柬埔寨卫生部长出席首届东盟-美国卫生部长会议,探讨可持续卫生










分类公共卫生
事件时间2026-09-11
地点吉隆坡
来源柬埔寨卫生部
发布时间2026/09/11 19:20
详情描述
2026年9月11日,首届东盟-美国卫生部长会议在马来西亚吉隆坡举行。本次会议主题为“以东盟为核心,扩大共同影响力:可持续卫生系统与卫生安全的多边蓝图”。柬埔寨卫生部部长钱拉出席会议,并对东盟与美国在卫生领域的伙伴关系表示支持。
钱拉在会上提出柬埔寨在构建多边卫生系统及卫生安全工作计划中的四项优先事项:第一,持续支持东盟突发公共卫生事件和新发疾病中心(ACPHEED)的运作;第二,强化ACPHEED与东盟突发公共卫生事件合作系统(APHECS)之间的联系,确保各机制在东盟突发公共卫生战略框架下的协调与整合;第三,支持实施“同一健康(One Health)”方针,特别是通过美国支持的东盟“同一健康”网络及相关行动计划;第四,通过培训项目、奖学金及指导网络提升专业能力,重点加强流行病学研究及实验室快速诊断与传染病监测能力。
钱拉表示,东盟与美国的伙伴关系将助力东盟在全球卫生安全中发挥领导作用,推动区域卫生应对模式从被动反应转向主动预防,通过提升预测威胁与应急准备能力,以防范未来可能发生的传染病疫情。
📋 简要摘要 ▸
柬埔寨卫生部长出席首届东盟-美国卫生部长会议,探讨可持续卫生系统及安全蓝图。会议强调区域合作在应对公共卫生挑战中的核心作用。
📋 完整原文 ▸
កិច្ចប្រជុំរដ្ឋមន្រ្តីសុខាភិបាលអាស៊ាន-សហរដ្ឋអាមេរិក លើកទី១ ក្រោមប្រធានបទ “អាស៊ានជាស្នូល បង្កើនឥទ្ធិពលរួម៖ ផែនការពហុភាគីសម្រាប់ប្រព័ន្ធសុខាភិបាល និងសន្តិសុខសុខភាពប្រកបដោយនិរន្តរភាព (Centering ASEAN, Multiplying Impact: A Multilateral Blueprint for Sustainable Health Systems and Health Security)”។
————
ទីក្រុងគូឡាឡាំពួ ៖ នាព្រឹកថ្ងៃសុក្រ ទី១១ ខែកញ្ញា ឆ្នាំ២០២៦ ក្នុងកិច្ចប្រជុំរដ្ឋមន្រ្តីសុខាភិបាលអាស៊ាន-សហរដ្ឋអាមេរិក ឯកឧត្តមសាស្ត្រាចារ្យ ឈាង រ៉ា រដ្ឋមន្ត្រីក្រសួងសុខាភិបាល បានសំដែងការស្វាគមន៍ចំពោះភាពរស់រវើកនៃភាពជាដៃគូអាស៊ាន-សហរដ្ឋអាមេរិក ជាពិសេសលើវិស័យសុខាភិបាល ដែលបាននាំទៅដល់គម្រោង និងគំនិតផ្តួចផ្តើមសំខាន់ៗជាច្រើន។ ឯកឧត្តមសាស្ត្រាចារ្យរដ្ឋមន្ត្រី បានបញ្ជាក់ពីជំនឿជាក់ថា កិច្ចប្រជុំរដ្ឋមន្ត្រីសុខាភិបាលអាស៊ាន-សហរដ្ឋអាមេរិក នឹងនាំកិច្ចសហប្រតិបត្តិការបន្តដល់ឡើងកម្រិតខ្ពស់បន្ថែមទៀត។
ក្នុងចំណែកនៃការរួមចំណែកកសាងផែនការការងារសម្រាប់ការពង្រឹងវិធីសាស្ត្រពហុភាគី លើប្រព័ន្ធសុខាភិបាល ប្រកបដោយចីរភាព និងសន្តិសុខសុខភាព កម្ពុជាបានលើកជូនកិច្ចប្រជុំនូវអាទិភាពសំខាន់ៗ រួមមាន៖
១) បន្តគាំទ្រការប្រតិបត្តិការនៃ «មជ្ឈមណ្ឌលអាស៊ានសម្រាប់ សុខភាពសាធារណៈបន្ទាន់ និងជំងឺរាតត្បាតថ្មីៗ -ACPHEED»
២) ពង្រឹងទំនាក់ទំនងរវាង ACPHEED និង ប្រព័ន្ធសហប្រតិបត្តិការសុខាភិបាលសាធារណៈបន្ទាន់អាស៊ាន(APHECS) ដោយធានាភាពស៊ីសង្វាក់ និងសមាហរណកម្មរវាងយន្តការផ្សេងៗ ស្របតាមក្របខណ្ឌយុទ្ធសាស្ត្រអាស៊ានស្តីពីសុខភាពសាធារណៈបន្ទាន់។
៣) គាំទ្រការអនុវត្តវិធីសាស្ត្រ«សុខភាពតែមួយ One Health» ជាពិសេសតាមរយៈបណ្តាញ One Health អាស៊ាន ដែលទទួលបានការគាំទ្រពី សហរដ្ឋអាមេរិក និងក្នុងក្របខណ្ឌផែនការសកម្មភាពរួម One Health របស់អាស៊ាន។
៤) ពង្រឹងសមត្ថភាពតាមរយៈកម្មវិធីបណ្តុះបណ្តាល អាហារូបករណ៍ និងបណ្តាញណែនាំបន្ថែម ជាពិសេសផ្នែករោគរាតត្បាត ព្រមទាំងពង្រឹងសមត្ថភាពមន្ទីរពិសោធន៍សម្រាប់ការធ្វើរោគវិនិច្ឆ័យរហ័ស និងការរកឃើញជំងឺឆ្លងទាន់ពេលវេលា។
ឯកឧត្តមសាស្ត្រាចារ្យរដ្ឋមន្ត្រី ថែមទាំងបានគូសបញ្ជាក់ថា «ភាពជាដៃគូអាស៊ាន-សហរដ្ឋអាមេរិក នឹងជួយអាស៊ានបង្ហាញភាពជាអ្នកដឹកនាំក្នុងសន្តិសុខសុខាភិបាលសកល និងពង្រឹងសមត្ថភាពរួម ដើម្បីផ្លាស់ប្តូរពីវិធីសាស្ត្រប្រតិកម្ម ទៅជាវិធីសាស្ត្រសកម្ម ដែលអាចព្យាករណ៍ការគំរាមកំហែង ពង្រឹងការត្រៀមបម្រុង និងអនុញ្ញាតឱ្យយើងការពារ និងទប់ស្កាត់ផលប៉ះពាល់នៃជំងឺរាតត្បាតនាពេលអនាគត។»។
**🌐**[Website](https://moh.gov.kh/kh/home)
📱[Facebook](https://www.facebook.com/MinistryofHealthofCambodia?mibextid=ZbWKwL)
📱[Telegram](https://t.me/MOHCambodia)
📱[X (twitter](https://x.com/MohCambodia))
📱[Tiktok](https://www.tiktok.com/@mohcambodia)
📱[YouTube](https://www.youtube.com/@MOHCambodia)