神舟23号航天员在轨开展多项科学实验 涵盖生命科学
分类科技
地点天宫空间站
来源柬中时报
发布时间2026/06/14 16:14
详情描述
神舟23号航天员乘组自5月25日抵达天宫空间站以来,已在轨开展为期3周的科学实验与空间站维护工作。
此次在轨任务涵盖生命科学、航天医学及新技术实验等多个领域。其中,航天员重点研究了低重力环境对肝细胞的影响,旨在探索预防长期执行任务航天员患脂肪肝的有效方法。此外,航天员还在空间站外部安装了实验设备,将酶、细菌及植物种子等生物样本置于太空环境中,以进行为期5个月的航天辐射影响测试。
在完成科学实验的同时,航天员乘组还执行了空间站的日常维护、设备修理及环境清洁工作。为保障在轨安全,航天员完成了针对空间站失压情况的应急救援演练。
📋 简要摘要 ▸
神舟23号航天员在天宫空间站开展为期3周的科学实验,重点研究低重力对肝细胞影响及航天医学,并完成空间站维护与应急演练。
📋 完整原文 ▸
ក្រុមអវកាសយានិកចិនទាំង ៣ រូប នៃបេសកកម្មយាន Shenzhou-23 បានអនុវត្តការពិសោធន៍វិទ្យាសាស្ត្រយ៉ាងទូលំទូលាយ បន្ទាប់ពីបានទៅដល់ស្ថានីយអវកាស Tiangong កាលពីថ្ងៃទី២៥ ខែឧសភា កន្លងទៅ។
យោងតាមប្រព័ន្ធផ្សព្វផ្សយរដ្ឋចិនCCTV+ ក្នុងរយៈពេល ៣ សប្តាហ៍ ក្រុមការងារបានធ្វើការពិសោធន៍លើវិស័យសំខាន់ៗជាច្រើន ដូចជា វិទ្យាសាស្ត្រជីវិត វេជ្ជសាស្ត្រអវកាស និងបច្ចេកវិទ្យាថ្មីៗ។ ក្នុងនោះ រួមមានការស្រាវជ្រាវពីរបៀបដែលលក្ខខណ្ឌទំនាញទាបប៉ះពាល់ដល់កោសិកាថ្លើម ដើម្បីស្វែងរកវិធីបង្ការជំងឺថ្លើមខ្លាញ់សម្រាប់អវកាសយានិកដែលត្រូវបំពេញបេសកកម្មរយៈពេលវែង។
ពួកគេក៏បានដំឡើងឧបករណ៍ពិសោធន៍នៅខាងក្រៅយាន ដោយដាក់គំរូអង់ស៊ីម បាក់តេរី និងគ្រាប់ពូជរុក្ខជាតិ ដើម្បីធ្វើតេស្តរងឥទ្ធិពលវិទ្យុសកម្មអវកាសរយៈពេល ៥ ខែ។
ក្រុមអវកាសយានិកក៏បានបញ្ចប់ការហ្វឹកហាត់សមយុទ្ធសង្គ្រោះបន្ទាន់ ក្នុងករណីស្ថានីយបាត់បង់សម្ពាធខ្យល់ ព្រមទាំងបានបំពេញការងារថែទាំ ជួសជុល និងសម្អាតបរិស្ថាននៅក្នុងស្ថានីយអវកាសជាប្រចាំ៕