洪玛奈会见本迪戈坎根技术学院代表 推动柬埔寨职业技术培训

洪玛奈会见本迪戈坎根技术学院代表 推动柬埔寨职业技术培训
分类政治
事件时间2026-10-22 15:00
地点金边
来源洪玛奈首相
发布时间2026/10/22 20:11

详情描述

2026年10月22日下午,柬埔寨首相洪玛奈在金边和平大厦会见了本迪戈坎根技术学院(BKI)董事会主席莎兰·伯罗(Sharan BURROW)及代表团一行。 莎兰·伯罗在会谈中介绍了BKI在提升职业技能与劳动力发展方面的进展,并表示该机构将继续支持柬埔寨的经济增长。她强调,通过针对柬埔寨实际情况定制培训模式,BKI将加强与柬埔寨劳工与职业培训部等相关部门的合作,以落实政府在职业技术培训(TVET)领域的政策,助力国家经济多元化发展。 洪玛奈对BKI在柬埔寨劳动力技能建设方面的贡献表示认可。他指出,柬埔寨政府将“人”视为核心优先事项,重点投资领域涵盖医疗、教育、职业技术培训及就业创造。他强调,高质量的职业培训必须与市场实际需求紧密结合。 洪玛奈进一步阐述了柬埔寨的工业发展战略,即推动国家从农业经济向工业经济转型。政府计划深入参与区域及全球供应链,特别是在汽车零部件和设备制造领域,以提升国内附加值。他鼓励BKI代表团与柬埔寨相关部门深化合作,确保培训成果能够有效满足当前及未来的市场需求,将合作计划转化为实际成效。
📋 简要摘要 ▸
柬埔寨首相洪玛奈会见本迪戈坎根技术学院(BKI)代表,双方就提升柬埔寨劳动力技能及职业培训合作进行深入探讨,旨在通过技术赋能推动国家经济发展。
📋 完整原文 ▸
វិទ្យាស្ថានបណ្ដុះបណ្ដាលបច្ចេកទេស Bendigo Kangan Institute (BKI) ប្ដេជ្ញារួមចំណែកអភិវឌ្ឍកម្លាំងពលកម្មជំនាញនៅកម្ពុជា នារសៀលថ្ងៃទី២២ ខែតុលា ឆ្នាំ២០២៦, នៅវិមានសន្តិភាព, សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានអនុញ្ញាតឱ្យលោកស្រី Sharan BURROW ប្រធានក្រុមប្រឹក្សាភិបាលនៃវិទ្យាស្ថានបណ្ដុះបណ្ដាលបច្ចេកទេស Bendigo Kangan Institute (BKI) និងសហការី ចូលជួបសម្តែងការគួរសម និងពិភាក្សាការងារ។ ក្នុងឱកាសនៃជំនួប, លោកស្រីប្រធានក្រុមប្រឹក្សាភិបាលបានគោរពរាយការណ៍ជូនសម្តេចធិបតី អំពីវឌ្ឍនភាពការងាររបស់វិទ្យាស្ថាន BKI ក្នុងការលើកកម្ពស់ជំនាញ និងអភិវឌ្ឍកម្លាំងពលកម្មជំនាញ ព្រមទាំងបានវាយតម្លៃខ្ពស់ចំពោះភាពជាដៃគូរវាង BKI និងកម្ពុជា។ លោកស្រីបានគូសបញ្ជាក់ថា វិទ្យាស្ថាន BKI នឹងបន្តគាំទ្រ និងខិតខំប្រឹងប្រែងចូលរួមចំណែកជំរុញកំណើនសេដ្ឋកិច្ចកម្ពុជា តាមរយៈការបណ្ដុះបណ្ដាលជំនាញវិជ្ជាជីវៈដល់ប្រជាពលរដ្ឋកម្ពុជា។ លោកស្រី Sharan BURROW បានសង្កត់ធ្ងន់លើសារៈសំខាន់នៃការកសាងកម្លាំងពលកម្មជំនាញ ក្នុងការធ្វើពិពិធកម្មសេដ្ឋកិច្ច និងបានបង្ហាញពីការប្ដេជ្ញាចិត្តបន្តពង្រឹងកិច្ចសហការជិតស្និទ្ធជាមួយក្រសួងស្ថាប័នពាក់ព័ន្ធកម្ពុជា ជាពិសេសក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ តាមរយៈការបង្កើតម៉ូឌែលបណ្ដុះបណ្ដាលសមស្របទៅនឹងស្ថានភាពជាក់ស្តែងរបស់កម្ពុជា សំដៅចូលរួមចំណែកសម្រេចនូវគោលនយោបាយរបស់រាជរដ្ឋាភិបាលលើការបណ្ដុះបណ្ដាលបច្ចេកទេស និងវិជ្ជាជីវៈ (TVET)។ ជាការឆ្លើយតប, សម្តេចធិបតី បានសម្តែងក្តីសោមនស្សរីករាយ និងវាយតម្លៃខ្ពស់ចំពោះកិច្ចខិតខំប្រឹងប្រែងរបស់វិទ្យាស្ថាន BKI ក្នុងការរួមចំណែកកសាង