尼格罗万寺住持赞扬信众虔诚之心
发布时间2026/04/15 15:15
📋 完整原文 ▸
ចៅអធិការវត្តនិគ្រោធវ័ន ហៅគល់ទទឹង សរសើរទឹកចិត្តជ្រះថ្លារបស់ពុទ្ធបរិស័ទ
ទោះបីបច្ចុប្បន្នមានជួបវិបត្តិច្រើន
ព្រះចៅអធិការវត្តនិគ្រោធវ័ន (គល់ទទឹង) ព្រះនាមមង្គលធម្មកិច្ច ភួង សុវណ្ណ នៅថ្ងៃទី១៥ ខែមេសា ឆ្នាំ២០២៦ បានមានសង្ឃដីកាកោតសរសើរចំពោះទឹកចិត្តដ៏ជ្រះថ្លារបស់ពុទ្ធបរិស័ទជិតឆ្ងាយ ដែលនៅតែបន្តមកចូលរួមធ្វើបុណ្យធ្វើទានដោយក្តីរីករាយជាធម្មតា ទោះបីជាស្ថានទាំងពិភពលោក និងកម្ពុជាភាពបច្ចុប្បន្ន កំពុងជួបវិបត្តិច្រើនយ៉ាងណាក៏ដោយ។ ប៉ុន្តែ ព្រះអង្គមានសង្ឃដីកាសង្កត់ធ្ងន់ថា ការណ៍ដែលជួបវិបត្តិច្រើន ឬជួបទុក្ខលំបាកច្រើននេះ គឺដោយសារតែមានការអស់បុណ្យ ឬធ្លាក់បុណ្យតែប៉ុណ្ណោះ។
ដូច្នេះ ព្រះអង្គសូមអំពាវនាវដល់ប្រជាពលរដ្ឋ និងពុទ្ធបរិស័នានា បន្តនូវការរក្សាសីល បន្តនូវការធ្វើសេចក្តីល្អ និងការធ្វើបុណ្យតាមសទ្ធាជ្រះថ្លារបស់ខ្លួន ឱ្យបានកាន់តែច្រើនថែមទៀត។
#KhmerNewYear2026 #NokorSangkranta2026 #CambodiaAlwaysForPeace #BTVNews #សស្ដីឆ្នាំថ្មី #នគរសងក្រាន្ត #ចលឆ្នាំថ្មីប្រពៃណីជាតិខ្មែរ
[Website](https://www.btv.com.kh/) |[ Facebook](https://web.facebook.com/btvnewstv/) | [Telegram](https://t.me/btvnewscambodia) | [TikTok](https://www.tiktok.com/@btvcambodia)