柬埔寨国防部发言人表示,东盟观察员小组已前往国公省Koh Y









事件时间2026-09-01 10:15
地点国公省
来源柬埔寨通讯社
发布时间2026/09/01 19:58
详情描述
据柬埔寨通讯社(AKP)报道,2026年9月1日上午10时15分,柬埔寨国防部发言人就国公省边境冲突事件发布说明。
柬埔寨协调小组已陪同东盟驻柬埔寨观察员小组(AOT-KH)前往国公省蒙多塞马县帕克隆乡科约(Koh Yor)地区,对当地遭受泰军炮击的现场进行实地核实与调查。此次观察员小组由来自菲律宾的团长带队。
柬方指控,泰军此前曾动用军舰向科约地区发射多枚76.2毫米口径炮弹,导致当地民宅、居民财产及民用基础设施严重受损。
柬埔寨国防部表示,此次实地考察旨在让东盟观察员通过直接观察,了解边境地区的实际情况。柬埔寨政府重申,将继续坚持通过和平手段、双边对话机制及国际法,依据柬泰边境联合委员会(JBC)的授权解决边境问题。
柬埔寨政府及国防部强调,将严格遵守2025年12月27日柬泰边境总委员会(GBC)第三次特别会议联合声明,以及2025年10月26日柬泰和平协议联合声明等相关协议,致力于恢复边境地区的和平与稳定。
📋 简要摘要 ▸
柬埔寨国防部发言人表示,东盟观察员小组已前往国公省Koh Yor地区,就泰军炮击事件进行实地核实与调查。
📋 完整原文 ▸
AOT ចុះសង្កេតការណ៍ផ្ទៀងផ្ទាត់ និងរាយការណ៍ នៅចំណុចកោះយ៉ ខេត្តកោះកុង ដែលត្រូវបានរងការវាយប្រហារដោយកងកម្លាំងយោធាថៃ ដោយការបាញ់គ្រាប់ផ្លោងប្រភេទ76.2mm បាញ់ចេញពីនាវាចម្បាំងថៃ ជាច្រើនគ្រាប់
(AKP) អ្នកនាំពាក្យក្រសួងការពារជាតិ នៃព្រះរាជាណាចក្រកម្ពុជា សូមជម្រាបជូនសាធារណជន អ្នកសារព័ត៌មានជាតិ និងអន្តរជាតិមេត្តាជ្រាបថា៖ នៅថ្ងៃអង្គារ ទី១ ខែកញ្ញា ឆ្នាំ២០២៦ វេលាម៉ោង១០:១៥នាទីព្រឹក ក្រុមអ្នកសម្របសម្រួល (CLG) នៃព្រះរាជាណាចក្រកម្ពុជា បានសម្របសម្រួលជូនក្រុមអ្នកសង្កេតការណ៍អាស៊ានប្រចាំព្រះរាជាណាចក្រកម្ពុជា (ASEAN Observer Team–Cambodia: AOT-KH) ដឹកនាំដោយ ប្រធានបេសកកម្មក្រុមអ្នកសង្កេតការណ៍អាស៊ាន (AOT KH HOM) ពីសាធារណរដ្ឋហ្វីលីពីន ចុះសង្កេតការណ៍ផ្ទៀងផ្ទាត់ និងរាយការណ៍អំពីស្ថានភាពតាមបណ្តោយព្រំដែនកម្ពុជា-ថៃ នៅចំណុចកោះយ៉ ស្ថិតក្នុងភូមិប៉ាក់ខ្លង ឃុំប៉ាក់ខ្លង ស្រុកមណ្ឌលសីមា ខេត្តកោះកុង ដែលត្រូវបានរងការវាយប្រហារដោយកងកម្លាំងយោធាថៃ ដោយការបាញ់គ្រាប់ផ្លោងប្រភេទ76.2mm បាញ់ចេញពីនាវាចម្បាំងថៃ ជាច្រើនគ្រាប់ បណ្តាលឱ្យប៉ះពាល់ដល់លំនៅឋាន ទ្រព្យសម្បត្តិរបស់ប្រជាពលរដ្ឋ និងហេដ្ឋារចនាសម្ព័ន្ធស៊ីវិលជាច្រើនរងការបំផ្លិចបំផ្លាញ និងខូចខាតយ៉ាងដំណំ។
ការចុះសង្កេតការណ៍នេះមានគោលបំណងផ្តល់ជូនអ្នកសង្កេតការណ៍អាស៊ាននូវការយល់ដឹងទូលំទូលាយ និងផ្អែកលើការសង្កេតផ្ទាល់ អំពីស្ថានភាពនៅតំបន់ព្រំដែន ព្រមទាំងបង្ហាញពីគោលជំហររបស់រាជរដ្ឋាភិបាលកម្ពុជា ដែលតែងតែប្រកាន់ខ្ជាប់នូវការដោះស្រាយបញ្ហាព្រំដែនដោយសន្តិវិធី តាមរយៈការពិភាក្សា និងយន្តការទ្វេភាគី ស្របតាមច្បាប់អន្តរជាតិ កិច្ចព្រមព្រៀងទ្វេភាគីដែលមានជាធរមាន និងអាណត្តិរបស់គណៈកម្មការចម្រុះខណ្ឌសីមាព្រំដែនគោក (JBC)។
រាជរដ្ឋាភិបាល និងក្រសួងការពារជាតិកម្ពុជានៅតែបញ្ជាក់ពីការប្តេជ្ញាចិត្តយ៉ាងម៉ឺងម៉ាត់ ស្មោះត្រង់ សុចរិតក្នុងការគោរព និងអនុវត្តយ៉ាងពេញលេញ និងខ្ជាប់ខ្ជួនបំផុតនូវសេចក្តីប្រកាសរួមនៃកិច្ចប្រជុំពិសេសលើកទី៣ នៃគណៈកម្មាធិការព្រំដែនទូទៅកម្ពុជា-ថៃ (GBC) ថ្ងៃទី២៧ ខែធ្នូ ឆ្នាំ២០២៥, សេចក្តីថ្លែងការណ៍រួមស្តីពីកិច្ចព្រមព្រៀងសន្តិភាពរវាងកម្ពុជានិងថៃ ថ្ងៃទី២៦ ខែតុលា ឆ្នាំ២០២៥ និងកិច្ចព្រមព្រៀងពាក់ព័ន្ធផ្សេងទៀត ដើម្បីឆ្ពោះទៅការធ្វើឱ្យប្រសើរឡើងវិញឆាប់រហ័ស និងការវិលត្រឡប់ទៅរកប្រក្រតីភាព សន្តិភាព និងស្ថិរភាពយូរអង្វែង៕
**——————**
Connect with AKP:
🌐[Telegram
](https://t.me/TheAKP)🌐[Facebook
](https://www.facebook.com/akp.official/)🌐[Website
](http://akp.gov.kh/)👉[X](https://twitter.com/kampucheapresse) ([Twitter](https://twitter.com/kampucheapresse))
🌐[Instagram](https://www.instagram.com/akp_news/)
🌐[TikTok](https://www.tiktok.com/@agencekampucheapresse)
🌐[YouTube](https://www.youtube.com/@agencekampucheapresse/featured)
#CambodiaWantsPeace
#JusticeForCambodia