柬埔寨卫生部筹备第77届WHO西太平洋区域会议
分类政府动态
事件时间2026-10-09
地点金边
来源柬埔寨卫生部
发布时间2026/10/09 18:09
详情描述
2026年10月9日上午,柬埔寨卫生部部长秦拉在金边卫生部办公大楼会见了世界卫生组织(WHO)驻柬埔寨代表玛丽安娜·特里亚斯(Mariana Trias)及其随行人员。双方就柬埔寨参与第77届世界卫生组织西太平洋区域委员会会议的战略准备工作进行了深入讨论。
第77届世界卫生组织西太平洋区域委员会会议定于2026年10月19日至22日在菲律宾马尼拉举行。此次会晤旨在审查相关准备文件,并确定柬埔寨在会议期间的立场与优先事项,以确保柬埔寨代表团能够积极参与各项议程,并符合柬埔寨政府的卫生政策与战略。
双方讨论的重点议题涵盖多个领域,包括世界卫生组织的项目预算执行与规划、人工智能在医疗卫生领域的应用、高血压疾病管理、疫苗接种工作的进展、烟草控制,以及加强区域合作以保障药品和医疗设备的供应。
此次会晤强调了柬埔寨卫生部与世界卫生组织之间的紧密协作,旨在通过区域合作与政策协调,推动各项卫生优先事项的落实,进而提升柬埔寨国民的健康水平与福祉。
📋 简要摘要 ▸
柬埔寨卫生部部长秦拉与WHO驻柬代表会晤,就柬埔寨参与第77届WHO西太平洋区域委员会会议的战略准备工作进行讨论,旨在加强区域卫生合作与政策协调。
📋 完整原文 ▸
កិច្ចប្រជុំត្រៀមលក្ខណៈយុទ្ធសាស្ត្ររបស់កម្ពុជា សម្រាប់កិច្ចប្រជុំលើកទី៧៧ នៃគណៈកម្មាធិការតំបន់របស់អង្គការសុខភាពពិភពលោក ប្រចាំតំបន់ប៉ាស៊ីហ្វិកខាងលិច
______
រាជធានីភ្នំពេញ៖ នាព្រឹកថ្ងៃសុក្រ ទី៩ ខែតុលា ឆ្នាំ២០២៦ នៅទីស្តីការក្រសួងសុខាភិបាល ឯកឧត្តមសាស្ត្រាចារ្យ ឈាង រ៉ា រដ្ឋមន្ត្រីក្រសួងសុខាភិបាល បានទទួលជួបលោកស្រី Mariana Trias តំណាងអង្គការសុខភាពពិភពលោកប្រចាំកម្ពុជា និងសហការី ដើម្បីពិនិត្យ និងពិភាក្សាលើឯកសារត្រៀមសម្រាប់ការចូលរួមរបស់កម្ពុជា ក្នុងសម័យប្រជុំលើកទី៧៧ នៃគណៈកម្មាធិការតំបន់របស់អង្គការសុខភាពពិភពលោក ប្រចាំតំបន់ប៉ាស៊ីហ្វិកខាងលិច (The 77th Session of the WHO Regional Committee Meeting for the Western Pacific) ដែលនឹងប្រព្រឹត្តទៅចាប់ពីថ្ងៃទី១៩ ដល់ថ្ងៃទី២២ ខែតុលា ឆ្នាំ២០២៦ នៅទីក្រុងម៉ានីល ប្រទេសហ្វីលីពីន។
ជំនួបនេះផ្តោតលើការពិនិត្យខ្លឹមសារ និងការត្រៀមលក្ខណៈសម្រាប់ការពិភាក្សាលើរបៀបវារៈសំខាន់ៗ រួមមាន៖ ការអនុវត្ត និងការរៀបចំថវិកាកម្មវិធីរបស់អង្គការសុខភាពពិភពលោក ការប្រើប្រាស់បញ្ញាសិប្បនិម្មិតក្នុងវិស័យសុខាភិបាល ការគ្រប់គ្រងជំងឺលើសសម្ពាធឈាម ការជំរុញវឌ្ឍនភាពនៃការផ្តល់ថ្នាំបង្ការ ការត្រួតពិនិត្យថ្នាំជក់ និងការលើកកម្ពស់កិច្ចសហប្រតិបត្តិការតំបន់ក្នុងការធានាលទ្ធភាពទទួលបានឱសថ និងបរិក្ខារវេជ្ជសាស្រ្ត។
កិច្ចពិភាក្សា បានផ្តោតលើកំណត់អាទិភាព និងការរៀបចំជំហររបស់កម្ពុជាចំពោះរបៀបវារៈពាក់ព័ន្ធ ដើម្បីធានាឱ្យការចូលរួមរបស់កម្ពុជាក្នុងកិច្ចប្រជុំថ្នាក់តំបន់នេះ មានភាពសកម្ម ស្របតាមគោលនយោបាយ និងយុទ្ធសាស្រ្តអាទិភាពរបស់រាជរដ្ឋាភិបាលកម្ពុជា និងរួមចំណែកដល់ការពង្រឹងកិច្ចសហប្រតិបត្តិការសុខាភិបាលទាំងក្នុងតំបន់ និងពិភពលោក។ ជំនួបនេះបានបញ្ជាក់ពីសារៈសំខាន់នៃកិច្ចសហការយ៉ាងជិតស្និទ្ធរវាងក្រសួងសុខាភិបាល និងអង្គការសុខភាពពិភពលោក ក្នុងការត្រៀមលក្ខណៈសម្រាប់កិច្ចប្រជុំ និងជំរុញការអនុវត្តអាទិភាពសុខាភិបាល ដើម្បីលើកកម្ពស់សុខភាព និងសុខុមាលភាពរបស់ប្រជាជនកម្ពុជា។
**🌐**[Website](https://moh.gov.kh/kh/home)
📱[Facebook](https://www.facebook.com/MinistryofHealthofCambodia?mibextid=ZbWKwL)
📱[Telegram](https://t.me/MOHCambodia)
📱[X (twitter)](https://x.com/MohCambodia)
📱[Tiktok](https://www.tiktok.com/@mohcambodia)
📱[YouTube](https://www.youtube.com/@MOHCambodia)