柬埔寨首相会见法国VINCI机场公司高管
分类经济
事件时间2026年4月8日
地点法国
来源柬埔寨通讯社
发布时间2026/04/08 14:48
详情描述
柬埔寨首相洪玛奈在法国会见VINCI机场公司首席执行官,双方就机场及基础设施投资合作进行了交流。
📋 完整原文 ▸
សម្តេចធិបតី ទទួលជួបពិភាក្សាការងារជាមួយ នាយកប្រតិបត្តិក្រុមហ៊ុន VINCI Airports នៅបារាំង
AKP បារាំង ថ្ងៃទី០៨ ខែមេសា ឆ្នាំ២០២៦—
សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា ទទួលជួបសម្តែងការគួរសម និងពិភាក្សាការងារជាមួយ លោក Rémi Maumont de Longevialle នាយកប្រតិបត្តិក្រុមហ៊ុន VINCI Airports នាព្រឹកថ្ងៃទី៨ ខែមេសា ឆ្នាំ២០២៦ នៅសាធារណរដ្ឋបារាំង។
ក្រុមហ៊ុន VINCI គឺជាក្រុមហ៊ុនដែលមានមូលដ្ឋាននៅប្រទេសបារាំង និងជាក្រុមហ៊ុនឈានមុខគេនៅអឺរ៉ុប ធ្វើអាជីវកម្មលើវិស័យ អាកាសយានដ្ឋាន ផ្លូវដែក ផ្លូវល្បឿនលឿន ស្ពាន និងគម្រោងវិនិយោគផ្សេងៗជាច្រើនទៀត។
សម្រាប់នៅកម្ពុជា ក្រុមហ៊ុន VINCI បានបោះទុនវិនិយោគលើវិស័យអាកាសយានដ្ឋានអស់រយៈពេលជាង ៣០ ឆ្នាំមកហើយ។ វត្តមាន និងវឌ្ឍនភាពនៃអាជីវកម្មរបស់ក្រុមហ៊ុននេះ មិនត្រឹមតែបង្ហាញពីភាពជោគជ័យក្នុងវិស័យអាកាសចរណ៍ប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងបានរួមចំណែកយ៉ាងសំខាន់ក្នុងការជំរុញកំណើនសេដ្ឋកិច្ច និងការអភិវឌ្ឍសង្គមរបស់កម្ពុជាឱ្យកាន់តែរីកចម្រើន។
រូបថត៖ ទំព័រហ្វេសប៊ុកសម្តេចធិបតី
**——————**
Connect with AKP:
🌐[Telegram
](https://t.me/TheAKP)🌐[Facebook
](https://www.facebook.com/akp.official/)🌐[Website
](http://akp.gov.kh/)👉[X](https://twitter.com/kampucheapresse) ([Twitter](https://twitter.com/kampucheapresse))
🌐[Instagram](https://www.instagram.com/akp_news/)
🌐[TikTok](https://www.tiktok.com/@agencekampucheapresse)
🌐[YouTube](https://www.youtube.com/@agencekampucheapresse/featured)
#CambodiaWantsPeace
#JusticeForCambodia