劳工部在拜林及马德望举办大型招聘会

劳工部在拜林及马德望举办大型招聘会
劳工部在拜林及马德望举办大型招聘会
劳工部在拜林及马德望举办大型招聘会
劳工部在拜林及马德望举办大型招聘会
劳工部在拜林及马德望举办大型招聘会
劳工部在拜林及马德望举办大型招聘会
劳工部在拜林及马德望举办大型招聘会
劳工部在拜林及马德望举办大型招聘会
劳工部在拜林及马德望举办大型招聘会
劳工部在拜林及马德望举办大型招聘会
1/10
公司劳工部
地点拜林及马德望
薪资面议
类型全职
发布时间2026/09/26 16:33

职位描述

柬埔寨劳工部近期在拜林省萨拉格劳县及马德望省蒙雷西县举办大型招聘会,旨在为当地青年及返乡劳工提供就业渠道,提升生活水平。此次活动吸引了超过1000名民众参与,现场提供超过4000个就业岗位,参展企业涵盖多家工厂及银行等机构。 招聘会重点推介国内就业机会,鼓励求职者通过合法途径在本地企业、公司及工厂入职。在本地工作不仅能获得稳定薪资,还可享受国家社会保障基金(NSSF)提供的职业风险保障、医疗保健及养老金福利,并能实现就近就业,与家人团聚。 针对求职者技能提升需求,劳工部同步推广TVET职业技能培训计划。该计划面向青年及返乡劳工提供免费的硬技能与软技能培训,涵盖建筑、制冷设备维修、电力、烘焙、咖啡冲调及美容服务等领域。培训课程时间灵活,贫困及弱势家庭学员还可获得每月生活补贴。此外,针对拥有建筑经验的返乡劳工,劳工部提供技能认证测试(RPL),通过考核者可获得官方技能证书,以提升职场竞争力。 此次招聘会旨在通过提供透明的就业信息,帮助求职者规避非法移民带来的劳工剥削、健康保障缺失及安全风险。除国内岗位外,劳工部亦持续提供合法、安全的海外就业咨询,为有需求的求职者提供更多职业选择。
📋 简要摘要 ▸
劳工部在拜林及马德望举办招聘会,为返乡劳工提供就业机会,多家企业参展。
📋 完整原文 ▸
ក្រសួងការងារ បន្តផ្សព្វផ្សាយឱកាសការងារ ជាច្រើនម៉ឺនកន្លែងក្នុងស្រុក ដល់យុវជន និងអតីតពលករ នៅខេត្តប៉ៃលិន-បាត់ដំបង (ប៉ៃលិន-បាត់ដំបង)៖​ ក្នុងគោលបំណងបន្តលើកកម្ពស់ជីវភាពរស់នៅ និងបង្កើនឱកាស បង្កើតប្រាក់ចំណូលជូនប្រជាពលរដ្ឋ ជាពិសេសយុវជន និងអតីតពលករមកពីប្រទេសថៃ ក្រសួងការងារនិងបណ្តុះបណ្តាលវិជ្ជាជីវៈ បានបន្តនាំយកព័ត៌មាន និងឱកាសការងារជាក់ស្តែងទៅដល់មូលដ្ឋាន តាមរយៈវេទិកាការងារ សន្តិសុខសង្គម និងបណ្តុះបណ្តាលវិជ្ជាជីវៈ ដែលរៀបចំឡើងនៅបរិវេណសាលាស្រុកសាលាក្រៅ ខេត្តប៉ៃលិន ក្រោមវត្តមាន ឯកឧត្តម ឡៅ ហ៊ីម រដ្ឋលេខាធិការ នៃក្រសួងការងារនិងបណ្តុះបណ្តាលវិជ្ជាជីវៈ នាព្រឹកថ្ងៃសៅរ៍ ទី២៦ ខែកញ្ញា ឆ្នាំ២០២៦។ ដូចគ្នានេះដែរ នៅបរិវេណវត្តកោះកែវ (វត្តតាលាស់ចាស់) ក្នុងស្រុកមោងឫស្សី ខេត្តបាត់ដំបង