អ្នកឧកញ៉ា ហ៊ុន ឡាក់ អគ្គលេខាធិការ និងជាតំណាងលោកអ្នកឧកញ៉ា លី យ៉ុងផាត់ ប្រធានសមាគមឧកញ៉ាកម្ពុជា អមដំណើរដោយអ្នកឧកញ៉ា និងឧកញ៉ា ជាច្រើនរូបទៀតបានចូលរួមពិធីបុណ្យគម្រប់ ៧ថ្ងៃឧទ្ទិសកុសលជូនវិញ្ញាណក្ខន្ធរបស់ឧកញ៉ាអគ្គមហាឧបាសិកាពុទ្ធសាសនូបត្ថម្ភក៍ករុណាភិរ័ក្ខសិរីសុធម្មា ស៊ួន គឹមស្រ៊ុន សមាជិក នៃសមាគមឧកញ៉ាកម្ពុជា ដែលបានទទួលអនិច្ចកម្មកាលពីថ្ងៃព្រហស្បតិ៍ ១កើត ខែចេត្រ ឆ្នាំម្សាញ់ សប្តស័ក ព.ស.២៥៦៩ ត្រូវនឹងថ្ងៃទី១៩ ខែមីនា ឆ្នាំ២០២៦ នាវេលាម៉ោង ២:២១ នាទីរសៀល ក្នុងជន្មាយុ ៨០ឆ្នាំដោយជរាពាធ។