洪玛奈会见华为高管 强调数字技术合作与发展

分类政治
事件时间2026-09-23 15:00
地点金边和平大厦
来源洪玛奈首相
发布时间2026/09/23 19:43
详情描述
2026年9月23日下午,柬埔寨首相洪玛奈在金边和平大厦会见了华为东南亚地区部总裁王旭。
王旭在会谈中对柬埔寨在各领域的快速发展表示高度评价,特别提到柬埔寨5G移动通信服务的启用及可再生能源利用率的提升。他表示,华为与柬埔寨相关部门在技术领域保持着良好的合作关系,并介绍了公司在人才培养方面的贡献,包括为政府官员提供培训,以及通过“培训师培训”(ToT)项目支持柬埔寨学生和教师的数字技能提升。此外,王旭分享了华为在利用人工智能(AI)技术追踪在线诈骗犯罪、支持中小企业数字经济生态建设,以及数据保护和数字人才培养方面的经验。
洪玛奈对双方的合作表示认可,并强调了数字人才培养的重要性。针对人工智能技术的应用,洪玛奈指出,各方需高度关注AI带来的潜在风险。在打击网络诈骗方面,他强调必须加强执法人员的能力建设,并利用先进技术手段提升打击效率。
洪玛奈重申,柬埔寨政府将数字人才培养、AI使用安全、网络安全、数据主权保护及技术转移作为优先发展事项。他鼓励华为继续与柬埔寨相关部门,特别是邮电部保持密切沟通,进一步深化在数字技术领域的合作。
📋 简要摘要 ▸
洪玛奈总理在和平大厦会见华为东南亚地区部总裁王旭。双方就柬埔寨数字技术发展、基础设施建设及人才培养进行深入交流,华为对柬埔寨政府在科技领域的支持表示高度评价。
📋 完整原文 ▸
ក្រុមហ៊ុន Huawei វាយតម្លៃខ្ពស់ចំពោះកិច្ចសហការល្អប្រសើររបស់ក្រសួងស្ថាប័នពាក់ព័ន្ធ ក្នុងវិស័យបច្ចេកវិទ្យា
នារសៀលថ្ងៃទី២៣ ខែកញ្ញា ឆ្នាំ២០២៦, នៅវិមានសន្តិភាព, សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានអនុញ្ញាតឱ្យ លោក Wang Xu ប្រធានក្រុមហ៊ុន Huawei ប្រចាំតំបន់អាស៊ីអាគ្នេយ៍ពហុប្រទេស ចូលជួបសម្តែងការគួរសម និងពិភាក្សាការងារ។
ក្នុងឱកាសនៃជំនួប, លោកប្រធានក្រុមហ៊ុនប្រចាំតំបន់ បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅជូនចំពោះ សម្ដេចធិបតី ដែលបានអនុញ្ញាតឱ្យរូបលោក និងសហការី ចូលជួបសម្ដែងការគួរសម និងពិភាក្សាការងារ។ លោកប្រធានក្រុមហ៊ុន បានវាយតម្លៃខ្ពស់ចំពោះការរីកចម្រើនលើគ្រប់វិស័យរបស់កម្ពុជា ជាពិសេសការដាក់ឱ្យដំណើរការសេវាទូរសព្ទចល័តជំនាន់ទី៥ (5G) និងការកើនឡើងនៃការប្រើប្រាស់ថាមពលកកើតឡើងវិញនៅកម្ពុជា។ ទន្ទឹមនេះ, លោកក៏បានសម្ដែងនូវការពេញចិត្តចំពោះកិច្ចសហប្រតិបត្តិការល្អប្រសើរលើវិស័យបច្ចេកវិទ្យាជាមួយក្រសួងស្ថាប័នពាក់ព័ន្ធ ព្រមទាំងបានគោរពរាយការណ៍ជូនសម្ដេចធិបតី អំពីការរួមចំណែករបស់ក្រុមហ៊ុនក្នុងការបណ្ដុះបណ្ដាលធនធានមនុស្សសម្រាប់វិស័យបច្ចេកវិទ្យាគមនាគមន៍ និងព័ត៌មាន (ICT) ដោយបានផ្ដល់វគ្គបណ្ដុះបណ្ដាលដល់មន្ត្រីថ្នាក់ដឹកនាំ និងវគ្គបណ្តុះបណ្តាលគ្រូបង្គោល (ToT) ដើម្បីបន្តបណ្ដុះបណ្ដាលដល់សិស្ស និងនិស្សិតកម្ពុជា។ បន្ថែមលើនេះ, លោកប្រធានក្រុមហ៊ុន បានចែករំលែកបទពិសោធន៍របស់ក្រុមហ៊ុនក្នុងការប្រើប្រាស់ប្រព័ន្ធបច្ចេកវិទ្យា រួមទាំងបច្ចេកវិទ្យាបញ្ញាសិប្បនិម្មិត (AI) ដើម្បីតាមដាន និងស្វែងរកទីតាំងប្រតិបត្តិការរបស់ឧក្រិដ្ឋជនឆបោកតាមអនឡាញ ក៏ដូចជាការអភិវឌ្ឍប្រព័ន្ធអេកូឡូស៊ីសេដ្ឋកិច្ចឌីជីថលសម្រាប់សហគ្រាសធុនតូច និងមធ្យម (SMEs) ព្រមទាំងបានលើកឡើងពីសារៈសំខាន់នៃការការពារទិន្នន័យឌីជីថល និងការកសាងធនធានមនុស្សលើវិស័យឌីជីថល។
