柬埔寨农业部赴华参加中国东盟农业合作会议 聚焦减贫与技术





分类农业
事件时间2026-09-17
地点中国南宁
来源柬埔寨农林渔业部
发布时间2026/09/18 15:34
详情描述
2026年9月17日,柬埔寨农林渔业部副国务秘书洪那立率领代表团,前往中国广西壮族自治区南宁市,出席2026年中国-东盟农业合作与减贫会议。
洪那立在会上表示,农业是柬埔寨农村经济的核心,也是减贫工作的重要支柱。柬方高度评价中国-东盟农业合作及《2026-2030年中国-东盟农业合作行动计划》,认为该计划通过推广绿色农业、绿色贸易及卫生与植物卫生检疫(SPS)框架,有效增强了小农户的抗风险能力。
在双边合作层面,柬中两国在全面战略合作伙伴关系及“钻石六边”合作框架下持续深化农业领域协作。双方重点推进“鱼米走廊”项目,涵盖作物生产、畜牧业、渔业、贸易及农业投资等领域。以位于柬埔寨磅清扬省的柬中现代农业产业合作项目为例,该项目通过技术转移与现代化农业投资,提升了农产品价值链,并为当地农民拓展了市场空间。
针对未来合作,洪那立提出三点建议:一是加速农业技术整合,推广精准种植与数字化系统;二是增强农业应对气候变化的能力,重点发展绿色农业及仓储基础设施;三是推动贸易基础设施的协调发展,减少贸易壁垒并优化跨境物流网络。
此次会议旨在通过技术交流与经验分享,进一步促进柬埔寨农业现代化进程,并推动农产品对华出口及减贫项目的实施。
📋 简要摘要 ▸
9月17日,柬埔寨农业部代表团赴中国南宁参加2026年中国-东盟农业合作与减贫会议。双方重点探讨农业现代化、技术合作及减贫经验分享,进一步巩固中柬农业合作关系。
📋 完整原文 ▸
ថ្នាក់ដឹកនាំក្រសួងកសិកម្ម អញ្ជើញចូលរួមសន្និសីទចិន(ក្វាងស៊ី)-អាស៊ាន ស្តីពីកិច្ចសហប្រតិបត្តិការកសិកម្ម និងការកាត់បន្ថយភាពក្រីក្រ ឆ្នាំ២០២៦ នៅប្រទេសចិន
=====================
នៅថ្ងៃទី១៧ ខែកញ្ញា ឆ្នាំ២០២៦ ឯកឧត្តម ហុង ណារិត អនុរដ្ឋលេខាធិការ តំណាងក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ នៃព្រះរាជាណាចក្រកម្ពុជា បានអញ្ជើញដឹកនាំគណៈប្រតិភូកម្ពុជា ចូលរួមសន្និសីទចិន(ក្វាងស៊ី)-អាស៊ាន ស្តីពីកិច្ចសហប្រតិបត្តិការកសិកម្ម និងការកាត់បន្ថយភាពក្រីក្រ ឆ្នាំ២០២៦ ដែលបានប្រព្រឹត្តទៅនៅទីក្រុងណាននីង តំបន់ស្វយ័តក្វាងស៊ី នៃសាធារណរដ្ឋប្រជាមានិតចិន។
នាឱកាសនោះ ឯកឧត្តម បានលើកឡើងថា វិស័យកសិកម្មនៅតែជាវិស័យដ៏សំខាន់សម្រាប់សេដ្ឋកិច្ចជនបទ និងជាផ្នែកសំខាន់ក្នុងការចូលរួមកាត់បន្ថយភាពក្រីក្រ។ កម្ពុជាបានវាយតម្លៃខ្ពស់ចំពោះកិច្ចសហប្រតិបត្តិការអាស៊ាន-ចិន និងផែនការសកម្មភាពអាស៊ាន-ចិន ឆ្នាំ២០២៦-២០៣០ ដែលបានរួមចំណែកក្នុងការកសាងបណ្តាញកសិកម្មប្រកបដោយសមាហរណកម្ម និងពង្រឹងភាពធន់របស់កសិករខ្នាតតូច តាមរយៈការលើកកម្ពស់កសិកម្មបៃតង ពាណិជ្ជកម្មបៃតង និងក្របខ័ណ្ឌអនាម័យ និងភូតគាមអនាម័យ (SPS)។
សម្រាប់កិច្ចសហប្រតិបត្តិការទ្វេភាគី កម្ពុជា-ចិន កំពុងមានការរីកចម្រើនយ៉ាងសកម្ម ក្រោមភាពជាដៃគូយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយ និងក្របខ័ណ្ឌ «កិច្ចសហប្រតិបត្តិការត្បូងពេជ្រ»។ ជាពិសេស គម្រោង «ច្រករបៀងមច្ឆា និងអង្ករ» ត្រូវបានជំរុញតាមរយៈផែនការកិច្ចសហប្រតិបត្តិការដែលគ្របដណ្តប់លើការផលិតដំណាំ ការចិញ្ចឹមសត្វ ជលផល ការលើកកម្ពស់ជីវភាព ពាណិជ្ជកម្ម និងការវិនិយោគក្នុងវិស័យកសិកម្ម។
ជាមួយគ្នានេះ គម្រោងសហប្រតិបត្តិការឧស្សាហកម្មអង្ករទំនើបកម្ពុជា-ចិន នៅខេត្តកំពង់ឆ្នាំង ត្រូវបានលើកឡើងជាឧទាហរណ៍ជាក់ស្តែងនៃកិច្ចសហប្រតិបត្តិការដែលបានចូលរួមលើកកម្ពស់ខ្សែច្រវាក់តម្លៃកសិ-អាហារ។ តាមរយៈការផ្ទេរបច្ចេកវិទ្យា ការធ្វើទំនើបកម្មកសិកម្ម និងការវិនិយោគពីភាគីចិន កម្ពុជាកំពុងបង្កើនតម្លៃបន្ថែមនៃផលិតផលកសិកម្ម និងពង្រីកឱកាសទីផ្សារសម្រាប់កសិករ។
ជាចុងបញ្ចប់ ឯកឧត្តមបានផ្តល់ជាអនុសាសន៍ដល់ភាគីចិនចំនួន៣ចំណុច រួមានទី១.ពន្លឿនការធ្វើសមាហរណកម្មបច្ចេកវិទ្យាកសិកម្ម (ការដាំដុះច្បាស់លាស់ និងប្រព័ន្ធឌីជីថល) ទី២.ពង្រឹងភាពធន់នឹងការប្រែប្រួលអាកាសធាតុ តាមរយៈកសិកម្មបៃតង និងហេដ្ឋារចនាសម្ព័ន្ធស្តុកទុក និងទី៣ធ្វើសុខដុមនីយកម្មហេដ្ឋារចនាសម្ព័ន្ធពាណិជ្ជកម្ម កាត់បន្ថយឧបសគ្គ និងពង្រឹងបណ្តាញដឹកជញ្ជូនឆ្លងកាត់ព្រំដែន៕
👉តំណភ្ជាប់ទៅកាន់គេហទំព័រ និងបណ្តាញសង្គមរបស់ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ [Website](https://www.maff.gov.kh/) | [Facebook](https://web.facebook.com/maff.gov.kh/) | [Youtube](https://www.youtube.com/@-maff2) | [Telegram](https://t.me/maff_gov_kh)