柬埔寨司法部启动第二届技术合同官员法律培训 30人入选










分类政府
事件时间2026-04-28
地点金边
来源柬埔寨司法部
发布时间2026/04/28 13:20
详情描述
2026年4月28日上午,柬埔寨司法部在金边举行第二届技术合同官员法律培训班开班仪式。柬埔寨副总理兼司法部长、柬埔寨皇家司法学院理事会主席高乐出席并主持仪式。
此次培训共有30名学员参加,其中包括12名女性。这些学员均已于2026年2月6日通过选拔考试。
培训课程为期1个月,将在柬埔寨皇家司法学院进行。课程内容涵盖司法部下属单位结构、官员职能与职业道德、各单位专业工作、法律文书撰写及其他相关业务。培训旨在提升学员的专业能力与知识水平,为后续分配至司法部各部门工作做好准备。
高乐在仪式上强调了选拔官员的“贤能治理”原则,即“有能力者赋予职权,有职权者提升能力”。他表示,此次培训是学员展示自身能力的机会,并鼓励他们通过专业知识参与司法工作,为民众提供服务。司法部及柬埔寨皇家司法学院的多位领导出席了本次开班仪式。
📋 简要摘要 ▸
柬埔寨司法部于2026年4月28日启动第二届技术合同官员法律培训,共30名通过选拔的官员参加。培训为期1个月,重点涵盖司法行政结构、职业道德及法律文书撰写,旨在提升司法系统服务质量。
📋 完整原文 ▸
ឯកឧត្តម កើត រិទ្ធ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងយុត្តិធម៌ និងជាប្រធានក្រុមប្រឹក្សាភិបាលនៃបណ្ឌិត្យសភាភូមិន្ទយុត្តិធម៌កម្ពុជា បានអញ្ជើញជាអធិបតីដ៏ខ្ពង់ខ្ពស់ក្នុងពិធីបើកវគ្គបណ្ដុះបណ្ដាលមន្ត្រីជាប់កិច្ចសន្យាបច្ចេកទេស ជំនាញច្បាប់ ជំនាន់ទី២
=====================
បណ្ឌិត្យសភាភូមិន្ទយុត្តិធម៌កម្ពុជា៖ នៅព្រឹកថ្ងៃអង្គារ ១២កើត ខែពិសាខ ឆ្នាំមមី អដ្ឋស័ក ព.ស.២៥៦៩ ត្រូវនឹងថ្ងៃទី២៨ ខែមេសា ឆ្នាំ២០២៦ ឯកឧត្តម កើត រិទ្ធ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងយុត្តិធម៌ និងជាប្រធានក្រុមប្រឹក្សាភិបាលនៃបណ្ឌិត្យសភាភូមិន្ទយុត្តិធម៌កម្ពុជា បានអញ្ជើញជាអធិបតីដ៏ខ្ពង់ខ្ពស់ក្នុងពិធីបើកវគ្គបណ្ដុះបណ្ដាលមន្ត្រីជាប់កិច្ចសន្យាបច្ចេកទេស ជំនាញច្បាប់ ជំនាន់ទី២ សរុបចំនួន ៣០ រូប (ស្រី ១២) ដែលបានប្រឡងជាប់ជាស្ថាពរកាលពីថ្ងៃទី៦ ខែកុម្ភៈ ឆ្នាំ២០២៦ កន្លងទៅនេះ។ ពិធីនេះមានការអញ្ជើញចូលរួមពីឯកឧត្ដម លោក លោកស្រី ជាថ្នាក់ដឹកនាំ នៃក្រសួងយុត្តិធម៌ និងនៃបណ្ឌិត្យសភាភូមិន្ទយុត្តិធម៌កម្ពុជាផងដែរ។
កម្មវិធីបណ្តុះបណ្តាលនេះត្រូវបានរៀបចំឡើងក្នុងគោលបំណងពង្រឹងសមត្ថភាព និងចំណេះដឹង ក៏ដូចជា តម្រង់ទិសដល់មន្រ្តីជាប់កិច្ចសន្យាបច្ចេកទេស ជំនាញច្បាប់ ជំនាន់ទី២ ទាំង ៣០ រូប ដើម្បីត្រៀមលក្ខណៈទៅបំពេញការងារនៅតាមអង្គភាពនានាចំណុះក្រសួងយុត្តិធម៌ ដោយផ្ដោតការបណ្ដុះបណ្ដាលលើ៖ (១)-អំពីរចនាសម្ព័ន្ធនៃអង្គភាពចំណុះរបស់ក្រសួងយុត្តិធម៌, (២)-អំពីមុខងារ និងក្រមសីលធម៌របស់មន្ត្រី, (៣)-អំពីការងារជំនាញតាមអង្គភាពចំណុះក្រសួងយុត្តិធម៌, (៤)-ការរៀបចំ និងការតាក់តែងលិខិតបទដ្ឋានគតិយុត្ត និង (៥)-ការងារពាក់ព័ន្ធផ្សេងៗទៀត។ កម្មវិធីបណ្តុះបណ្តាលសម្រាប់មន្ត្រីជាប់កិច្ចសន្យាបច្ចេកទេស ជំនាញច្បាប់ ជំនាន់ទី២ នេះ នឹងប្រព្រឹត្តទៅរយៈពេល ១ ខែ នៅបណ្ឌិត្យសភាភូមិន្ទយុត្តិធម៌កម្ពុជា។
ថ្លែងក្នុងពិធីនេះ, ឯកឧត្ដមឧបនាយករដ្ឋមន្ត្រី បានគូសបញ្ជាក់ដល់មន្ត្រីជាប់កិច្ចសន្យាបច្ចេកទេស ជំនាញច្បាប់ ជំនាន់ទី២ ទាំង ៣០ រូប អំពីគោលការណ៍នៃការជ្រើសរើសមន្ត្រី ដែលបានកំណត់យកគោលការណ៍ “គុណាធិបតេយ្យ” គឺ “អ្នកមានសមត្ថភាព ត្រូវបំពាក់សមត្ថកិច្ច ហើយអ្នកមានសមត្ថកិច្ច ត្រូវបំពាក់សមត្ថភាព” ។ ទន្ទឹមនេះ, ឯកឧត្ដមឧបនាយករដ្ឋមន្ត្រី ក៏បានធ្វើការណែនាំថា នេះជាឱកាសមួយ ដែលអនុញ្ញាតឱ្យមន្ត្រីជាប់កិច្ចសន្យាបច្ចេកទេស ជំនាញច្បាប់ ជំនាន់ទី២ ទាំង ៣០ រូប បានបង្ហាញនូវសមត្ថភាពរបស់ខ្លួន និងអាចចូលរួមជាមួយវិស័យយុត្តិធម៌ក្នុងការបម្រើប្រជាពលរដ្ឋបាន៕