柬埔寨商务部召开2026上半年总结会 部署下半年贸易战略










分类政府动态
事件时间2026-06-25 14:30
地点金边
来源柬埔寨商务部
发布时间2026/06/25 20:33
详情描述
2026年6月25日下午14时30分,柬埔寨商务部在金边总部召开2026年上半年工作总结及下半年战略部署会议。商务部部长占尼莫主持会议,商务部各级官员、驻外商务代表、相关部门负责人及各省市消费者保护与竞争部门代表通过线下及线上方式参会。
会议旨在评估2026年上半年的贸易工作成果,分析当前贸易领域面临的挑战与机遇,并讨论相关解决方案。会议议程包括审议上半年工作总结报告、评估下半年战略方向,以及听取各部门负责人的工作汇报与建议。
会议重点部署了下半年的工作战略,明确将通过市场多元化、提升出口竞争力及优化营商环境等措施,推动柬埔寨贸易持续增长。相关政策旨在强化贸易政策执行效率,落实商务部优先工作计划,以进一步改善国内商业环境。
📋 简要摘要 ▸
柬埔寨商务部部长占尼莫主持召开2026年上半年工作总结及下半年战略部署会议。会议旨在评估上半年贸易成果,解决行业挑战,并重点讨论了市场多元化、提升出口竞争力及优化营商环境的战略方向,以推动柬埔寨贸易持续增长。
📋 完整原文 ▸
លោកជំទាវ ចម និម្មល រដ្ឋមន្រ្តីក្រសួងពាណិជ្ជកម្ម បានអញ្ជើញជាអធិបតីដឹកនាំកិច្ចប្រជុំបូកសរុបការងារពាណិជ្ជកម្មប្រចាំឆមាសទី១ និងលើកទិសដៅការងារដែលត្រូវអនុវត្តបន្តសម្រាប់ឆមាសទី២ ឆ្នាំ២០២៦ របស់ក្រសួងពាណិជ្ជកម្ម
...
(ភ្នំពេញ)៖ នារសៀលថ្ងៃព្រហស្បតិ៍ ទី២៥ ខែមិថុនា ឆ្នាំ២០២៦ នៅទីស្តីការក្រសួងពាណិជ្ជកម្ម លោកជំទាវ ចម និម្មល រដ្ឋមន្រ្តីក្រសួងពាណិជ្ជកម្ម បានអញ្ជើញជាអធិបតីដឹកនាំកិច្ចប្រជុំបូកសរុបការងារពាណិជ្ជកម្មប្រចាំឆមាសទី១ និងលើកទិសដៅការងារដែលត្រូវអនុវត្តបន្តសម្រាប់ឆមាសទី២ ឆ្នាំ២០២៦ របស់ក្រសួងពាណិជ្ជកម្ម ដោយមានការអញ្ជើញចូលរួមពី ឯកឧត្តម លោកជំទាវរដ្ឋលេខាធិការ អនុរដ្ឋលេខាធិការ ឯកឧត្តមអគ្គរាជទូត និងជាតំណាងអចិន្ត្រៃយ៍នៃព្រះរាជាណាចក្រកម្ពុជាប្រចាំអង្គការពាណិជ្ជកម្មពិភពលោកនិងអង្គការអន្តរជាតិពាក់ព័ន្ធនឹងវិស័យសេដ្ឋកិច្ច ពាណិជ្ជកម្ម អគ្គលេខាធិការ អគ្គនាយក លោក-លោកស្រីអគ្គនាយករង ប្រធាន-អនុប្រធាននាយកដ្ឋាន-វិទ្យាស្ថាន មន្ទីរនិងសាខាការពារអ្នកប្រើប្រាស់ និងប្រកួតប្រជែង រាជធានី-ខេត្ត តំណាងពាណិជ្ជកម្មប្រចាំតំបន់រដ្ឋបាលសេដ្ឋកិច្ចពិសេស តំណាងពាណិជ្ជកម្មប្រចាំនៅបរទេស និងទីប្រឹក្សាទាំងអស់ចំណុះឱ្យក្រសួងពាណិជ្ជកម្មផងដែរ។
កិច្ចប្រជុំត្រូវបានរៀបចំឡើងក្នុងគោលបំណង ដើម្បីពិនិត្យ វាយតម្លៃ និងបូកសរុបសមិទ្ធផលការងារដែលសម្រេចបានក្នុងឆមាសទី១ ឆ្នាំ២០២៦ និងពិភាក្សាអំពីបញ្ហាប្រឈម ឱកាស និងដំណោះស្រាយនានាក្នុងវិស័យពាណិជ្ជកម្ម ពង្រឹងប្រសិទ្ធភាពនៃការអនុវត្តគោលនយោបាយ និងកម្មវិធីការងារអាទិភាពរបស់ក្រសួង ព្រមទាំងកំណត់ទិសដៅ និងយុទ្ធសាស្ត្រការងារសម្រាប់ឆមាសទី២ ឆ្នាំ២០២៦ ដើម្បីបន្តជំរុញការអភិវឌ្ឍវិស័យពាណិជ្ជកម្ម ការធ្វើពិពិធកម្មទីផ្សារ ការលើកកម្ពស់ការនាំចេញ និងការពង្រឹងបរិយាកាសធុរកិច្ចនៅកម្ពុជាឱ្យកាន់តែប្រសើឡើង។
កិច្ចប្រជុំនេះ ត្រូវបានរៀបចំឡើងដោយផ្ទាល់ និងតាមប្រព័ន្ធអនឡាញ ក្រោមរបៀបវារៈរួមមាន៖
១. របាយការណ៍បូកសរុប និងការវាយតម្លៃសមិទ្ធផលការងារប្រចាំឆមាសទី១ និងទិសដៅយុទ្ធសាស្ត្រសម្រាប់ ឆមាសទី២ ឆ្នាំ២០២៦ របស់ក្រសួងពាណិជ្ជកម្ម
២. បទអន្តរាគមន៍ពី ឯកឧត្តម លោកជំទាវ លោកលោកស្រី ដែលជាថ្នាក់ដឹកនាំ និងមន្ត្រីទទួលបន្ទុកអនុវត្តការងារដោយផ្ទាល់។
៣. មតិចូលរួមផ្សេងៗ៕
…
ភ្ជាប់មកកាន់ក្រសួងពាណិជ្ជកម្ម តាមតំណភ្ជាប់ខាងក្រោម៖
Connect with Ministry of Commerce:
🌐 Facebook
🌐 Telegram
🌐 Website
🌐 YouTube
🌐 X (Twitter)