និងអភិវឌ្ឍកម្លាំងពលកម្មជំនាញនៅកម្ពុជា នាពេលកន្លងមក។ សម្តេចធិបតីបានគូសរំលេចថា រាជរដ្ឋាភិបាលកម្ពុជាចាត់ទុក «មនុស្ស» ជាអាទិភាពគន្លឹះទីមួយ ដែលក្នុងនោះមូលដ្ឋានគ្រឹះក្នុងការកសាងមូលធនមនុស្ស គឺការវិនិយោគលើវិស័យសុខភាព, ការអប់រំ, ការបណ្តុះបណ្តាលបច្ចេកទេសនិងវិជ្ជាជីវៈ, និងបង្កើតការងារសមរម្យ។ សម្តេចធិបតីបានបញ្ជាក់បន្ថែមថា ការបណ្ដុះបណ្ដាលបច្ចេកទេស និងវិជ្ជាជីវៈប្រកបដោយគុណភាព ត្រូវតែផ្សារភ្ជាប់ឱ្យជិតស្និទ្ធទៅនឹងការអនុវត្ត និងតម្រូវការជាក់ស្តែង របស់ទីផ្សារ។ ជាមួយគ្នានេះ, សម្តេចធិបតីបានលើកឡើងពីយុទ្ធសាស្ត្ររបស់រាជរដ្ឋាភិបាលក្នុងការអភិវឌ្ឍវិស័យឧស្សាហកម្មកម្ពុជា ជាមួយនឹងឆន្ទៈចង់ប្រែក្លាយកម្ពុជាពីប្រទេសដែលពឹងផ្អែកលើកសិកម្ម ទៅជាប្រទេសដែលពឹងផ្អែកលើឧស្សាហកម្ម។ ជាក់ស្តែង, រាជរដ្ឋាភិបាលមានបំណងបញ្ជ្រាបខ្លួនចូលទៅក្នុងខ្សែច្រវាក់ផ្គត់ផ្គង់តបន់ និង សកល លើផ្នែកគ្រឿងបន្លាស់ និងបរិក្ខាររថយន្ត ដែលជាការបោះជំហានដ៏សំខាន់ក្នុងការធ្វើពិពិធកម្មសេដ្ឋកិច្ច និងបង្កើនតម្លៃបន្ថែមក្នុងស្រុក បន្ថែមលើការដំឡើង និងផ្គុំរថយន្តដែលមានស្រាប់។ មុននឹងបញ្ចប់, សម្តេចធិបតីបានលើកទឹកចិត្តឱ្យលោកស្រីប្រធានក្រុមប្រឹក្សាភិបាល និងសហការី បន្តកិច្ចសហការយ៉ាងជិតស្និទ្ធជាមួយក្រសួង ស្ថាប័នពាក់ព័ន្ធកម្ពុជា ដើម្បីបន្តបណ្តុះបណ្តាលកម្លាំងពលកម្មជំនាញកម្ពុជា ឱ្យកាន់តែឆ្លើយតបបាន ទៅនឹងតម្រូវការទីផ្សារជាក់ស្តែង ទាំងក្នុងពេលបច្ចុប្បន្ន និងអនាគត ព្រមទាំងប្រែក្លាយផែនការសហប្រតិបត្តិការនានា ឱ្យចេញជាលទ្ធផលជាក់ស្តែងប្រកបដោយប្រសិទ្ធភាពខ្ពស់៕ 🌐 [Hun Manet](https://www.facebook.com/profile.php?id=100069511484329) 🌐 [Samdech Thipadei Hun Manet, Prime Minister ](https://www.facebook.com/Dr.Hunmanetofcambodia)[of Cambodia](https://www.facebook.com/Dr.Hunmanetofcambodia/posts/pfbid0LmbQiD5QcHYoUaa5j3CwGJa1w5cEYS1hdo8DNogvvBjAqxzRvVj5tovmbGWzX75ol) 🌐[ Telegram ](https://t.me/Dr_Hunmanetofcambodia) 🌐 [Tiktok](https://www.tiktok.com/@dr.hunmanetofcambodia?is_from_webapp=1&sender_device=pc) 🌐 [YouTube](https://www.youtube.com/@Dr.Hunmanetofcambodia) 🌐 [Instagram](https://www.instagram.com/dr.hunmanetofcambodia) 🌐 [X](https://twitter.com/dr_hunmanet_pm) 😍 [CoolApp](https://channel.coolapp.com.kh/@dr.hunmanetofcambodia) #ហ៊ុនម៉ាណែត #Hunmanet #កម្ពុជា #cambodia #សន្តិភាពនៅកម្ពុជា #Peaceincambodia