东盟观察团实地核查斯登美特桥受损情况 推动边境恢复
分类外交
事件时间2026-06-06 08:30
地点菩萨省威隆县
来源新柬埔寨日报
发布时间2026/06/06 14:55
详情描述
2026年6月6日上午8时30分,在柬埔寨协调组的陪同下,由菲律宾籍团长率领的东盟观察团(AOT)前往菩萨省威隆县特莫达乡,对斯登美特桥进行实地考察、验证并记录受损情况。
斯登美特桥是一座纯民用基础设施,距离柬泰边境数十公里。该桥于2025年12月13日遭泰国空军战机空袭,导致桥梁彻底损毁,交通中断。
柬埔寨国防部发言人表示,柬埔寨政府及国防部将继续履行相关和平协议,包括2025年10月26日签署的《柬泰和平协议》、2025年12月27日柬泰边境委员会(GBC)第三次特别会议联合声明及其他相关协议。柬方重申将严格遵守上述承诺,致力于推动边境局势尽快恢复正常,维护地区长期的和平与稳定。
📋 简要摘要 ▸
东盟观察团在柬埔寨协调组陪同下,前往菩萨省威隆县特莫达乡,对遭泰军空袭受损的斯登美特桥进行实地核查与评估。柬方重申将严格履行和平协议,致力于恢复边境地区的和平与稳定。
📋 完整原文 ▸
ក្រុមសង្កេតការណ៍អាស៊ាន (AOT) ចុះពិនិត្យស្ពានស្ទឹងមេទឹក ដែលយោធាថៃទម្លាក់គ្រាប់កម្ទេច
=====
នៅថ្ងៃសៅរ៍ ទី៦ ខែមិថុនា ឆ្នាំ២០២៦ វេលាម៉ោង ០៨:៣០នាទីព្រឹក ក្រុមអ្នកសម្របសម្រួល (CLG) នៃព្រះរាជាណាចក្រកម្ពុជា បានសម្របសម្រួលជូនក្រុមអ្នកសង្កេតការណ៍អាស៊ាន (AOT) ដឹកនាំដោយប្រធានបេសកកម្មក្រុមអ្នកសង្កេតការណ៍អាស៊ាន (HOM AOT) ហ្វីលីពីន ដើម្បីចុះសង្កេតការណ៍ ផ្ទៀងផ្ទាត់ និងរាយការណ៍អំពីស្ថានភាពនៅស្ពានស្ទឹងមេទឹក ស្ថិតក្នុងឃុំថ្មដា ស្រុកវាលវែង ខេត្តពោធិ៍សាត់។
គួរបញ្ជាក់ផងដែរថា ស្ពានស្ទឹងមេទឹក បានរងការវាយប្រហារដោយយន្តហោះចម្បាំងទម្លាក់គ្រាប់បែកពីសំណាក់កងទ័ពអាកាសរបស់ថៃ បណ្តាលឱ្យខូចខាតនិងដាច់ទាំងស្រុងមិនអាចចរាចរណ៍ទៅមកបាន កាលពីថ្ងៃទី១៣ ខែធ្នូ ឆ្នាំ២០២៥។
ស្ពាននេះគឺជាហេដ្ឋារចនាសម្ព័ន្ធស៊ីវិលសុទ្ធសាធ ដែលមានទីតាំងស្ថិតនៅចម្ងាយរាប់សិបគីឡូម៉ែត្រពីព្រំដែនកម្ពុជា-ថៃ។
រាជរដ្ឋាភិបាល និងក្រសួងការពារជាតិកម្ពុជានៅតែបញ្ជាក់ពីការប្តេជ្ញាចិត្តយ៉ាងម៉ឺងម៉ាត់ ស្មោះត្រង់ សុចរិតក្នុងការគោរព និងអនុវត្តយ៉ាងពេញលេញ និងខ្ជាប់ខ្ជួនបំផុតសេចក្តីប្រកាសរួមនៃកិច្ចប្រជុំពិសេសលើកទី៣ នៃគណៈកម្មាធិការព្រំដែនទូទៅកម្ពុជា-ថៃ (GBC) ថ្ងៃទី២៧ ខែធ្នូ ឆ្នាំ២០២៥, សេចក្តីថ្លែងការណ៍រួមស្តីពីកិច្ចព្រមព្រៀងសន្តិភាពរវាងកម្ពុជានិងថៃ ថ្ងៃទី២៦ ខែតុលា ឆ្នាំ២០២៥ និងកិច្ចព្រមព្រៀងពាក់ព័ន្ធផ្សេងទៀត ដើម្បីឆ្ពោះទៅការធ្វើឱ្យប្រសើរឡើងវិញឆាប់រហ័ស និងការវិលត្រឡប់ទៅរកប្រក្រតីភាព សន្តិភាព និងស្ថិរភាពយូរអង្វែង។
ប្រភពៈ អ្នកនាំពាក្យក្រសួងការពារជាតិ