碧占莫妮探望烈士遗孀 心脏病患者获手术救治

分类社会民生
地点特本克蒙省
来源新鲜报
发布时间2026/11/06 06:26

详情描述

柬埔寨特本克蒙省一名烈士遗孀库特桑伊长期患先天性心脏病,体弱贫血、家境困难。洪玛奈夫人碧占莫妮博士在慰问烈士家属、缅怀牺牲军人时了解到她的处境并推动救治,患者已成功接受心脏开胸手术。术后她作为家庭主妇兼熟练缝纫工独自抚养子女,生活重回正轨。
📋 完整原文 ▸
**ភរិយាវីរៈកងទ័ពពលី ទទួលបានការព្យាបាលបេះដូងចំហ ក្រោយបានជួបលោកជំទាវបណ្ឌិត ពេជ ចន្ទមុនី** **(ភ្នំពេញ)៖ អ្នកស្រី ឃុត សំអ៊ី ជាភរិយារបស់វីរៈកងទ័ព ដែលបានពលីក្នុងបុព្វហេតុការពារទឹកដី។ អ្នកស្រីមានជំងឺបេះដូងចំហប្រចាំកាយនាំឱ្យសុខភាពមិនល្អ កម្លាំងកាយមិនមាំមួន និងស្លេកស្លាំង។** **ក្នុងវេលាដែល លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត» អញ្ជើញគោរពវិញ្ញាណក្ខន្ធវីរយុទ្ធជនពលី ជាមួយក្រុមគ្រួសារសពដែលរស់នៅភូមិល្ងៀង ឃុំល្ងៀង ស្រុកត្បូងឃ្មុំ ខេត្តត្បូងឃ្មុំ អ្នកស្រី ឃុត សំអ៊ី ក្រៅពីរៀបរាប់អំពីវីរភាពដ៏អង់អាចក្លាហានរបស់ស្វាមី អ្នកស្រីថែមទាំងជម្រាបអំពីជីវភាពប្រចាំថ្ងៃរបស់ខ្លួនជូនលោកជំទាវបណ្ឌិត។ ** **បន្ទាប់ពីបានស្តាប់នូវស្ថានភាពរស់នៅជាមួយជំងឺប្រហោងបេះដូងយ៉ាងលំបាករ៉ាំរ៉ៃអស់ជាយូរខែឆ្នាំ និងដោយមានក្តីបារម្ភ អាណិតអាសូរជាពន់ពេកផងនោះ លោកជំទាវបណ្ឌិត ចាត់ចែងបន្ទាន់ឱ្យក្រុមគ្រូពេទ្យរបស់សមាគមគ្រូពេទ្យស្ម័គ្រចិត្តយុវជនសម្តេចតេជោ (TYDA) នាំអ្នកជំងឺទៅព្យាបាលនៅមន្ទីរពេទ្យកាល់ម៉ែត រាជធានីភ្នំពេញ។** **កាលពីរស់នៅជាមួយជំងឺ អ្នកស្រី ឃុត សំអ៊ី ប្រឹងត្រដររស់ទាំងក្តីសង្ឃឹមតិចបំផុត ព្រោះប្រកបរបរអ្វីក៏មិនបានដោយសារជំងឺរបស់ខ្លួន គឺបានត្រឹមនៅផ្ទះមើលថែកូន។ ** **បន្ទាប់ពីទទួលបានការព្យាបាលយ៉ាងជោគជ័យ សព្វថ្ងៃក្រៅពីតួនាទីជាម្តាយ អ្នកស្រីគឺជាមេគ្រួសារ និងជាជាងកាត់ដេរសម្លៀកបំពាក់យ៉ាងជំនាញ ជាមួយជីវិតថ្មី ក្តីសង្ឃឹមថ្មី ហើយខិតខំបណ្តុះបណ្តាលកូនឱ្យក្លាយជាធនធានមនុស្សដ៏ល្អសម្រាប់សង្គមជាតិ៕**