ជាការឆ្លើយតប, សម្ដេចធិបតី បានសម្ដែងនូវក្ដីសោមនស្សរីករាយដែលបានជួបពិភាក្សាការងារជាមួយលោកប្រធានក្រុមហ៊ុននាឱកាសនេះ។ សម្ដេចធិបតី បានយល់ស្របជាមួយលោកប្រធានក្រុមហ៊ុនអំពីសារៈសំខាន់នៃធនធានមនុស្សឌីជីថល ព្រមទាំងបានលើកឡើងពីហានិភ័យមួយចំនួននៃការប្រើប្រាស់បច្ចេកវិទ្យា AI ដែលទាមទារឱ្យគ្រប់ភាគីពាក់ព័ន្ធមានការយកចិត្តទុកដាក់ខ្ពស់។ ចំពោះការបង្ក្រាបបទល្មើសឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា, សម្ដេចធិបតី បានគូសបញ្ជាក់អំពីភាពចាំបាច់នៃការពង្រឹងសមត្ថភាពមន្ត្រីអនុវត្តច្បាប់, លើការប្រើប្រាស់ឧបករណ៍បច្ចេកវិទ្យាប្រកបដោយភាពបុរេសកម្ម ដើម្បីបង្កើនប្រសិទ្ធភាពក្នុងការបង្ក្រាបបទល្មើសឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា។ ពាក់ព័ន្ធនឹងវិស័យបច្ចេកវិទ្យា, សម្តេចធិបតី ក៏បានគូសរំលេចថា រាជរដ្ឋាភិបាលកម្ពុជាតែងតែផ្តល់អាទិភាពខ្ពស់លើការបណ្តុះបណ្តាលធនធានមនុស្សក្នុងវិស័យនេះ, ការធានាសុវត្ថិភាពក្នុងការប្រើប្រាស់ AI, ការពង្រឹងសន្តិសុខសាយប័រ និងការការពារអធិបតេយ្យភាពទិន្នន័យ (Data Sovereignty) ព្រមទាំងការជំរុញការផ្ទេរបច្ចេកវិទ្យាជាដើម។
មុននឹងបញ្ចប់, សម្ដេចធិបតី បានលើកទឹកចិត្តឱ្យលោកប្រធានក្រុមហ៊ុន បន្តពិភាក្សា និងភ្ជាប់ទំនាក់ទំនងឱ្យកាន់តែជិតស្និទ្ធជាមួយក្រសួងស្ថាប័នពាក់ព័ន្ធរបស់កម្ពុជា ជាពិសេស ក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍ ដើម្បីពង្រឹង និងពង្រីកកិច្ចសហប្រតិបត្តិការលើវិស័យបច្ចេកវិទ្យាឱ្យកាន់តែស៊ីជម្រៅថែមទៀត៕
🌐 [Hun Manet](https://www.facebook.com/profile.php?id=100069511484329)
🌐 [Samdech Thipadei Hun Manet, Prime Minister ](https://www.facebook.com/Dr.Hunmanetofcambodia)[of Cambodia](https://www.facebook.com/Dr.Hunmanetofcambodia/posts/pfbid0LmbQiD5QcHYoUaa5j3CwGJa1w5cEYS1hdo8DNogvvBjAqxzRvVj5tovmbGWzX75ol)
🌐[ Telegram ](https://t.me/Dr_Hunmanetofcambodia)
🌐 [Tiktok](https://www.tiktok.com/@dr.hunmanetofcambodia?is_from_webapp=1&sender_device=pc)
🌐 [YouTube](https://www.youtube.com/@Dr.Hunmanetofcambodia)
🌐 [Instagram](https://www.instagram.com/dr.hunmanetofcambodia)
😃 [X](https://twitter.com/dr_hunmanet_pm)
😍 [CoolApp](https://channel.coolapp.com.kh/@dr.hunmanetofcambodia)
#ហ៊ុនម៉ាណែត #Hunmanet #កម្ពុជា #cambodia #សន្តិភាពនៅកម្ពុជា #Peaceincambodia