第22届柬埔寨骨科与创伤外科学会年会于金边举行

分类医疗
事件时间2026-09-26
地点金边
来源柬埔寨卫生部
发布时间2026/09/27 16:02

详情描述

2026年9月26日,第22届柬埔寨骨科与创伤外科学会(CSOT)年会在金边索卡酒店举行。柬埔寨卫生部国务秘书林达拉教授出席开幕式并致辞。 林达拉教授在会上肯定了CSOT在骨科与创伤外科领域所作的贡献,特别是在人才培养、科学研究、知识交流以及推动国内外合作方面取得的进展。他指出,骨科与创伤外科是医疗体系的重要组成部分,相关疾病及运动系统损伤直接影响民众的健康、劳动能力及生活质量。 本次会议主题为“柬埔寨骨科与创伤外科诊疗的创新与卓越”。林达拉教授强调,创新不仅限于技术与设备的更新,更涵盖思维方式的转变、循证医学实践及优化患者诊疗方案。他要求与会专家将会议作为交流经验、探讨临床实践的平台,而非单纯的知识展示。 针对青年医生、在读医师及研究人员,林达拉教授提出,应通过持续学习与实践提升专业能力,并严格遵守职业道德。他表示,骨科医疗水平的提升需要专业协会、培训机构、医院及国内外合作伙伴共同协作。 本次年会共有约250人参加,其中包括10名国际专家及20名国内专家,会议重点讨论了骨科诊疗技术、人才培养及国际学术交流等议题。
📋 简要摘要 ▸
第22届CSOT年会在金边举行,卫生部官员出席并肯定了该学会在骨科人才培养、科研及国际合作方面的贡献。
📋 完整原文 ▸
សន្និសីទប្រចាំឆ្នាំលើកទី២២ របស់សមាគមសល្យសាស្ត្រកម្ពុជាផ្នែកជំងឺឆ្អឹង និងបាក់បែកឆ្អឹង (CSOT)។ —— រាជធានីភ្នំពេញ៖ ថ្ងៃទី២៦ ខែកញ្ញា ឆ្នាំ២០២៦ ឯកឧត្តមសាស្ត្រាចារ្យ ឡឹម តារា រដ្ឋលេខាធិការក្រសួងសុខាភិបាល អញ្ជើញជាអធិបតីក្នុងពិធីបើក សន្និសីទប្រចាំឆ្នាំលើកទី២២ របស់សមាគមសល្យសាស្ត្រកម្ពុជាផ្នែកជំងឺឆ្អឹង និងបាក់បែកឆ្អឹង (CSOT) នៅសណ្ឋាគារសុខា។ ឯកឧត្តមសាស្រ្តាចារ្យ បានសម្តែងការអបអរសាទរ និងវាយតម្លៃខ្ពស់ចំពោះ CSOT ដែលបានបន្តរួមចំណែកក្នុងការអភិវឌ្ឍវិស័យសល្យសាស្ត្រឆ្អឹង និងបាក់បែក តាមរយៈការបណ្តុះបណ្តាល ការស្រាវជ្រាវ ការផ្លាស់ប្តូរចំណេះដឹង និងកិច្ចសហប្រតិបត្តិការជាតិ និងអន្តរជាតិ។ ឯកឧត្តមសាស្ត្រាចារ្យបានគូសបញ្ជាក់ថា សល្យសាស្ត្រឆ្អឹង និងបាក់បែក គឺជាផ្នែកដ៏សំខាន់ នៃប្រព័ន្ធសុខាភិបាល ដោយជំងឺឆ្អឹង ការបាក់បែក និងការរងរបួសនៃប្រព័ន្ធចលនា អាចប៉ះពាល់យ៉ាងខ្លាំងដល់សុខភាព សមត្ថភាពធ្វើការ ជីវភាពរស់នៅ និងគុណភាពជីវិតរបស់ប្រជាពលរដ្ឋ។ ដូច្នេះ ការអភិវឌ្ឍសមត្ថភាពអ្នកជំនាញក្នុងវិស័យនេះ គឺមានសារៈសំខាន់សម្រាប់ការឆ្លើយតបទៅនឹងតម្រូវការសុខភាពរបស់ប្រជាជន។ ពាក់ព័ន្ធនឹងប្រធានបទ «នវានុវត្តន៍ និងឧត្តមភាព ក្នុងការព្យាបាល និងការថែទាំជំងឺ និងបាក់បែកឆ្អឹងនៅកម្ពុជា» ឯកឧត្តមសាស្ត្រាចារ្យបានលើកឡើងថា នវានុវត្តន៍ មិនមែនមានន័យត្រឹមតែការប្រើប្រាស់បច្ចេកវិទ្យា ឬឧបករណ៍ថ្មីៗនោះទេ ប៉ុន្តែរួមមានការគិតថ្មី