洪玛奈会见教科文总干事 承诺续助文化遗产保护

分类文化
事件时间2026-11-14
地点金边和平宫
来源柬埔寨通讯社
发布时间2026/11/14 15:51
详情描述
11月14日上午,柬埔寨首相洪玛奈在金边和平宫会见联合国教科文组织总干事哈立德·埃尔-埃纳尼。埃尔-埃纳尼此行是为出席柬埔寨加入教科文组织75周年纪念活动,并参加11月13日至16日在金边举行的第20届法语国家组织峰会。
会谈中,埃尔-埃纳尼对柬埔寨政府与教科文组织在文化、教育、科学领域的合作给予积极评价,并表示此访将进一步巩固双方关系。他提到,教科文组织的使命与柬埔寨政府建设人力资本、发展教育、提升科学能力的方向一致,该组织将继续与柬相关部委和机构密切合作。他明确承诺,基于以往合作成果,教科文组织将继续向柬埔寨提供必要支持与援助,重点包括文化遗产保护,使柬埔寨文化遗产生生不息。
洪玛奈对教科文组织在保护柬埔寨有形与无形文化遗产方面的贡献表示感谢,称这些遗产属于全人类。他提出,文化遗产保护不止于维护物质设施和祖先作品,还需注重教育年轻一代了解本国文化、文明与历史。他同时强调和平与稳定是遗产保护及经济社会发展的前提,并提到柬埔寨政府正推动历史文献数字化,将其转化为可供研究人员和学生广泛使用的知识资源。他鼓励教科文组织与柬埔寨教育、青年和体育部及文化艺术部进一步加强合作。
对关注柬埔寨文化遗产领域的读者而言,此次会谈释放的信号是教科文组织将继续提供支持,但具体援助项目、金额及落实时间尚未公布,可留意教科文组织与柬文化艺术部的后续通报。在柬从事文化、教育相关工作的机构,也可关注双方在文献数字化和教育合作方面可能带来的参与机会。
📋 简要摘要 ▸
11月14日上午,洪玛奈在和平宫会见联合国教科文组织总干事哈立德·埃尔-埃纳尼。对方此行出席柬埔寨加入教科文组织75周年纪念活动,并参加11月13日至16日在金边举行的第20届法语国家组织峰会。教科文组织表示将继续在文化遗产保护领域向柬埔寨提供支持与援助。
📋 完整原文 ▸
**អង្គការយូណេស្កូបន្តគាំទ្រ និងផ្ដល់ជំនួយដល់កម្ពុជា លើការអភិរក្សបេតិកភណ្ឌវប្បធម៌**
នាព្រឹកថ្ងៃទី១៤ ខែវិច្ឆិកា ឆ្នាំ២០២៦, សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានអនុញ្ញាតឱ្យ ឯកឧត្តមបណ្ឌិត Khaled El-Enany អគ្គនាយកអង្គការយូណេស្កូ ចូលជួបសម្តែងការគួរសម និងពិភាក្សាការងារ នៅវិមានសន្តិភាព ក្នុងឱកាសដែលឯកឧត្តមអគ្គនាយកអញ្ជើញចូលរួមពិធីប្រារព្ធខួប ៧៥ឆ្នាំ នៃសមាជិកភាពកម្ពុជាក្នុងអង្គការយូណេស្កូ និងចូលរួមកិច្ចប្រជុំកំពូលហ្វ្រង់កូហ្វូនីលើកទី២០ នៅរាជធានីភ្នំពេញ ព្រះរាជាណាចក្រកម្ពុជា ចាប់ពីថ្ងៃទី១៣ ដល់ថ្ងៃទី១៦ ខែវិច្ឆិកា ឆ្នាំ២០២៦។
ក្នុងឱកាសនៃជំនួប, ឯកឧត្តមអគ្គនាយកអង្គការយូណេស្កូ បានវាយតម្លៃខ្ពស់ចំពោះទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការដ៏ល្អរវាងរាជរដ្ឋាភិបាលកម្ពុជា និងអង្គការយូណេស្កូ លើវិស័យវប្បធម៌ អប់រំ និងវិទ្យាសាស្ត្រ ហើយឯកឧត្តមក៏បានបង្ហាញនូវសុទិដ្ឋិនិយមថា ដំណើរទស្សនកិច្ចរបស់ឯកឧត្តមមកកម្ពុជានាពេលនេះ នឹងបន្តពង្រឹងទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការរវាងកម្ពុជា និងយូណេស្កូ ឱ្យកាន់តែរឹងមាំ និងរីកចម្រើនបន្ថែមទៀត។
ឯកឧត្តមបានបន្ថែមទៀតថា បេសកកម្មរបស់អង្គការយូណេស្កូ មានភាពស្របគ្នាជាមួយនឹងចក្ខុវិស័យរបស់រាជរដ្ឋាភិបាលកម្ពុជា ក្នុងការកសាងមូលធនមនុស្ស, ការអប់រំ និងការពង្រឹងសមត្ថភាពផ្នែកវិទ្យាសាស្ត្រ ហើយអង្គការយូណេស្កូនឹងបន្តកិច្ចសហការឱ្យបានជិតស្និទ្ធជាមួយក្រសួង ស្ថាប័នពាក់ព័ន្ធកម្ពុជា ដើម្បីជាប្រយោជន៍បន្ថែមទៀតដល់ប្រជាជនកម្ពុជា។ ឯកឧត្តមបានបញ្ជាក់ទៀតថា ផ្អែកលើជោគជ័យនៃកិច្ចសហប្រតិបត្តិការជាមួយរាជរដ្ឋាភិបាលកម្ពុជាកន្លងមក, អង្គការ យូណេស្កូនឹងបន្តគាំទ្រ និងផ្ដល់ជំនួយចាំបាច់នានាដល់ប្រទេសកម្ពុជាលើកិច្ចការជាច្រើនថែមទៀត ជាពិសេសលើការអភិរក្សបេតិកភណ្ឌវប្បធម៌ឱ្យបានគង់វង្សយូរអង្វែង។
