2026年全国就业与生产力博览会开幕










类型招聘会
时间2026-09-12
地点金边
票价免费
组织柬埔寨劳工部
发布时间2026/09/12 14:45
活动详情
2026年全国就业与生产力博览会于9月12日至13日在金边正式举行。本次活动由柬埔寨劳工部主办,主题为“技能与就业:提高生产力以实现可持续经济增长”。
博览会现场汇集了150家企业参展,共计提供超过3.5万个就业岗位。活动旨在为求职者、雇主及职业培训机构搭建直接沟通的平台,支持求职者在现场投递简历并进行面试。
本次博览会向公众免费开放,欢迎有求职需求的民众前往参与。
📋 简要摘要 ▸
2026年全国就业与生产力博览会于9月12日至13日在金边举行,共有150家企业参展,提供超过3.5万个就业岗位,支持现场面试。
📋 完整原文 ▸
ឯកឧត្តម ឯម ច័ន្ទមករា អញ្ជើញចូលរួមពិធីបើកផ្លូវការពិព័រណ៍ជាតិការងារ និងផលិតភាពការងារ ឆ្នាំ២០២៦
=====================
(ភ្នំពេញ)៖ ដោយទទួលបានការចាត់តាំងដ៏ខ្ពង់ខ្ពស់ពីឯកឧត្តម កើត រិទ្ធ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្រ្តីក្រសួងយុត្តិធម៌, នៅព្រឹកថ្ងៃសៅរ៍ ទី១២ ខែកញ្ញា ឆ្នាំ២០២៦នេះ ឯកឧត្តម ឯម ច័ន្ទមករា រដ្ឋលេខាធិការ ក្រសួងយុត្តិធម៌ ចូលរួមអញ្ជើញពិធីបើកជាផ្លូវការពិព័រណ៍ជាតិការងារ និងផលិតភាពការងារ ឆ្នាំ២០២៦ ក្រោមប្រធានបទ “ជំនាញ និងការងារ៖ ផលិតភាពការងារដើម្បីកំណើនសេដ្ឋកិច្ចប្រកបដោយចីរភាព” ក្រោមអធិបតីដ៏ខ្ពង់ ខ្ពស់ ឯកឧត្តម សុខ ចិន្តាសោភា ឧបនាយករដ្ឋមន្ត្រី តំណាងដ៏ខ្ពង់ខ្ពស់ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា។
ថ្លែងនៅក្នុងពិធីនេះ ឯកឧត្តម ហេង សួរ រដ្ឋមន្ត្រីក្រសួងការងារនិងបណ្តុះបណ្តាលវិជ្ជាជីវៈ រំលឹកថា ពិព័រណ៍ជាតិការ ងារ និងផលិតភាពការងារ ដែលប្រៀបដូចជា “សួនការងារ” (Career Park) ដោយប្រមូលផ្តុំសហគ្រាស ក្រុមហ៊ុន និងឱកាសការងារជូនអ្នកកំពុងស្វែងរកការងារធ្វើ ត្រូវបានរាជរដ្ឋាភិបាលរៀបចំឡើងតាំងពីឆ្នាំ២០១១ ជារៀងរាល់ឆ្នាំ ដើម្បីបង្កើតជាអន្តរាគមន៍ទីផ្សារការងារ ពង្រឹងទំនាក់ទំនង និងផ្លាស់ប្តូរព័ត៌មានទីផ្សារការងារកាន់តែល្អ រវាងរាជរដ្ឋាភិបាល ដៃគូអភិវឌ្ឍន៍ ម្ចាស់រោងចក្រ សហគ្រាស គ្រឹះ ស្ថាន TVET ជាមួយអ្នកស្វែងរកការងារធ្វើ ជាពិសេសយុវជន ព្រមទាំងបង្កើនការយល់ដឹង បណ្តុះផ្នត់គំនិតពីការបង្កើនផលិតភាពការងារ។ ឯកឧត្តមរដ្ឋមន្រ្តីបញ្ជាក់ថា គិតត្រឹមឆ្នាំ២០២៥ កម្មវិធីនេះបានកៀរគរអ្នកចូលរួមទស្សនាសរុប ៤៨ម៉ឺននាក់ ក្រុមហ៊ុនចូលរួមតាំងបង្ហាញចំនួន ១ ៣៨៥ ឱកាសការងារចំនួន ២៤ម៉ឺនកន្លែង និងអ្នកបានការងារធ្វើមានជាង ១ម៉ឺននាក់ភ្លាមៗក្នុងថ្ងៃពិព័រណ៍ និងអ្នកទទួលបានការងារជាច្រើនទៀតនៅថ្ងៃបន្តបន្ទាប់។
ថ្លែងក្នុងពិធីបើកជាផ្លូវការនេះ ឯកឧត្តមឧបនាយករដ្ឋមន្ត្រី បានកោតសរសើរចំពោះក្រសួងការងារ និងដៃគូដែលបានរៀបចំវេទិកាដ៏សំខាន់នេះឡើងដែលមិនត្រឹមតែជាកន្លែងតាំងបង្ហាញ និងស្វែងរកការងារប៉ុណ្ណោះទេ ប៉ុន្តែជាយន្តការយុទ្ធសាស្ត្រគន្លឹះដែលផ្សារភ្ជាប់រវាងអ្នកស្វែងរកការងារ និយោជក និងគ្រឹះស្ថានអប់រំបណ្តុះបណ្តាល។ ឯកឧត្តមឧបនាយករដ្ឋមន្ត្រីបានវាយតម្លៃខ្ពស់ចំពោះក្រសួងការងារដែលបានអន្តរាគមន៍ជួយអតីតពលករដោយបុរេសកម្ម និងការប្តេជ្ញាចិត្តខ្ពស់ ក្រោមការតម្រង់ទិសរបស់ សម្តេចតេជោ និងការដឹកនាំរបស់ សម្តេចធិបតី តាមរយៈយុទ្ធនាការ “ខ្មែរជួយរកការងារឱ្យខ្មែរ” ជាពិសេសការសិក្សាពីទីផ្សារការងារដែលជាការត្រៀមខ្លួនទាំងពេលបច្ចុ ប្បន្ន និងអនាគត។ តាមរយៈនេះ ឯកឧត្តមជឿជាក់ថា ពិព័រណ៍ជាតិនាពេលនេះនឹងជំរុញការគាំទ្រ និងចូលរួមបន្ថែមទៀតពីភាគីពាក់ព័ន្ធដើម្បីពង្រឹងទំនាក់ទំនងឱ្យកាន់ តែស្អិតល្មួតជាមួយរាជរដ្ឋាភិបាលដែលបង្កើនចំណេះដឹង និងបណ្តុះផ្នត់គំនិតពីការបង្កើនផលិតភាពការ ងារបន្ថែមទៀត។
សូមបញ្ជាក់ថា ពិព័រណ៍ជាតិការងារ និងផលិតភាពការងារ ឆ្នាំ២០២៦ នៅថ្ងៃទី១២-១៣ ខែកញ្ញា ឆ្នាំ២០២៦នេះ មានក្រុមហ៊ុនធំៗចូលរួមតាំងបង្ហាញចំនួន ១៥០ក្រុមហ៊ុន ដែលផ្តល់ឱកាសការងារជាង ៣៥ ០០០កន្លែងសម្រាប់ដាក់ពាក្យភ្លាម សម្ភាសភ្លាមដោយផ្ទាល់ផងដែរ៕