🔹 ✨ នាព្រឹកថ្ងៃ អង្គារ ៤ កើត ខែ បុស្ស ឆ្នាំ ម្សាញ់ សប្ដស័ក ពុទ្ធសករាជ ២៥៦៩ ត្រូវនឹងថ្ងៃទី ២៣ ខែ ធ្នូ ឆ្នាំ ២០២៥ នៅទីស្តីការក្រសួងសេដ្ឋកិច្ច និង ហិរញ្ញវត្ថុ, ឯកឧត្តមបណ្ឌិត គង់ ម៉ារី រដ្ឋលេខាធិការក្រសួងសេដ្ឋកិច្ច និង ហិរញ្ញវត្ថុ, អគ្គលេខាធិការនៃអគ្គលេខាធិការដ្ឋានគណៈកម្មាធិការសេដ្ឋកិច្ចនិងធុរកិច្ចឌីជីថល និង ជាប្រធានក្រុមការងារអន្តរក្រសួងរៀបចំសេវាអេឡិចត្រូនិកសម្រាប់ធុរកិច្ច បានដឹកនាំកិច្ចប្រជុំក្រុមការងារអន្តរក្រសួងរៀបចំសេវាអេឡិចត្រូនិកសម្រាប់ធុរកិច្ច ដែលទទួលបានការចូលរួមពីថ្នាក់ដឹកនាំ តំណាងក្រសួង ស្ថាប័ន និង មន្ត្រីជំនាញបច្ចេកទេសពាក់ព័ន្ធ សរុបប្រមាណ ១៣០ រូប។
កិច្ចប្រជុំនេះត្រូវបានរៀបចំឡើងក្នុងគោលបំណង ពិនិត្យលើវឌ្ឍនភាពការងារ និង កំណត់ទិសដៅការងារអនុវត្តបន្តសម្រាប់ឆ្នាំ ២០២៦ ដោយពិនិត្យលើផែនការសកម្មភាពសម្រាប់ការអនុវត្តយុទ្ធសាស្រ្តស្ដីពីការអភិវឌ្ឍសេវាអេឡិចត្រូនិកសម្រាប់ធុរកិច្ចឆ្នាំ ២០២៥-២០២៨ ឱ្យកាន់តែមានប្រសិទ្ធភាព។
🔵 បណ្តាញប្រព័ន្ធផ្សព្វផ្សាយសង្គម៖ https://bit.ly/TSC_Social_Media