东盟观察员小组负责人换届 菲律宾籍格伦·吉·迪松接任
分类政治
事件时间2026-05-08
地点诗梳风
来源CNC热闻
发布时间2026/05/08 12:47
详情描述
2026年5月8日,东盟观察员小组(AOT)在班迭棉吉省诗梳风市的第二办公室举行负责人交接仪式。菲律宾籍格伦·吉·迪松(Glenn G. Dizon)正式接替莫哈末·阿明·本·巴哈隆(Mohd Amin Bin Baharom),出任新一任东盟观察员小组负责人。
格伦·吉·迪松在仪式上表示,将继续履行该小组的使命,以中立态度在柬泰边境开展监督、核实及报告工作,确保真实反映边境局势。
柬埔寨国防部发言人指出,柬方将持续支持东盟观察员小组的工作,并强调该小组在监督柬泰双方停火协议及相关共识执行方面具有重要作用。通过该小组的核实与报告,旨在提升边境地区的透明度与问责制,促进双方互信。此外,柬方表示欢迎其他友好国家参与相关协助工作。
📋 简要摘要 ▸
东盟观察员小组(AOT)于5月8日在诗梳风举行负责人交接仪式。菲律宾籍格伦·吉·迪松正式接替莫哈末·阿明·本·巴哈隆,担任新一任负责人。该小组将继续在柬泰边境执行监督、核实及报告任务,以确保双方停火协议及相关共识得到有效执行,维护边境地区稳定与互信。
📋 完整原文 ▸
លោកឧត្ដមនាវីត្រី គ្លេន ហ្ស៊ី ឌីហ្សុន ជាប្រធានបេសកកម្មប្តូរវេន នៃក្រុមអ្នកសង្កេតការណ៍អាស៊ាន (ហ្វីលីពីន)ថ្មី ប្រចាំព្រះរាជាណាចក្រកម្ពុជា
ពិធីផ្ទេរ-ប្រគល់ភារកិច្ចដឹកនាំរបស់ប្រធានបេសកកម្ម (HOM) ប្រចាំកម្ពុជា បានធ្វើឡើងនៅព្រឹកថ្ងៃទី៨ ខែឧសភានេះ នាស្នាក់ការទី២ ក្រុងសិរីសោភ័ណ ខេត្តបន្ទាយមានជ័យ។ លោកវរសេនីយ៍ទោ MOHD AMIN BIN BAHAROM ជាប្រធានស្តីទី នៃក្រុមអ្នកសង្កេតការណ៍អាស៊ាន (AOT HOM) បានបញ្ចប់អាណត្តិ និងបានប្រគល់ភារកិច្ចជូនទៅលោកឧត្ដមនាវីត្រី គ្លេន ហ្ស៊ី ឌីហ្សុន ជាប្រធានបេសកកម្មប្តូរវេន នៃក្រុមអ្នកសង្កេតការណ៍អាស៊ាន (ហ្វីលីពីន) ថ្មី។
ក្នុងឱកាសនោះ ឧត្ដមនាវីត្រី គ្លេន ហ្ស៊ី ឌីហ្សុន បានបង្ហាញសាជាថ្មីអំពីការប្តេជ្ញាចិត្តខ្ពស់ក្នុងការបន្តបេសកកម្មដ៏មានសារៈសំខាន់នេះ និងខិតខំបំពេញការងារឱ្យសកម្ម ប្រកបដោយអព្យាក្រឹត្យភាព និងបន្តធ្វើការចុះសង្កេតការណ៍ ផ្ទៀតផ្ទាត់ រាយការណ៍ អំពីស្ថានភាពពិតតាមបណ្តោយព្រំដែនកម្ពុជា-ថៃ។
សូមគូសបញ្ជាក់សាជាថ្មីថា កម្ពុជានៅតែផ្តល់ការគាំទ្រយ៉ាងពេញទំហឹងដល់ក្រុមអ្នកសង្កេតការណ៍អាស៊ាន (AOT) ព្រមទាំងសង្កត់ធ្ងន់ទៅលើសារៈសំខាន់មិនអាចខ្វះបានក្នុងការពង្រឹងតួនាទី និងអាណត្តិរបស់ AOT ដើម្បីផ្ទៀងផ្ទាត់ និងធានាការអនុវត្តបទឈប់បាញ់ ក៏ដូចជាវិធានការនានា ដែលបានឯកភាពគ្នារវាងកម្ពុជានិងថៃឱ្យបានពេញលេញ និងប្រកបដោយប្រសិទ្ធភាព សំដៅលើកកម្ពស់តម្លាភាព គណនេយ្យភាព និងការជឿទុកចិត្តគ្នាទៅវិញទៅមក និងតែងតែស្វាគមន៍ដល់បណ្តាប្រទេសជាមិត្តដែលមានបំណងក្នុងការចូលរួមជួយលើកិច្ចការនេះបន្ថែមទៀត។
ប្រភព៖ អ្នកនាំពាក្យក្រសួងការពារជាតិ