឋលេខាធិការប្រចាំការនៃក្រសួងមុខងារសាធារណៈ នៅសណ្ឋាគារសុខា សៀមរាប។
ថ្លែងក្នុងពិធីបិទវេទិការ ឯកឧត្តម យក់ ប៊ុនណា បានបង្ហាញសេចក្ដីសោមនស្សបំផុតដែលបានឃើញស្មារតីនៃកិច្ចសហប្រតិបត្តិការ ការរៀនសូត្រពីគ្នាទៅវិញទៅមក និងការចែករំលែកដោយបើកចំហនៅក្នុងវេទិកានាព្រឹកនេះ។ ឯកឧត្តម ក៏បានបន្តថា ស្មារតីនេះ នឹងកសាងបានជាមូលដ្ឋានដ៏រឹងមាំបន្ថែមទៀត សម្រាប់ការពង្រឹង និងពង្រីកកិច្ចសហប្រតិបត្តិការ ក្នុងវិស័យមុខងារសាធារណៈរវាងបណ្តាប្រទេសសមាជិកអាស៊ាន និងអាស៊ានបូកបី នាពេលអនាគត សំដៅរួមចំណែកអភិវឌ្ឍរដ្ឋបាលសាធារណៈឱ្យកាន់តែមានភាពធន់ ប្រសិទ្ធភាព និងត្រៀមខ្លួនកាន់តែប្រសើរ ក្នុងការឆ្លើយតបនឹងការប្រែប្រួលនានា ដែលពិបាកប៉ាន់ប្រមាណជាមុន។
វេទិកាដ៏មានសារៈសំខាន់នេះ បានប្រព្រឹត្តទៅដោយរលូន តាមរយៈការកសាងបរិយាកាសជជែកដេញដោល និងចែករំលែកបទពិសោធយ៉ាងស៊ីជម្រៅតាមរយៈបទបង្ហាញជាយុទ្ធសាស្ត្រចំនួន ៣វគ្គផ្ដោតលើ៖ វគ្គទី១.ផ្តោតទៅលើការអនុវត្តប្រកបដោយនវានុវត្តន៍ នៅក្នុងក្របខ័ណ្ឌនៃការផ្តល់សេវាសាធារណៈ, វគ្គទី២.ផ្តោតទៅលើការប្រើប្រាស់ឌីជីថល ជាឧបករណ៍ជំរុញ នៅក្នុងក្របខ័ណ្ឌនៃការផ្តល់សេវាសាធារណៈ និងវគ្គទី៣.ផ្តោតទៅលើនិន្នាការប្រែប្រួលថ្មីៗ និងដំណោះស្រាយប្រកបដោយនវានុវត្តន៍ នៅក្នុងក្របខ័ណ្ឌនៃការផ្តល់សេវាសាធារណៈ។
លើសពីនេះ ឯកឧត្តម យក់ ប៊ុនណា បានបញ្ជាក់ថា ក្នុងនាមជាប្រធានប្តូរវេនរៀបចំកិច្ចប្រជុំ ក្រសួងមុខងារសាធារណៈកម្ពុជា នឹងរៀបចំចងក្រងនូវលទ្ធផលសំខាន់ៗ រួមមាន គំនិតផ្តួចផ្តើមថ្មីៗ អនុសាសន៍ និងឧត្តមានុវត្តន៍នានា ដែលបានចែករំលែកនៅក្នុងវេទិកានេះ ដើម្បីផ្សព្វផ្សាយជូនដល់ប្រទេសដែលបានចូលរួមទាំងអស់ សម្រាប់ជាឯកសារយោង និងជាមូលដ្ឋាន ក្នុងការបន្តជំរុញកិច្ចសហប្រតិបត្តិការបន្ថែមទៀតនាពេលអនាគត។ ជារួម ផ្អែកទៅលើវេទិកាដែលយើងបានពិភាក្សានាព្រឹកនេះ យើងអាចឃើញថា ការកែទម្រង់រដ្ឋបាលសាធារណៈ គឺផ្តើមចេញពីប្រជាជន យកមនុស្សជាចំបង។ ការធ្វើកំណែទម្រង់នវានុវត្តន៍ ដោយប្រើប្រាស់បច្ចេកវិទ្យា ការកែលម្អស្ថាប័ន ការកែលម្អអភិក្រមការងារ គឺក្នុងគោលដៅតែមួយគត់ គឺដើម្បីប្រជាជន។
ឯកឧត្តមបានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះវត្តមានដ៏ឧត្តុង្គឧត្តមរបស់ប្រតិភូ ACCSM និង ACCSM+3 លេខាធិការដ្ឋានអាស៊ាន មន្ត្រីជាន់ខ្ពស់ និងមន្ត្រីបង្គោល ACCSM និង ACCSM+3 ថ្នាក់ដឹកនាំក្រសួង-ស្ថាប័នថ្នាក់ជាតិ និងថ្នាក់ក្រោមជាតិ ភ្ញៀវកិត្តិយសជាតិ និងអន្តរជាតិទាំងអស់ ដែលបានចូលរួមយ៉ាងសកម្ម និងបានរួមចំណែកធ្វើឱ្យវេទិកានាព្រឹកនេះ ប្រព្រឹត្តទៅដោយរលូន ប្រកបដោយផ្លែផ្កា និងទទួលបានលទ្ធផលជាទីមោទនៈ៕
#23ACCSM
#ACCSMCambodia
#ACCSMPlus3Cambodia
#PublicServiceReformKH
#ASEANCivilService
#BetterServiceDelivery