法语国家峰会金边开幕 82国派代表 23位领导人到场
分类外交
事件时间2026-11-15
地点金边
来源CN123
发布时间2026/11/15 11:07
详情描述
11月15日上午,第20届法语国家组织峰会在金边开幕,主题为“携手共建和平,共享繁荣与持久稳定”。该组织有90个成员国、5个准成员及32个观察员国,本次共有82个国家和地区派代表出席,其中23位为国家元首、政府首脑或地区与省级政府首长,开幕式由西哈莫尼国王主持。
📋 完整原文 ▸
នៅព្រឹកថ្ងៃទី១៥ ខែវិច្ឆិកា ឆ្នាំ២០២៦នេះ ប្រមុខរដ្ឋ ប្រមុខរដ្ឋាភិបាល និងប្រមុខរដ្ឋាភិបាលតំបន់ និងខេត្តចំនួន ដែលជាសមាជិករបស់អង្គការហ្វ្រង់កូហ្វូនី (OIF) បានចូលរួមកិច្ចប្រជុំកំពូលហ្វ្រង់កូហ្វូនី លើកទី២០ នៅរាជធានីភ្នំពេញ ជាបេះដូងនៃព្រះរាជាណាចក្រកម្ពុជា។
កិច្ចប្រជុំកំពូលនេះបានធ្វើឡើងក្រោមមូលបទនៃកិច្ចប្រជុំកំពូល «រួមគ្នាបន្តកសាងសន្តិភាព ដើម្បីវិបុលភាពរួម និងស្ថិរភាពយូរអង្វែង»។
ព្រះរាជពិធីបើកកិច្ចប្រជុំកំពូលហ្វ្រង់កូហ្វូនី លើកទី២០នេះ បានធ្វើឡើងក្រោមព្រះរាជាធិបតីភាពដ៏ខ្ពង់ខ្ពស់បំផុតរបស់ព្រះករុណា ព្រះបាទសម្តេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា។
កិច្ចប្រជុំនេះប្រព្រឹត្តទៅនៅមជ្ឈមណ្ឌលសន្និបាត និងពិព័រណ៍អន្តរជាតិជ្រោយចង្វារ (OCIC)។
អង្គការអន្តរជាតិហ្វ្រង់កូហ្វូនី បច្ចុប្បន្ននេះមានសមាជិកចំនួន ៩០ប្រទេសក្នុងនោះសមាជិកពេញសិទ្ធិចំនួន៥៣ សមាជិកបម្រុងចំនួន ៥ និងប្រទេសសង្កេតការណ៍ចំនួន៣២។
ក្នុងចំណោមប្រទេសសមាជិក៩០នេះ ប្រទេស និងដែនដីចំនួន៨២ បានអញ្ជើញចូលរួមក្នុងនោះមានប្រមុខរដ្ឋ និងប្រមុខរដ្ឋាភិបាល និងប្រមុខរដ្ឋាភិបាលតំបន់ និងខេត្តចំនួន២៣។