澳大利亚向柬埔寨提供150万澳元地雷清理援助 覆盖四省

澳大利亚向柬埔寨提供150万澳元地雷清理援助 覆盖四省
澳大利亚向柬埔寨提供150万澳元地雷清理援助 覆盖四省
澳大利亚向柬埔寨提供150万澳元地雷清理援助 覆盖四省
澳大利亚向柬埔寨提供150万澳元地雷清理援助 覆盖四省
澳大利亚向柬埔寨提供150万澳元地雷清理援助 覆盖四省
澳大利亚向柬埔寨提供150万澳元地雷清理援助 覆盖四省
1/6
分类国际援助
事件时间2026-06-08
地点金边
来源柬埔寨通讯社
发布时间2026/06/08 18:36

详情描述

2026年6月8日,柬埔寨地雷行动与受害者援助局在金边举行捐款协议签署仪式。澳大利亚政府通过联合国开发计划署(UNDP),向柬埔寨提供150万澳元援助,用于支持“地雷清理以实现成果第五阶段”(CfR-V)项目。 此次协议由澳大利亚驻柬埔寨大使Derek Yip与联合国开发计划署驻柬埔寨代表Enrico Gaveglia共同签署,柬埔寨国务部长兼地雷行动与受害者援助局第一副主席李突出席见证。 该笔资金将用于班迭棉吉、马德望、奥多棉吉及柏威夏四个省份。这些地区受柬泰边境冲突影响严重,援助内容涵盖地雷清理、爆炸物风险教育、受影响社区居民生计恢复以及社会经济重建工作。 “地雷清理以实现成果”(CfR)项目由柬埔寨地雷行动与受害者援助局及联合国开发计划署共同实施,资金来源包括柬埔寨政府、澳大利亚、意大利、卢森堡及新西兰等。 据地雷行动与受害者援助局统计,自1992年以来,柬埔寨在排雷、受害者援助及社区保护领域投入资金超过10亿美元,其中约70%来自国际援助。澳大利亚自20世纪90年代起参与柬埔寨排雷行动,并自2006年起支持CfR项目,累计捐款总额达4531万澳元。此外,在过去近20年间,通过CfR项目,柬埔寨已累计清理约427平方公里的土地,占全国排雷总成果的13.5%。
📋 简要摘要 ▸
澳大利亚政府通过联合国开发计划署(UNDP)向柬埔寨提供150万澳元援助,用于支持“地雷清理以实现成果第五阶段”项目。资金将用于班迭棉吉、马德望、奥多棉吉及柏威夏四省的排雷、风险教育及社区生计恢复,旨在改善受边境冲突影响地区的社会经济状况。
📋 完整原文 ▸
អូស្ត្រាលី ផ្តល់​ហិរញ្ញប្បទាន ១.៥ លានដុល្លារអូស្រ្តាលី ដើម្បីគាំទ្រការ​ស្តារឡើងវិញ​ និងសកម្មភាពមីននៅតាមសហគមន៍ដែលរងផលប៉ះពាល់តាមព្រំដែនរបស់កម្ពុជា​ តាម​រយៈ​គម្រោង​បោសសម្អាត​មីន​ដេីម្បី​លទ្ធផល​ (AKP) ថ្ងៃទី០៨ ខែ​មិថុនា ឆ្នាំ២០២៦ តាងនាមឱ្យ សម្តេចមហា​បវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តី និង​ជា​ប្រធានអាជ្ញាធរមីន ឯកឧត្តម​បណ្ឌិត​ លី ធុជ ទេសរដ្ឋមន្រ្តី និង​ជា​អនុប្រធានទី១ អាជ្ញាធរមីន បាន​អញ្ជើញ​ជា​អធិបតី​ក្នុ​ងពិធីចុះហត្ថលេខាលើកិច្ចព្រមព្រៀងវិភាគទានរវាង​ប្រទេស​អូស្ត្រាលី និងកម្មវិធី​អភិវឌ្ឍន៍​​សហប្រជាជាតិ​ (UNDP) ដើម្បីគាំទ្រកិច្ចខិតខំប្រឹងប្រែងស្តារឡើងវិញ​ និងសកម្មភាពមីននៅតាមសហគមន៍ដែលរងផលប៉ះពាល់តាមព្រំដែនរបស់កម្ពុជា។ ពិធីចុះហត្ថលេខា​នេះ ​បាន​ប្រព្រឹត្តឡើង​នៅ​ទីស្នាក់ការ​អាជ្ញាធរមីន​ ក្រោម​ការ​ចូលរួម​​ចុះ​ហត្ថលេខា​​រវាង​ ឯកឧត្តម Derek Yip ឯកអគ្គរដ្ឋទូតអូស្ត្រាលីប្រចាំកម្ពុជា និង ​លោក Enrico Gaveglia អ្នក​តំណាង​អង្គការ​ UNDP ប្រចាំ​កម្ពុជា​។ តាមកិច្ចព្រមព្រៀងនេះ ប្រទេស​អូស្រ្តាលី​ បាន​ផ្តល់​វិភាគទាន​ចំនួន ១.