ប្រព្រឹត្តទៅក្រោមវត្តមាន លោកជំទាវ ឃ្លោក ប៉េងថុល អនុរដ្ឋលេខាធិការ នៃក្រសួងការងារនិងបណ្តុះបណ្តាលវិជ្ជាជីវៈ។ វេទិកានេះ មានប្រជាពលរដ្ឋជាង ១ពាន់នាក់ចូលរួម និងបានទទួលព័ត៌មានសំខាន់ៗអំពីឱកាសការងារជាង ៤ពាន់កន្លែង អត្ថប្រយោជន៍បេឡាជាតិសន្តិសុខសង្គម (ប.ស.ស.) និងកម្មវិធី TVET ដើម្បីជួយឱ្យអ្នកកំពុងស្វែងរកការងារ អាចទទួលបានព័ត៌មានច្បាស់លាស់ និងសម្រេចចិត្តជ្រើសរើសឱកាសការងារដោយផ្អែកលើព័ត៌មានជាក់ស្តែង។ ថ្លែងក្នុងវេទិកាក្រោមប្រធានបទ ​"ខ្មែរជួយរកការងារ និងផ្តល់ការងារឱ្យខ្មែរ"​ មន្ត្រីជាន់ខ្ពស់ក្រសួងការងារ បានគូសបញ្ជាក់ថា រាជរដ្ឋាភិបាលបានយកចិត្តទុកដាក់ជំរុញការបង្កើត និងផ្សព្វផ្សាយឱកាសការងារ ដើម្បីលើកកម្ពស់ជីវភាពប្រជាពលរដ្ឋ និងចូលរួមជំរុញកំណើនសេដ្ឋកិច្ចជាតិ ដោយមានក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈជាសេនាធិការ។ ជាក់ស្តែង បច្ចុប្បន្ន មានឱកាសការងារក្នុងស្រុក ជាច្រើនម៉ឺនកន្លែង នៅតាមសហគ្រាស ក្រុមហ៊ុន និងរោងចក្រទូទាំងប្រទេស ដែលបងប្អូនអាចចុះឈ្មោះ សម្ភាស និងចូលបំពេញការងារ ដើម្បីបង្កើតប្រាក់ចំណូលសមរម្យ និងមានស្ថិរភាពនៅក្នុងប្រទេស។ ការងារនៅក្នុងស្រុក មិនត្រឹមតែផ្តល់ប្រាក់ឈ្នួលសមរម្យ និងអត្ថប្រយោជន៍ផ្សេងៗនោះទេ ប៉ុន្តែបងប្អូនក៏អាចទទួលបានការគាំពារពី ប.ស.ស. រួមមានផ្នែកហានិភ័យការងារ ការថែទាំសុខភាព និងសោធន ព្រមទាំងអាចរស់នៅ និងធ្វើការនៅជិតក្រុមគ្រួសារដ៏កក់ក្តៅ។ ផ្ទុយទៅវិញ ការចំណាកស្រុកដោយខុសច្បាប់ អាចធ្វើឱ្យបងប្អូនប្រឈមនឹងហានិភ័យសុវត្ថិភាព ការកេងប្រវ័ញ្ចកម្លាំងពលកម្ម កង្វះការគាំពារផ្នែកសុខភាព ការរើសអើង និងការរស់នៅឆ្ងាយពីក្រុមគ្រួសារ។ ដូច្នេះ ការទទួលបានព័ត៌មានច្បាស់លាស់ និងការជ្រើសរើសការងារតាមផ្លូវស្របច្បាប់ គឺជាមូលដ្ឋានសំខាន់សម្រាប់ការងារដែលមានសុវត្ថិភាព