实居省慰问产假医护人员
分类社会福利
事件时间2026年4月4日
地点柬埔寨磅士卑省
来源洪玛尼官方频道
发布时间2026/04/06 10:55
详情描述
政府工作组代表洪玛尼副总理,前往实居省慰问正在休产假的医护人员,并送上慰问礼品以示关怀。
📋 完整原文 ▸
**កម្មវិធី** ❤️“ **ប៉ាម៉ានី** “ ❤️
នៅព្រឹកថ្ងៃសៅរ៍ ទី៤ ខែមេសា **ឆ្នាំ២០២៦** **នេះក្រោមពាក្យស្លោក** **ចូលរួមសប្បាយរីករាយជាមួយក្រុមគ្រួសារ** 💕“ **ប៉ាម៉ានី** “💕
ក្រុមការងារសម្របសម្រួលការងារវិស័យសុខា ភិបាលខេត្តកំពង់ស្ពឺរបស់ ឯកឧត្តមឧបនាយករដ្ឋមន្រ្តី ហ៊ុន ម៉ានី និងជាប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្តកំពង់ស្ពឺ ដឹកនាំដោយ ឯកឧត្តម ផៃ ចាន់ដារ៉ា តំណាង ឯកឧត្តមបណ្ឌិត ហេង សុខគង់ និងសហការី រួមជាមួយ លោកវេជ្ជ. រ៉ិត ចំណាប់ ប្រធានការិយាល័យបង្ការ និងគ្រប់គ្រងជំងឺ តំណាងលោកវេជ្ជ. ហុក គ្រី ប្រធានមន្ទីរសុខាភិបាល កញ្ញា ធន់ សុខម៉ត់ តំណាងលោកវេជ្ជ. អូន ម៉ោន ប្រធានការិ.ស្រុកប្រតិបត្តិគងពិសី លោកស្រី អ៊ូ សុខណត់ អនុប្រធានមណ្ឌលសុខភាពផុង និងសហការី បានចុះសួរសុខទុក្ខ លោកស្រី អ៊ិត ច័ន្ទរស្មី បម្រើការងារនៅមណ្ឌលសុខភាពផុង ដែលកំពុងសម្រាកលំហែមាតុភាពនៅគេហដ្ឋាន ភូមិកន្លង់ជុំ ឃុំផុង ស្រុក បសេដ្ឋ ខេត្តកំពង់ស្ពឺ។
ជាមួយនឹងការនាំបណ្តាំសួរសុខទុក្ខ និងការអបអរសាទរមកជូនអ្នកគ្រូពេទ្យ ព្រមទាំងក្រុមគ្រួសារ។ ក្នុងនោះក្រុមការងារក៏បាននាំយកមកនូវកញ្ចប់វត្ថុអនុស្សាវរីយ៍ទារកដ៏ស្រស់ស្អាត ដែលជាអំណោយដ៏ថ្លៃថ្លារបស់ឧបនាយករដ្ឋមន្ត្រី ហ៊ុន ម៉ានី ផ្តល់ជូនដល់បុត្រារបស់អ្នកគ្រូពេទ្យផងដែរ និងសូមជូនពរឱ្យទារក ចម្រើនវ័យដោយមានសុខភាពល្អបរិបូណ៌ និងមានអនាគតល្អរុងរឿង។
🙏❤️🙏