柬外交部就泰军越境侵占领土向国际社会提出抗议
| 分类 | 政务公告 |
| 事件时间 | 2026年3月27日 |
| 事件地点 | 柬埔寨菩萨省 |
| 发布时间 | 2026-03-27 20:12 |
新闻摘要
柬埔寨外交部向驻柬外交使团展示证据,抗议泰军在菩萨省特莫达地区设置障碍物并侵占柬方领土,认为此举严重破坏双边关系及边境和平。
លោកឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន រដ្ឋមន្ត្រីក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ នៅរសៀលថ្ងៃទី២៧ មីនា បង្ហាញផែនទីទឹកដីកម្ពុជានៅចំណុចច្រមុះជ្រូក (ផ្លូវបំបែកទៅកោះកុង-កាសុីណូ ) ស្ថិតនៅភូមិសង្គមថ្មី ឃុំថ្មដា ស្រុកវាលវែង ខេត្តពោធិ៍សាត់ ដែលត្រូវយោធាថៃ ចូលមករាយបន្លាលួស និងដាក់ទូកុងតឺន័រ ក្រោយកិច្ចព្រមព្រៀងលើបទឈប់បាញ់ ២៧ធ្នូ ឆ្នាំ២០២៥ ដល់ឯកអគ្គរាជទូត ឯកអគ្គរដ្ឋទូត តំណាងអង្គទូត ព្រមទាំងអង្គការអន្តរជាតិធំៗ ប្រចាំកម្ពុជា។
ក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ បានតវ៉ាប្រឆាំងនឹងសកម្មភាពរបស់កងកម្លាំងប្រដាប់អាវុធថៃ ដែលគឃ្លើនគ្រប់គ្រងនៅក្នុង និងជុំវិញតំបន់ជនស៊ីវិលខ្មែរ។ ក្រសួងការបរទេស ព្រួយបារម្ភយ៉ាងខ្លាំងចំពោះអធិបតេយ្យ និងបូរណភាពទឹកដីកម្ពុជា ដោយសង្កត់ធ្ងន់ថា សកម្មភាពរបស់ភាគីថៃនេះ ជាមូលហេតុធ្វើឱ្យខូចដល់កិច្ចខិតខំប្រឹងប្រែងកាត់បន្ថយភាពតានតឹងរវាងប្រទេសទាំងពីរ។
សកម្មភាពបំពានរបស់យោធាថៃនៅពេលនេះ បានបង្កក្តីបារម្ភយ៉ាងខ្លាំងចំពោះអធិបតេយ្យ និងបូរណភាពទឹកដីរបស់កម្ពុជា ហើយពុំសមស្របទៅនឹងវិធានការកាត់បន្ថយភាពតានតឹង ដែលមានចែងក្នុងចំណុចទី១ នៃសេចក្តីប្រកាសរួមនៃកិច្ចប្រជុំពិសេសលើកទី៣ របស់គណៈកម្មាធិការព្រំដែនទូទៅ (GBC) ថ្ងៃទី២៧ ខែធ្នូ ឆ្នាំ២០២៥។
[**Join AMS One-minute**](https://t.me/ams1minute)