国公省警方破获一起枪杀案
| 分类 | 治安新闻 |
| 事件时间 | 2026年4月5日 |
| 事件地点 | 国公省凯马拉波明市 |
| 发布时间 | 2026-04-05 22:43 |
新闻摘要
国公省警方联合刑事部门逮捕了3名涉嫌于3月3日在凯马拉波明市枪杀一名男子的嫌疑人,并缴获了AK步枪及摩托车等作案工具。
សមត្ថកិច្ចបង្ក្រាបក្រុមខ្មាន់កាំភ្លើង ក្នុងករណីឃាតកម្មនៅខេត្តកោះកុង
កោះកុង៖ កម្លាំងនគរបាល ខេត្តកោះកុង សហការ ជាមួយនាយកដ្ឋានព្រហ្មទណ្ឌ បានឈានទៅដល់ការឃាត់ខ្លួនជនសង្ស័យចំនួន ៣នាក់ ពាក់ព័ន្ធនឹងករណី បាញ់សម្លាប់បុរសម្នាក់ កាលពីថ្ងៃទី០៣ ខែមីនា ឆ្នាំ២០២៦ នៅក្រុងខេមរភូមិន្ទ។
ប្រតិបត្តិការបង្ក្រាបនេះបានធ្វើឡើងនៅរសៀលថ្ងៃទី៥ ខែមេសា ឆ្នាំ២០២៦ ក្រុមខ្មាន់កាំភ្លើងមានឈ្មោះ៖
• ឈ្មោះ សាយ សាន្ត (បុរស អាយុ៣៥ឆ្នាំ): ជាមន្ត្រីនគរបាល និងជាជនដៃដល់ដែលបានប្រើប្រាស់អាវុធ AK បាញ់ទៅលើជនរងគ្រោះចំនួន ៦គ្រាប់។
• ឈ្មោះ សាយ សៀវហ្វុង (បុរស អាយុ២៣ឆ្នាំ): បក្ខពួក។
• ឈ្មោះ យុន ស្រីលាភ (ស្ត្រី អាយុ២០ឆ្នាំ): បក្ខពួក (បុគ្គលិកភោជនីយដ្ឋាន)។
វត្ថុតាងដែលដកហូតបាន
១. អាវុធ AK ស្វាយបត់ ១ដើម (រួមជាមួយបង់ ១ និងគ្រាប់ ២៤គ្រាប់)។
២. ម៉ូតូចំនួន ២គ្រឿង (ម៉ាក Zoomer X និង PCX)។
បច្ចុប្បន្ន ជនសង្ស័យទាំង ៣នាក់ រួមជាមួយវត្ថុតាង ត្រូវបានកម្លាំងជំនាញកសាងសំណុំរឿង ដើម្បីបញ្ជូនទៅចាត់ការតាមនីតិវិធីច្បាប់ជាធរមាន។