柬埔寨重申通过UNCLOS机制和平解决泰柬海域争端


分类外交
事件时间2026-06-17
地点日内瓦
来源柬埔寨通讯社
发布时间2026/06/17 20:59
详情描述
2026年6月17日,在日内瓦举行的第62届联合国人权理事会会议期间,柬埔寨常驻联合国代表凯·索万大使在关于人权与国际团结的讨论中发表讲话,重申柬埔寨致力于通过和平方式解决与泰国的海域争端。
凯·索万表示,柬埔寨坚持通过对话、联合国宪章及国际法解决争端,并已启动联合国海洋法公约(UNCLOS)框架下的强制调解机制,以处理柬泰两国之间的海域重叠问题。他强调,主权和边界不应通过武力、恐吓或威胁手段进行改变,和平与安全必须建立在相互尊重及遵守国际法的基础之上。
在发言中,凯·索万还提到柬埔寨自2006年以来已累计派遣超过10700名维和人员参与联合国维和任务,并重申柬埔寨将继续推动国际团结与合作。他指出,和平是促进和保护人权的前提,柬埔寨愿与各方合作,共同维护地区及国际和平。
📋 简要摘要 ▸
柬埔寨常驻联合国代表凯·索万在日内瓦人权理事会会议上重申,柬埔寨致力于通过对话及联合国海洋法公约(UNCLOS)机制,和平解决与泰国的海域重叠争端。柬方强调主权不应通过武力改变,并呼吁通过国际法和相互尊重来维护地区和平与安全。
📋 完整原文 ▸
តំណាងអចិន្ត្រៃយ៍កម្ពុជា ប្រចាំ អ.ស.ប បញ្ជាក់សារជាថ្មីពីការប្តេជ្ញាចិត្តរបស់កម្ពុជា ក្នុងការដោះស្រាយវិវាទជាមួយថៃ ដោយសន្តិវិធីតាមរយៈ UNCLOS
AKP ភ្នំពេញ ថ្ងៃទី១៧ ខែមិថុនា ឆ្នាំ២០២៦–
នៅថ្ងៃទី១៧ ខែមិថុនា ឆ្នាំ២០២៦ នាសម័យប្រជុំលើកទី៦២ នៃក្រុមប្រឹក្សាសិទ្ធិមនុស្ស ឯកឧត្តមឯកអគ្គរាជទូត កែ សុវណ្ណ តំណាងអចិន្ត្រៃយ៍កម្ពុជា ប្រចាំអង្គការសហប្រជាជាតិ (អ.ស.ប) នៅទីក្រុងហ្សឺណែវ បានថ្លែងបទអន្តរាគមន៍ក្នុងអំឡុងកិច្ចពិភាក្សាទូទៅ ក្នុងរបៀបវារៈទី៣៖ កិច្ចសន្ទនាអន្តរកម្មជាមួយអ្នកជំនាញការឯករាជ្យ ស្តីពីសិទ្ធិមនុស្ស និងសាមគ្គីភាពអន្តរជាតិ។
ក្នុងបទអន្តរាគមន៍ ឯកឧត្តមឯកអគ្គរាជទូត បានបញ្ជាក់សារជាថ្មី អំពីការប្តេជ្ញាចិត្តរបស់កម្ពុជា ក្នុងការដោះស្រាយវិវាទដោយសន្តិវិធីតាមរយៈកិច្ចសន្ទនា និងអនុលោមតាមធម្មនុញ្ញអង្គការសហប្រជាជាតិ និងច្បាប់អន្តរជាតិ រួមទាំងការចាប់ផ្តើមប្រើយន្តការផ្សះផ្សាដោយបង្ខំ ក្រោមអនុសញ្ញាអង្គការសហប្រជាជាតិ ស្តីពីនីតិសមុទ្រ (UNCLOS) ជាមួយប្រទេសថៃ ថ្មីៗនេះ។
ក្នុងនោះ ឯកឧត្តមឯកអគ្គរាជទូត ក៏បានលើកឡើងអំពីការរួមចំណែករបស់កម្ពុជា ចំពោះកងរក្សាសន្តិភាពជាង ១០ ៧០០ នាក់ ក្នុងបេសកកម្មរក្សាសន្តិភាពក្រោមឆ័ត្រអង្គការសហប្រជាជាតិ ចាប់តាំងពីឆ្នាំ២០០៦ និងបានរំលឹកឡើងវិញ នូវការប្តេជ្ញាចិត្តរបស់ខ្លួន ក្នុងការជំរុញសាមគ្គីភាព សន្តិភាព និងកិច្ចសហប្រតិបត្តិការអន្តរជាតិជាសកល។
