商务部发布原产地证申请新规 规范出口流程










分类政策
事件时间2026-09-23
地点金边
来源柬埔寨商务部
发布时间2026/09/25 09:37
详情描述
2026年9月23日下午,柬埔寨商务部在金边总部举行会议,由商务服务总局局长何西永(Ho Sivyong)主持,旨在宣传原产地证(CO)申请及相关出口程序新规。商务部相关部门领导、进出口司及经济特区出口管理司官员出席会议。
此次会议主要围绕三项核心内容展开:首先是明确原产地证申请与签发的最新程序及法规,确保相关流程规范化;其次是加强对出口生产所需原材料库存的核查与验证工作;最后是推广使用自动化系统(co.moc.gov.kh)办理相关业务,以提升服务透明度与办理效率。
如需获取更多政策详情或相关信息,可访问商务部官方网站或关注其官方Telegram频道。
📋 简要摘要 ▸
商务部举行会议,宣传原产地证(CO)申请及相关出口程序新规,旨在更新并规范出口管理流程。
📋 完整原文 ▸
(ភ្នំពេញ)៖ នារសៀលថ្ងៃពុធ ទី២៣ ខែកញ្ញា ឆ្នាំ២០២៦ នៅទីស្តីការក្រសួងពាណិជ្ជកម្ម ឯកឧត្តម ហូ ស៊ីវយ៉ុង អគ្គនាយក នៃអគ្គនាយកដ្ឋានសេវាពាណិជ្ជកម្ម បានអញ្ជើញដឹកនាំ «កិច្ចប្រជុំផ្សព្វផ្សាយប្រកាសស្តីពីនីតិវិធីក្នុងការស្នើសុំ និងការផ្តល់វិញ្ញាបនបត្របញ្ជាក់ដើមកំណើតទំនិញ (CO) និងប្រកាសពាក់ព័ន្ធផ្សេងទៀត» ដែលទទួលបានការចូលរួមពីថ្នាក់ដឹកនាំអគ្គនាយកដ្ឋាន លោក លោកស្រីជាប្រធាន និងអនុប្រធាននាយកដ្ឋាន មន្ត្រីរាជការ នៃនាយកដ្ឋាននាំចេញ-នាំចូល និងនាយកដ្ឋានគ្រប់គ្រងការនាំចេញក្នុងតំបន់សេដ្ឋកិច្ចពិសេស។
កិច្ចប្រជុំនេះត្រូវបានរៀបចំឡើង ដើម្បីធ្វើបច្ចុប្បន្នភាព និងផ្សព្វផ្សាយអំពី៖ ១. នីតិវិធី និងបទប្បញ្ញត្តិថ្មីៗនៃការផ្តល់វិញ្ញាបនបត្រ CO៖ ណែនាំអំពីនីតិវិធី និងបទប្បញ្ញត្តិថ្មីៗ ពាក់ព័ន្ធនឹងការស្នើសុំ និងការផ្តល់វិញ្ញាបនបត្របញ្ជាក់ដើមកំណើតទំនិញ (CO) ឱ្យបានកាន់តែច្បាស់លាស់។ ២. ការពិនិត្យ និងផ្ទៀងផ្ទាត់សន្និធិវត្ថុធាតុដើម៖ ពង្រឹងការត្រួតពិនិត្យ និងផ្ទៀងផ្ទាត់សន្និធិវត្ថុធាតុដើម សម្រាប់បម្រើដល់ផលិតកម្មនាំចេញ។ ៣. ការប្រើប្រាស់ប្រព័ន្ធស្វ័យប្រវត្តកម្មក្នុងការស្នើសុំ និងការផ្តល់សេវា៖ ជំរុញការប្រើប្រាស់ប្រព័ន្ធស្វ័យប្រវត្តកម្ម (co.moc.gov.kh) ដើម្បីធានាតម្លាភាព និងភាពឆាប់រហ័ស៕
…
ភ្ជាប់មកកាន់ក្រសួងពាណិជ្ជកម្ម តាមតំណភ្ជាប់ខាងក្រោម៖
Connect with Ministry of Commerce:
🌐 [Facebook ](https://web.facebook.com/moc.gov.kh)
🌐 [Telegram](https://t.me/mocnewsfeed)
🌐 [Website](https://www.moc.gov.kh/)
🌐 [YouTube](https://www.youtube.com/@mocgovkhcambodia)
🌐 [X (Twitter](https://twitter.com/MoCCambodia))