ជាការឆ្លើយតប, សម្ដេចធិបតី បានថ្លែងអំណរគុណឯកឧត្តមអគ្គនាយកអង្គការយូណេស្កូ និងគណៈប្រតិភូ ដែលបានអញ្ជើញចូលរួមពិធីប្រារព្ធខួប ៧៥ឆ្នាំ នៃសមាជិកភាពកម្ពុជាក្នុងអង្គការយូណេស្កូ និងចូលរួមកិច្ចប្រជុំកំពូលហ្វ្រង់កូហ្វូនីលើកទី២០ នៅកម្ពុជា ក្នុងឱកាសនេះ។
ព្រមជាមួយគ្នានេះ, សម្ដេចធិបតីក៏បានវាយតម្លៃខ្ពស់ចំពោះការគាំទ្រ និងការរួមចំណែករបស់យូណេស្កូក្នុងកិច្ចការពារ និងអភិរក្សសម្បត្តិបេតិកភណ្ឌវប្បធម៌រូបី និងអរូបីរបស់កម្ពុជា ដែលជាសម្បត្តិរួមរបស់មនុស្សជាតិ។ សម្ដេចធិបតីបានបន្តថា ការការពារបេតិកភណ្ឌវប្បធម៌ មិនមែនត្រឹមតែរក្សាភាពគង់វង្សនៃហេដ្ឋារចនាសម្ព័ន្ធរូបវន្ត, ស្នាដៃដូនតា និងដួងព្រលឹងជាតិប៉ុណ្ណោះទេ ប៉ុន្តែត្រូវយកចិត្តទុកដាក់អប់រំ និងបំផុសគំនិតដល់យុវជនជំនាន់ក្រោយឱ្យសិក្សាស្វែងយល់អំពីវប្បធម៌ និងអរិយធម៌ និងប្រវត្តិសាស្ត្ររបស់ជាតិ ដែលជាមូលដ្ឋានគ្រឹះក្នុងការកសាងអនាគតប្រទេសជាតិផងដែរ។
ទន្ទឹមនឹងនេះ, សម្ដេចធិបតីបានសង្កត់ធ្ងន់លើសារៈសំខាន់នៃការធានាបាននូវស្ថិរភាព និងសន្តិភាព ដែលជាបុរេលក្ខខណ្ឌមិនត្រឹមតែសម្រាប់កិច្ចការអភិរក្សសម្បត្តិបេតិកភណ្ឌវប្បធម៌ប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងជាមូលដ្ឋានគ្រឹះក្នុងការបន្តអភិវឌ្ឍសង្គម សេដ្ឋកិច្ច។ ជាមួយគ្នានេះ, រាជរដ្ឋាភិបាលបានយកចិត្តទុកដាក់លើកិច្ចការអភិរក្ស, ការថែរក្សាកំណត់ត្រាប្រវត្តិសាស្ត្រ និងអត្តសញ្ញាណជាតិ ដោយបានជំរុញឱ្យមានការធ្វើឌីជីថលូបនីយកម្មឯកសារប្រវត្តិសាស្ត្រ សំដៅប្រែក្លាយទៅជាចំណេះដឹងទូលំទូលាយសម្រាប់អ្នកស្រាវជ្រាវ និងសិស្សានុសិស្ស។
មុននឹងបញ្ចប់, សម្ដេចធិបតី បានលើកទឹកចិត្តឱ្យអង្គការយូណេស្កូបន្តកិច្ចសហប្រតិបត្តិការឱ្យកាន់តែជិតស្និទ្ធថែមទៀត ជាមួយក្រសួងស្ថាប័នពាក់ព័ន្ធ ជាពិសេសក្រសួងអប់រំ យុវជន និងកីឡា និងក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ ដើម្បីជំរុញការលើកកម្ពស់ និងអភិរក្សសម្បត្តិបេតិកភណ្ឌវប្បធម៌ជាតិ ដែលជាចលករដ៏សំខាន់មួយនៃការអភិវឌ្ឍប្រកបដោយបរិយាបន្ន និងចីរភាព៕
**——————**
Connect with AKP:
🌐[Telegram](https://t.me/TheAKP)
🌐[Facebook](https://www.facebook.com/akp.official/)
🌐[Website](http://akp.gov.kh/)
👉[X](https://twitter.com/kampucheapresse) ([Twitter](https://twitter.com/kampucheapresse))
🌐[Instagram](https://www.instagram.com/akp_news/)
🌐[TikTok](https://www.tiktok.com/@agencekampucheapresse)
🌐[YouTube](https://www.youtube.com/@agencekampucheapresse/featured)
#CambodiaWantsPeace
#JusticeForCambodia
#Francophonie20th