ឯកឧត្តម បានស្វាគមន៍ និងសង្កត់ធ្ងន់ចំពោះសាមគ្គីភាព ការដោះស្រាយជម្លោះដោយសន្តិវិធី ការដាក់បញ្ចូល និងការសន្ទនាជាមូលដ្ឋានគ្រឹះដ៏សំខាន់សម្រាប់សន្តិភាព និងសន្តិសុខអន្តរជាតិ។
បន្ថែមពីនេះ ឯកឧត្តម បានគូសបញ្ជាក់ ថា៖ «សន្តិភាពជា និរន្តរ៍មិន អាច សម្រេច បាន តាម រយៈ ការ ប្រើកម្លាំង ការ បំភិត បំភ័យ ឬ ការ គំរាម កំហែងនោះទេ។ ព្រំដែន និងអធិបតេយ្យភាព មិនត្រូវផ្លាស់ប្តូរដោយកម្លាំងឡើយ។ ផ្ទុយទៅវិញ ជម្លោះគួរតែត្រូវបានដោះស្រាយតាមរយៈការសន្ទនាពិតប្រាកដ ការគោរពគ្នាទៅវិញទៅមក និងការប្រកាន់ខ្ជាប់យ៉ាងពេញលេញចំពោះធម្មនុញ្ញអង្គការសហប្រជាជាតិ និងច្បាប់អន្តរជាតិ។ ហើយសុខសន្តិភាពនៅតែជាកត្តាចាំបាច់សម្រាប់ការលើកកម្ពស់ និងការពារសិទ្ធិមនុស្ស»។
ឯកឧត្តម បានបន្ថែមផងដែរថា៖ «ការប្តេជ្ញាចិត្តរបស់កម្ពុជា តាមរយៈការជ្រើសយក UNCLOS គឺជាយន្តការសន្តិភាព និងស្ថាបនាសម្រាប់ដោះស្រាយការទាមទារដែនសមុទ្រត្រួតស៊ីគ្នារវាងកម្ពុជា និងថៃ»។
កម្ពុជា សូមគាំទ្រចំពោះការអំពាវនាវឱ្យមានសាមគ្គីភាពសកលជាថ្មីសម្រាប់សន្តិភាព និងកម្ពុជាត្រៀមខ្លួនក្នុងការធ្វើការជាមួយដៃគូទាំងអស់ដើម្បីសម្រេចបាននូវគោលបំណងរួមនេះ៕
ដោយ ផែន រតនៈ
**——————**
Connect with AKP:
🌐[Telegram
](https://t.me/TheAKP)🌐[Facebook
](https://www.facebook.com/akp.official/)🌐[Website
](http://akp.gov.kh/)👉[X](https://twitter.com/kampucheapresse) ([Twitte](https://twitter.com/kampucheapresse)[r](https://twitter.com/kampucheapresse))
🌐[Instagram](https://www.instagram.com/akp_news/)
🌐[TikTok](https://www.tiktok.com/@agencekampucheapresse)
🌐[YouTube](https://www.youtube.com/@agencekampucheapresse/featured)
#CambodiaWantsPeace
#JusticeForCambodia