美国与伊朗达成停火协议及十点谈判方案

分类国际政治
事件时间近期
地点中东/美国
来源社会与法
发布时间2026/04/08 06:55

详情描述

美国总统特朗普宣布与伊朗达成两周停火协议,双方就结束战争、解除制裁及开放霍尔木兹海峡等十项条款达成初步共识。
📋 完整原文 ▸
🚨ស្របពេលជាមួយនឹងការប្រកាសបទឈប់បាញ់២សប្តាហ៍ ប្រធានាធិបតីអាមេរិក ដូណាល់ ត្រាំ បញ្ជាក់ថា លោកបានទទួលសំណើ ១០ ចំណុចពីប្រទេសអ៊ីរ៉ង់ ហើយជឿជាក់ថា វាគឺជាមូលដ្ឋានដែលអាចយកទៅអនុវត្តបានសម្រាប់ការចរចាដើម្បីបញ្ចប់សង្គ្រាម។ សំណើ១០ចំណុចនោះរួមមាន៖ ១. ការធានាថា អ៊ីរ៉ង់នឹងមិនត្រូវបានវាយប្រហារម្តងទៀតទេ។ ២. ការបញ្ចប់សង្រ្គាមជាស្ថាពរ មិនមែនត្រឹមបទឈប់បាញ់។ ៣. បញ្ឈប់ការវាយប្រហាររបស់អ៊ីស្រាអែលនៅលីបង់។ ៤. លុបចោលរាល់ទណ្ឌកម្មរបស់អាមេរិកលើអ៊ីរ៉ង់។ ៥. បញ្ឈប់ការវាយប្រហារក្នុងតំបន់ប្រឆាំងនឹងសម្ព័ន្ធមិត្តរបស់អ៊ីរ៉ង់។ ៦. ជាការឆ្លើយតប អ៊ីរ៉ង់នឹងបើកច្រកសមុទ្រ Hormuz ឡើងវិញ។ ៧. អ៊ីរ៉ង់នឹងកំណត់យកកម្រៃសេវា ២ លានដុល្លារ ក្នុងមួយនាវា។ ៨. អ៊ីរ៉ង់នឹងបែងចែកប្រាក់ចំណូលទាំងនេះជាមួយប្រទេសអូម៉ង់។ ៩. អ៊ីរ៉ង់នឹងចេញច្បាប់សម្រាប់ការធ្វើដំណើរដោយសុវត្ថិភាពតាមច្រក Hormuz។ ១០. អ៊ីរ៉ង់នឹងប្រើប្រាស់ប្រាក់ចំណូលពីច្រក Hormuz សម្រាប់ការស្តារឡើងវិញ ជំនួសឲ្យការបង់សំណង៕ ប្រភព៖ CNN