柬埔寨国防部驳斥泰媒虚假报道,呼吁民众警惕假新闻

分类政务辟谣
事件时间4月15日
地点柬埔寨
来源新新报
发布时间2026/04/15 14:53
详情描述
柬埔寨国防部发言人玛丽·苏嘉塔于4月15日发表声明,严厉驳斥了关于“柬埔寨请求开放紧急物资运输通道”的虚假报道。发言人指出,泰方系单方面关闭边境,重开责任在于泰方。柬方对此类恶意造谣行为表示遗憾,并呼吁公众在获取信息时务必核实来源,切勿轻信虚假宣传。
📋 完整原文 ▸
កម្ពុជា បដិសេធការផ្សាយរបស់សារព័ត៌មានថៃដែលថា «កម្ពុជាស្នើឱ្យបើកច្រកដឹកជញ្ជូនទំនិញសង្គ្រោះបន្ទាន់»
កម្ពុជា បានច្រានចោលព័ត៌មាន ដែលផ្សព្វផ្សាយដោយបណ្តញសង្គម និងសារព័ត៌មាន របស់ថៃ ដែលថា «កម្ពុជាស្នើឱ្យបើកច្រកដឹកជញ្ជូនទំនិញសង្គ្រោះបន្ទាន់»។ ក្រសួង ការពារជាតិកម្ពុជា ថា នេះជាព័ត៌មានក្លែងក្លាយ និងផ្ទុយពីការពិតក្នុងចេតនា ដើម្បីបង្កការបំភ័ន្តសាធារណមតិជាតិ និងអន្តរជាតិ។
នៅក្នុងសេចក្តីប្រកាសព័ត៌មានចេញផ្សាយនៅរសៀលថ្ងៃទី១៥ ខែមេសា លោកស្រី ម៉ាលី សុជាតា អ្នកនាំពាក្យក្រសួងការពារជាតិ បានសម្តែងការខកចិត្ត និងបដិសេធចំពោះព័ត៌មានខាងលើនេះទាំងស្រុង។
លោកស្រី ម៉ាលី សុជាតិ បានគូសបញ្ជាក់ថា ថៃបានបិទច្រកព្រំដែនដោយឯកតោភាគី ដូច្នេះបើថៃចង់បើកឡើងវិញ វាក៏ជាការទទួលខុសត្រូវរបស់ថៃ ក្នុងការបើកឡើងវិញជាឯកតោភាគី។ ចំណែក កម្ពុជា តែងតែបានត្រៀមខ្លួនរួចជាស្រេច ដើម្បីឆ្លើយតបដោយសមស្រប និងត្រឹមត្រូវ។ អ្នកនាំពាក្យក្រសួងការពារជាតិ បញ្ជាក់ដូច្នេះ មុននឹងអំពាវនាវឱ្យសាធារណជន ប្រុងប្រយ័ត្ន ចៀសវៀងការចាញ់បោកព័ត៌មានមិនពិត និងក្លែងក្លាយ ដោយត្រូវផ្ទៀងផ្ទាត់ប្រភពឱ្យបានច្បាស់លាស់។