៥ លានដុល្លារ​អូស្រ្តាលី​ តាមរយៈ ​”​គម្រោងបោសសម្អាតដើម្បីលទ្ធផលដំណាក់កាលទី V (CfR-V)”​ ដែល​ជាគម្រោង​មាន​ម្ចាស់ជំនួយ​ជាច្រើន​ រួម​មាន​ រដ្ឋាភិបាលកម្ពុជា អ៊ីតាលី លុចសំបួ និងនូវែលសេឡង់ ហើយអនុវត្តរួម​គ្នា​ដោយអាជ្ញាធរមីន​ និង​អង្គការ​ UNDP។ ជំនួយ​នេះ​នឹង​​​គាំទ្រ​លើ​​​​​កិច្ច​ការ​បោស​សម្អាត​មីន​ ការអប់រំអំពីហានិភ័យយុទ្ធភណ្ឌគ្រឿង​ផ្ទុះ និង​ការ​គាំទ្រ​ជីវភាព​​រស់នៅ​របស់​​ប្រជាជន​ផ្លាស់​ទីលំនៅ ព្រមទាំង​រួ​ម​ចំណែក​ដល់​ការ​ស្តារ​សេដ្ឋកិច្ចសង្គម ក្នុ​ង​​ខេត្ត​ចំនួនបួន​ រួម​មាន ​ខេត្ត​បន្ទាយមានជ័យ បាត់ដំបង ឧត្តរមានជ័យ និងព្រះវិហារ​ ដែល​ជា​ខេត្ត​រង​ផល​ប៉ះពាល់ខ្លាំង​ដោយ​សារ​ជម្លោះតាម​ព្រំដែន​កម្ពុជា​-ថៃ​។ ក្នុង​ឱកាស​នោះ ឯកឧត្តម​ទេសរដ្ឋមន្រ្តី​ លី ធុជ បាន​លើកឡើងថា​ សកម្មភាព​មីន​នៅកម្ពុជា​ គឺជា​ដៃគូ​អភិវឌ្ឍន៍ និង​កិច្ច​ការ​មនុស្សធម៌​យូវ​អង្វែងមួយ​ដ៏​សំខាន់​​បំផុត​របស់ប្រទេសកម្ពុជា​។ ចាប់តាំ​ង​ពី​ឆ្នាំ​ ១៩៩២ មក​ ថវិកា​ប្រមាណ​ជាង​ ១ពាន់លាន​ដុល្លារ​ ត្រូវ​បាន​វិនិយោគ​លើ​ការ​បោសសម្អាតមីន​និង​សំណល់​ជាតិផ្ទុះពីសង្រ្គាម​ ការ​ជួយ​​ជន​រងគ្រោះ និង​​ការ​ពារ​សហគមន៍​ ដែល​ក្នុង​នោះប្រមាណ​​ ៧០ ភាគរយ ជា​ជំនួយ​​ពី​សហគមន៍អន្តរជាតិ ខណៈដែលរាជរដ្ឋាភិបាលកម្ពុជាក៏​បានបន្ត​ការប្តេជ្ញាចិត្តយ៉ាងមុតមាំការវិនិយោគជាតិប្រកបដោយនិរន្តរភាពក្នុងសកម្មភាពមីន។ ​ឯកឧត្តម​ទេសរដ្ឋមន្រ្តីបន្ថែម​ថា​ អូស្ត្រាលីជាដៃគូសកម្មភាពមីនដែលគួរឱ្យទុកចិត្តមួយរបស់កម្ពុជាតាំងពី​ដើម​ទសវត្សរ៍ឆ្នាំ ១៩៩០ និង​បាន​គាំទ្រ​​គម្រោង​ CfR តាំង​ពី​ដំណាក់កាលទី១ ឆ្នាំ២០០៦ ដោយ​មាន​វិភាគទាន​​សរុប​​​ ៤៥.៣១ លាន​ដុល្លារ​អូស្រ្តាលី​។ ការ​ចូល​រួម​ចំណែកក្នុង​ដំណាក់កាល​​ CfR-V បង្ហាញ​ពី​ការ​​ប្តេជ្ញា​ចិត្ត​រួម​គ្នា ក្នុង​ការ​គាំទ្រ​​សហគមន៍ដែលរងផលប៉ះពាល់ ដើម្បី​ឆ្ពោះទៅ​រក​​កម្ពុជា​គ្មាន​ផល​ប៉ះពាល់​ដោយ​សារ​មីននិង​សំណល់ជាតិផ្ទុះពីសង្រ្គោះ ក្រោម​ការ​ដឹកនាំ​ប្រកប​ដោយ​ចក្ខុវិស័យ​​របស់ សម្តេច​មហា​បវរធិបតី​ ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តី​។ ជាមួយគ្នានេះ ឯកឧត្តមក៏បានថ្លែងអំណរគុណចំពោះ UNDP ដែលបានឈរជាមួយអាជ្ញាធរមីនជិត ២០ ឆ្នាំកន្លងមក តាមរយៈគម្រោង CfR ដែលបានរួមចំណែករំដោះផ្ទៃដីប្រមាណ ៤២៧ គីឡូម៉ែត្រការ៉េ​​ ជូនប្រជាពលរដ្ឋកម្ពុជា ស្មើនឹង ១៣.៥ ភាគរយនៃលទ្ធផលសរុបនៃការបោសសម្អាតទូទាំងប្រទេស។ ប្រភព៖ អាជ្ញាធរមីន **——————** Connect with AKP: 🌐[Telegram ](https://t.me/TheAKP)🌐[Facebook ](https://www.facebook.com/akp.official/)🌐[Website ](http://akp.gov.kh/)👉[X](https://twitter.com/kampucheapresse) ([Twitter](https://twitter.com/kampucheapresse)) 🌐[Instagram](https://www.instagram.com/akp_news/) 🌐[TikTok](https://www.tiktok.com/@agencekampucheapresse) 🌐[YouTube](https://www.youtube.com/@agencekampucheapresse/featured) #CambodiaWantsPeace #JusticeForCambodia