វិធីសាស្ត្រថ្មី ការអនុវត្តផ្អែកលើភស្តុតាង និងការស្វែងរកវិធីដែលល្អប្រសើរជាងមុនសម្រាប់អ្នកជំងឺ។ ចំណែកឯ ឧត្តមភាពវិជ្ជាជីវៈ គឺជាការប្តេជ្ញាចិត្តក្នុងការផ្តល់សេវាដែលមានគុណភាព សុវត្ថិភាព ប្រសិទ្ធភាព និងមនុស្សធម៌។ ឯកឧត្តមសាស្ត្រាចារ្យបានលើកទឹកចិត្តឱ្យសន្និសីទនេះក្លាយជាវេទិកាសម្រាប់ ការពិភាក្សា ការសួរ-ឆ្លើយ ការផ្លាស់ប្តូរបទពិសោធន៍ និងការបង្កើតគំនិតថ្មីៗ ដែលអាចយកទៅអនុវត្តជាក់ស្តែងក្នុងការថែទាំអ្នកជំងឺ មិនមែនត្រឹមតែជាវេទិកាសម្រាប់ការបង្ហាញចំណេះដឹងប៉ុណ្ណោះទេ។ ជាមួយគ្នានេះ ឯកឧត្តមសាស្ត្រាចារ្យបានផ្តល់សារសំខាន់ដល់ គ្រូពេទ្យឯកទេសវ័យក្មេង វេជ្ជបណ្ឌិតកំពុងបន្តការសិក្សា និងអ្នកស្រាវជ្រាវ ឱ្យបន្តអភិវឌ្ឍខ្លួនតាមរយៈការរៀនសូត្រជាបន្តបន្ទាប់ ការអនុវត្តជាក់ស្តែង និងការប្រកាន់ខ្ជាប់នូវសីលធម៌វិជ្ជាជីវៈ និងការទទួលខុសត្រូវចំពោះអ្នកជំងឺ។ ឯកឧត្តមបានសង្កត់ធ្ងន់ថា ការរីកចម្រើននៃវិស័យសល្យសាស្ត្រឆ្អឹង និងបាក់បែក មិនអាចពឹងផ្អែកលើស្ថាប័ន ឬបុគ្គលណាមួយតែឯងបានឡើយ ប៉ុន្តែត្រូវការកិច្ចសហការរវាងសមាគមវិជ្ជាជីវៈ ស្ថាប័នបណ្តុះបណ្តាល មន្ទីរពេទ្យ អ្នកជំនាញ និងដៃគូជាតិ-អន្តរជាតិ ដើម្បីពង្រឹងការបណ្តុះបណ្តាល ការស្រាវជ្រាវ ការចែករំលែកចំណេះដឹង និងការអភិវឌ្ឍសេវាសុខាភិបាល។ ជាចុងក្រោយ ឯកឧត្តមសាស្ត្រាចារ្យបានអំពាវនាវឱ្យសមាជិកវិជ្ជាជីវៈទាំងអស់បន្តរួមគ្នាលើកកម្ពស់ ចំណេះដឹង ជំនាញ សីលធម៌វិជ្ជាជីវៈ គុណភាព និងសុវត្ថិភាពអ្នកជំងឺ ដើម្បីឱ្យការរីកចម្រើននៃសល្យសាស្ត្រឆ្អឹង និងបាក់បែក ក្លាយជាកម្លាំងសំខាន់មួយក្នុងការលើកកម្ពស់គុណភាពសេវាសុខាភិបាល និងគុណភាពជីវិតរបស់ប្រជាពលរដ្ឋកម្ពុជា។ គួរបញ្ជាក់ផងដែរថា សន្និសីទនេះមានការចូលរួមពីវាគ្មិនអន្តរជាតិល្បីៗចំនួន ១០នាក់ វាគ្មិនជាតិចំនួន ២០នាក់ និងអ្នកចូលរួមសរុបប្រមាណ ២៥០នាក់។ **🌐**[Website](https://moh.gov.kh/kh/home) 📱[Facebook](https://www.facebook.com/MinistryofHealthofCambodia?mibextid=ZbWKwL) 📱[Telegram](https://t.me/MOHCambodia) 📱[X (twitter)](https://x.com/MohCambodia) 📱[Tiktok](https://www.tiktok.com/@mohcambodia) 📱[YouTube](https://www.youtube.com/@MOHCambodia)