ប្រាក់ចំណូលមានស្ថិរភាព និងការគាំពារសង្គម។ ជាមួយគ្នានេះ ក្រសួងបានផ្ដល់ឱកាសឱ្យយុវជន អតីតពលករ និងប្រជាពលរដ្ឋ អាចចុះឈ្មោះរៀនជំនាញបច្ចេកទេស ដែលជាជំនាញរឹង និងជំនាញទន់ដោយឥតគិតថ្លៃ តាមរយៈកម្មវិធី TVET ១,៥លាន ព្រមទាំងទទួលបានប្រាក់ឧបត្ថម្ភប្រចាំខែ សម្រាប់​គ្រួសារក្រីក្រ និងគ្រួសារងាយរងហានិភ័យ នៅតាមវិទ្យាស្ថានពហុបច្ចេកទេសប្រចាំខេត្ត ដោយមានម៉ោងសិក្សាបត់បែន និងជម្រើសជំនាញជាច្រើន ដូចជា សំណង់ ជួសជុលបរិក្ខារត្រជាក់ គ្រឿងអគ្គិសនី ដុតនំ ឆុងកាហ្វេ និងសេវាកម្មសម្អាងកាយ ដើម្បីឱ្យបងប្អូនអាចយកជំនាញទៅស្វែងរកការងារ ប្រកបមុខរបរ ឬបង្កើនប្រាក់ចំណូលរបស់ខ្លួន។ ចំពោះអតីតពលករដែលមានបទពិសោធ និងជំនាញផ្នែកសំណង់ ក្រសួងក៏បានរៀបចំការធ្វើតេស្តទទួលស្គាល់ជំនាញពីមុន (RPL) ដើម្បីទទួលបានវិញ្ញាបនបត្របញ្ជាក់ជំនាញជាផ្លូវការ ដែលអាចជួយបង្កើនតម្លៃជំនាញ និងពង្រីកឱកាសការងារ។ ទន្ទឹមនេះ ក្រសួងក៏បន្តផ្តល់ឱកាសការងារនៅក្រៅប្រទេសប្រកបដោយសុវត្ថិភាព និងប្រាក់ខែខ្ពស់ សម្រាប់អ្នកដែលមានបំណងទៅធ្វើការដោយស្របច្បាប់។ ដើម្បីទទួលបានព័ត៌មានបន្ថែម អ្នកស្វែងរកការងារ និងអ្នកមានបំណងរៀនជំនាញ អាចទាក់ទងទូរស័ព្ទ Hotline លេខ ​១២៩៧​ សម្រាប់ព័ត៌មានអំពីការងារ និងការបណ្តុះបណ្តាលជំនាញ និងលេខ ​១២៨៦​ សម្រាប់សេវា ប.ស.ស. ហើយសូមចូលរួមផ្សព្វផ្សាយព័ត៌មានទាំងនេះបន្តទៅកាន់ក្រុមគ្រួសារ សាច់ញាតិ និងមិត្តភក្តិ ដើម្បីឱ្យពួកគេទទួលបានឱកាសការងារ និងការអភិវឌ្ឍជំនាញកាន់តែទូលំទូលាយ។ សូមបញ្ជាក់ថា ក្នុងវេទិកានេះ មានការផ្សព្វផ្សាយការងារជាង ៤ពាន់កន្លែង មកពីក្រុមហ៊ុន ថាកូ អាហ្រ្គី រោងចក្រ វ៉ាន់លី ថាយអឺរ (ខេមបូឌា) ឯ.ក​ ធនាគារ វឌ្ឍនៈ អាស៊ី ចំកាត់ និងក្រុមហ៊ុនជ្រើសរើសកម្លាំងពលកម្មទៅធ្វើការនៅក្រៅប្រទេស ដូចជា ក្រុមហ៊ុន មង្គល អេចអរ (MONGKOL HR) ជាដើម៕ #MLVT #HENGSour